ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង ==> លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING

លោក ស ថេត ដឹកនាំកិច្ចប្រជុំ ស្តីពីលទ្ធផលនៃការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់សាធារណ: ក្នុងខែសីហា និងទិសដៅការងារសម្រាប់ខែកញ្ញា និងផែនការ ការពារក្នុងឱកាសពិធីបុណ្យកាន់បិណ្

លោក ស ថេត ដឹកនាំកិច្ចប្រជុំ ស្តីពីលទ្ធផលនៃការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់សាធារណ: ក្នុងខែសីហា និងទិសដៅការងារសម្រាប់ខែកញ្ញា និងផែនការ ការពារក្នុងឱកាសពិធីបុណ្យកាន់បិណ្

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោក ស ថេត ដឹកនាំកិច្ចប្រជុំ ស្តីពីលទ្ធផលនៃការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់សាធារណ: ក្នុងខែសីហា និងទិសដៅការងារសម្រាប់ខែកញ្ញា និងផែនការ ការពារក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជេីញដឹកនាំកិច្ចប្រជុំ ស្តីពីលទ្ធផលនៃការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់សាធារណ: ក្នុងខែសីហា និងទិសដៅការងារសម្រាប់ខែកញ្ញា និងផែនការ ការពារក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ដោយមានការចូលរួមពី លោក លោកស្រីស្នងការរង លោកនាយការិយាល័យ លោកអធិការ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។ 

ជាកិច្ចចាប់ផ្តេីមលោកស្នងការរងសេនាធិការ បានអានរបាយការណ៍ លទ្ធផល អនុវត្តបានក្នុងខែសីហា ជូនអង្គប្រជុំ ។ ជាមួយនោះដែរក៏មានការចូលរួមមតិពីលោកស្នងការរង លោកនាយការិយាល័យ លោកអធិការ ទាក់ទងទៅនឹងលទ្ធផលអនុវត្តការងារនាពេលកន្លងមក បញ្ហាប្រឈម ដំណោះស្រាយ និងការរៀបចំដាក់ចេញនូវផែនការបន្តដេីម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មេីសនានាកុំឲ្យកេីតមានឡេីង ។

បន្ទាប់ពីមានការចូលរួមមតិយោបល់របស់សមាជិកនៃអង្គប្រជុំ លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វេីការកោតសរសេីរដល់កងកម្លាំងទាំងអស់ ដែលបានខិតខំបំពេញតួនាទីយ៉ាងយកចិត្តទុកដាក់ក្នុងការការពារសន្តិសុខ សណ្តាប់សាធារណ: បម្រេីសេវាចំបាច់ទូទៅបានយ៉ាងល្អ ម្យ៉ាងវិញទៀត លោក ស្នងការ បានណែនាំបន្ថែមដល់លោកស្នងការរង លោកនាយការិយាល័យ និងលោកអធិការទាំងអស់ ត្រូវយកចិត្តទយកដាក់ខ្ពស់ ក្នុងការអនុវត្តការងារ និងរាយការណ៍ជាប្រចាំ ដេីម្បីសុំយោបល់ និងគោលការណ៍ ក្នុងការអនុវត្តការងារឲ្យបានជោគជ័យ ។ 

ជាពិសេសលោកស្នងការរង ទទួលជំនួយការដឹកនាំតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ដោយត្រូវមានផែនការច្បាស់លាស់ ដេីម្បីចុះផ្ទាល់ក្នុងការជួបសំណេះសំណាល ត្រួតពិនិត្យកម្លាំង កន្លែងធ្វេីការតាមបណ្តាប៉ុស្តិ៍ ការរៀបចំទុកដាក់ឯកសារ ការរៀបចំកន្លែងធ្វេីការ ការរៀបចំទុកដាក់អាវុធ និងសម្ភារប្រេីប្រាស់ផ្សេងៗ ។ ជាមួយនោះដែរ ឯកឧត្តមស្នងការ បានផ្តោតសំខាន់ទៅលេីស្នងការរងទទួលផែនមួយចំនួយត្រូវយកចិត្តទុកដាក់ ក្នុងការគ្រប់គ្រងដឹកនាំឲ្យបានល្អ ដូចការគ្រប់គ្រងការងារសន្តិសុខឲ្យបានល្អ ការងារគ្រប់គ្រងជនបរទេស និងអន្តោប្រវេសន៍ចូលមករស់នៅ ឬធ្វេីការខុសច្បាប់ ជាពិសេសជនបរទេសដែលចូលមកប្រព្រឹត្តបទល្មេីសផ្សេងៗ ។ ចំណុចដែលឯកឧត្តមស្នងការ សង្កត់ធ្ងន់គឺ ការងារបង្ការ ទប់ស្កាត់ និងការស្រាវជ្រាវបង្ក្រាប ការជួញដូរ ការបង្ខាំងមនុស្សដោយខុសច្បាប់ នៅពេលករណីកេីតឡេីង ត្រូវសង្គ្រោះជនរងគ្រោះឲ្យបានទាន់ពេលវេលា ស្រាវជ្រាវចាប់ជនល្មេីស បេីរកខុសច្បាប់ត្រូវបញ្ឍប់អាជីវកម្ម និងឈានដល់ការស្រាវជ្រាវទាក់ទងទៅនឹងបទល្មេីសសម្អាតប្រាក់ ជាដេីម ។ 

ជាកិច្ចបញ្ចប់ លោកស្នងការបានណែនាំដល់កងកម្លាំងទាំងអស់ ត្រូវយកចិត្តទយកដាក់ក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់ និងការសម្រួលចរាចរណ៍ឲ្យបានល្អ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ជាពិសេសត្រូវណែនាំដល់មន្ត្រីអនុវត្តច្បាប់ទាំងអស់ ត្រូវតែប្រេីប្រាស់ពាក្យសំដី និងកាយវិការឲ្យបានសមរម្យ ក៏ដូចជាការណែនាំបន្ថែមដល់ប្រជាពលរដ្ឋឲ្យបានយល់អំពីច្បាប់ចរាចរណ៍ ភ្លេីងសញ្ញា ផ្លាកសញ្ញា និងគំនូសសញ្ញា ។ បង្កេីនការស្រាវជ្រាវ បង្ការ ទប់ស្កាត់ បង្ក្រាប ក្រុមក្មេងទំនេីង ករណីគាស់ លួច ឆក់ ប្លន់ ….។ល។

          

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.