ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញជាអធិបតីភាព ប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារ កងរាជអាវុធហត្ថ រយៈពេល៩ខែ និងទិសដៅការងារត្រីមាសទី៤ និងនិងបំពាក់ឋានន្តរសក្ដិ ជូនមន្ត្រីអាវុធហត្ថ

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញជាអធិបតីភាព ប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារ កងរាជអាវុធហត្ថ រយៈពេល៩ខែ និងទិសដៅការងារត្រីមាសទី៤ និងនិងបំពាក់ឋានន្តរសក្ដិ ជូនមន្ត្រីអាវុធហត្ថ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញជាអធិបតីភាព ប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារ កងរាជអាវុធហត្ថ រយៈពេល៩ខែ និងទិសដៅការងារត្រីមាសទី៤ និងនិងបំពាក់ឋានន្តរសក្ដិ ជូនមន្ត្រីអាវុធហត្ថ

(បន្ទាយមានជ័យ)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារ កងរាជអាវុធហត្ថ រយៈពេល៩ខែ និងទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០២២ និងបំពាក់ឋានន្តរសក្ដិ និងប្រគល់បណ្ណសរសើរ ជូនមន្ត្រីអាវុធហត្ថផងដែរ ។

ក្នុងពិធីនោះដែរមានការអញ្ជើញចូលរួមពីសំណាក់ពីលោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធាន អនុប្រធានមន្ទីរ លោកនាយ នាយរងការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង ស្រុក និងនាយទាហាន នាយទាហានរង សរុបចំនួន៨៥នាក់ ។

នាឱកាសនោះលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានកោតសរសើរចំពោះនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យទាំងអស់ ដែលបានខិតខំបំពេញតួនាទី ភារកិច្ច របស់ខ្លួនដោយបានអនុវត្តតាមបទបញ្ជា និងគោរពវិន័យ របស់អង្គភាពកងរាជអាវុធហត្ថនាពេលកន្លងមក បានយ៉ាងល្អប្រសើរប្រកបដោយទំនួលខុសត្រូវ រហូតទទួលបានការលើកទឹកចិត្តនិងដំឡើងឋានន្តរសក្ដិរបស់ថ្នាក់លើ ។

លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ បានណែនាំដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទាំងអស់ ត្រូវខិតខំបម្រើកិច្ចការងារការពារសន្តិសុខ សុវត្ថិភាព ជូនពលរដ្ឋឱ្យបានល្អប្រសើរ និងបង្រ្កាបរាល់បទល្មើសដែលកើតមានឡើង ដែលជាហេតុបង្កអសន្តិសុខដល់សង្គមជាតិ ព្រមទាំងចូលរួមអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ពិសេសពង្រឹងលើការងារ ការពារសន្តិសុខ សុវត្ថិភាព ជូនពលរដ្ឋភ្ញៀវទេសចរជាតិ-អន្តរជាតិ នៅក្នុងឱកាសបុណ្យ ភ្ជុំបិណ្ឌនាពេលខាងមុខនេះ ។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានសង្កត់ធ្ងន់ថា មន្ត្រីអាវុធហត្ថណា ដែលនៅពីក្រោយខ្នង ឬកាងបទល្មើសផ្សេងៗ មិនត្រូវបានលើកលែងឡើយ បើក្នុងករណីរកឃើញថាប្រព្រឹត្តខុស ត្រូវតែអនុវត្តតាមច្បាប់ជាដាច់ខាត ដោយគ្មានការលើកលែងឡើយ ។

ព្រមជាមួយគ្នានោះដែរ លោកឧត្ដមសេនីយ៍ត្រីមេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានដាក់ចេញផែនការ បទបញ្ជា ដល់គ្រប់អាវុធហត្ថក្រុង-ស្រុកទាំង៩ ត្រូវត្រៀមរៀបចំកងកម្លាំងប្រចាំការ និងសម្ភារៈ ឧបករណ៍សង្គ្រោះបន្ទាន់ ឱ្យបានជាស្រេច ដើម្បីឆ្លើយតបទៅនឹងគ្រោះទឹកជំនន់ដែលអាចកេីតមាននាពេលខាងមុខ​ បេីក្នុងករណីគ្រោះទឹកជំនន់កេីតមានឡេីង​ គ្រប់កងកម្លាំងតាមគោលដៅ​ ត្រូវចេញអន្តាគមន៍ភ្លាមៗមិនថាយប់​ ឬថ្ងៃឡេីយ ។

សូមបញ្ជាក់ផងដែរ​ថា​ ក្នុងកិច្ចប្រជុំ​ ក៏មានការផ្តាស់ប្តូរ​ តួនាទី​ ភារកិច្ច​ មេបញ្ជាការងខេត្ត​ចំនួន៣រូប​,​ ដំឡើងឋានន្តរសក្ដិ​ ថ្នាក់វរសេនីយ៍​ ១៥រូប​ ក្នុងនោះ​ ថ្នាក់វរសេនីយ៍ទោ​ ៣រូប,​ ​ថ្នាក់វរសេនីយ៍ត្រី​ ១២រូប,​ ថ្នាក់ពលបាលឯក​ ៥រូប​,​ ថ្នាក់នាយឯក​ ៣រូប​ ព្រមទាំងប្រគល់​ ប័ណ្ណសរសើរ​ និងលិខិត​សរសើរ​ថ្នាក់ក្រសួងការពារជាតិ ជូនមន្ត្រីអាវុធហត្ថដែលមានស្នារដៃ៤០រូបផងដែរ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.