ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង ==> លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING

ឯកឧត្តមរដ្ធមន្ដ្រី វេង សាខុន បានអញ្ជើញមកចូលរួមពិធីចែកប័ណ្ណកម្មសិទ្ធិក្បាលដីជូនមន្ត្រីរាជការ និវត្តន៍ជន និងប្រជាពលរដ្ឋ នៅកសិដ្ឋានផលិតពូជស្រូវទួលសំរោង ខេត្តបាត់ដំបង

ឯកឧត្តមរដ្ធមន្ដ្រី វេង សាខុន បានអញ្ជើញមកចូលរួមពិធីចែកប័ណ្ណកម្មសិទ្ធិក្បាលដីជូនមន្ត្រីរាជការ និវត្តន៍ជន និងប្រជាពលរដ្ឋ នៅកសិដ្ឋានផលិតពូជស្រូវទួលសំរោង ខេត្តបាត់ដំបង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ព័ត៌មានជាតិ

ឯកឧត្តមរដ្ធមន្ដ្រី វេង សាខុន បានអញ្ជើញមកចូលរួមពិធីចែកប័ណ្ណកម្មសិទ្ធិក្បាលដីជូនមន្ត្រីរាជការ និវត្តន៍ជន និងប្រជាពលរដ្ឋ នៅកសិដ្ឋានផលិតពូជស្រូវទួលសំរោង ខេត្តបាត់ដំបង

(បាត់ដំបង) :នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ៥រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន រួមជាមួយឯកឧត្តមអភិបាលរងខេត្ត ឯកឧត្តមរដ្ឋលេខាធិការទទួលបន្ទុកអគ្គនាយកដ្ឋានកសិកម្ម ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម លោកអភិបាលស្រុក និងសហការី បានអញ្ជើញមកចូលរួមពិធីចែកប័ណ្ណកម្មសិទ្ធិក្បាលដីជូនមន្ត្រីរាជការ និវត្តន៍ជន និងប្រជាពលរដ្ឋ នៅកសិដ្ឋានផលិតពូជស្រូវទួលសំរោង ខេត្តបាត់ដំបង យោងតាមអនុក្រឹត្យលេខ ១៣៣អនក្រ.បក ចុះ​ថ្ងៃ​ទី១០ ខែសីហា ឆ្នាំ២០២១ ស្តីពី “ការធ្វើអនុប្បយោគដើម្បីកាត់ដីទំហំ ៣៦ ៧៨៣ម៉ែត្រការ៉េ សម្រាប់ធ្វើ​ប្រទាន​​​កម្មជូនមន្ត្រីរាជការ និវត្តន៍ជន និងប្រជាពលរដ្ឋចំនួន ៤៤គ្រួសារ” ដែលជាអតីតមន្រ្តីបម្រើការងារ និងស្នាក់នៅ ក្នុងបរិវេនមជ្ឈមណ្ឌលជាច្រើនឆ្នាំមកហើយ។

មានមតិសំណេះសំណាលជាមួយបងប្អូននាព្រឹកនេះ ឯកឧត្តមរដ្ឋមន្ដ្រីបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹទ្ធបណ្ឌិតមកជូនបងប្អូន ហើយសម្តេចបានថ្លែងអំណរគុណចំពោះបងប្អូនមន្រ្តី បុគ្គលិក កម្មករទាំងអស់ដែលបានលះបងកំលាំងកាយ ចិត្ត ចំណេះដឹង និងបទពិសោធន៍ល្អៗខិតខំផលិតពូជស្រូវសម្រាប់ផ្គត់ផ្គង់ឲ្យប្រជាកសិករនៅទូទាំងប្រទេស និងបានជួយមើលថែរក្សា ការពារ និងអភិវឌ្ឍន៍កសិដ្ឋានដែលជាសម្បត្តិរបស់រដ្ឋបានគង់វង្ស រីកចម្រើន ជាងនេះទៅទៀតបងប្អូននៅតែបន្តចិញ្ចឹមចិត្តគាំទ្រសម្តេចតេជោរហូតតរៀងមក។ ក្រៅពីសារជូនពរ ប័ណ្ណកម្មសិទ្ធិក្បាលដីនេះគឺជាអំណោយដ៏ថ្លៃថ្លារ និងជារង្វាន់លើកទឹកចិត្ត បញ្ជាក់ពីគុណបំណាច់របស់បងប្អូនដែលសម្តេចតេជោបានប្រគល់ជូន និងជូនពរឲ្យមន្រ្តីរាជការ និវត្តន៍ជន និងប្រជាពលរដ្ឋទាំង ៤២គ្រួសារជួបតែពុទ្ធិពរទាំង ៤ប្រការ។

ឯកឧត្តមរដ្ឋមន្ដ្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនសម្តេចតេជោ ដែលសម្តេចបានឆ្វេងយល់អំពីបញ្ហារបស់បងប្អូន និងបានផ្តល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់ជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទធ្វើការដោះស្រាយបញ្ហាជូនមន្រ្តីរាជការ និវត្តន៍ជន និងប្រជាពលរដ្ឋបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ជាក់ស្តែងគឺប័ណ្ណកម្មសិទ្ធិក្បាលដីដែលនឹងចែកជូន នាពេលនេះ។ ឯកឧត្តមរដ្ឋមន្ដ្រីបានថ្លែងអំណរគុណជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អាជ្ញាធរខេត្ត ស្រុក ដែលបានសហការ និងផ្តល់ធាតុចូលសំខាន់ៗជាគន្លឹះដោះស្រាយវិវាទក្នុងកសិដ្ឋានកន្លងមក សម្រេចទទួលបានលទ្ធផលល្អប្រសើរនាថ្ងៃនេះ។ លទ្ធផលនេះក៏មិនអាចកាត់ផ្តាច់បានពីការខិតខំប្រឹងប្រែង យកអស់ស្មារតីទទួលខុសត្រូវរបស់ឯកឧត្តមថ្នាក់ដឹកនាំអគ្គនាយកដ្ឋានកសិកម្ម អង្គភាពពាក់ព័ន្ធ និងលោកប្រធានកសិដ្ឋានតាំងពីឆ្នាំ២០១៧ ដែលបានគិតគូ ដោះស្រាយបញ្ហាជូនបងប្អូនឲ្យទៅតាំងទីលំនៅថ្មីក្រៅកសិដ្ឋាន ដើម្បីយកទីតាំងនេះធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ រោងសម្ងួត និងឃ្លាំងស្តុកពូជស្រូវ ក្នុងបំណងពង្រីកសក្តានុពលផលិតពូជស្រូវទាំងបរិមាណ និងគុណភាព សមស្របតាមសេចក្តីត្រូវការពូជស្រូវនាពេលបច្ចុប្បន្ន។

ឯកឧត្តមរដ្ឋមន្ដ្រី រួមជាមួយសហការីបានចូលរួមអបអរសាទរ និងបានផ្តាំផ្ញើឲ្យបងប្អូនខិតខំកសាងជីវភាពលើដីដែលជាកម្មសិទ្ធិរបស់ខ្លួនឲ្យបានចម្រុងចម្រើន ហើយចំពោះបងប្អូនដែលមិនទាន់ចូលនិវត្តន៍ក៏ត្រូវបន្តខិតខំបម្រើការងារឲ្យអស់ពីសមត្ថភាព ដើម្បីចូលរួមអភិវឌ្ឍន៍កសិដ្ឋានបន្តទៀត។ សំខាន់ជាងនេះ បងប្អូនមិនគួរលក់ ដោះដូរដីជាកម្មសិទ្ធិរបស់បងប្អូន ហើយឈប់ជឿ ស្តាប់ការបំភ្លៃ បំភាន់ព័ត៌មាន និងញុះញុង ទាក់ទងនឹងការចែកប័ណ្ណកម្មសិទ្ធិនេះឡើយ។

               

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.