ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង ==> លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING

នាយឧត្តមសេនីយ៍ ខេង សុមេធ អញ្ជើញបិទវគ្គបណ្តុះបណ្តាលជំនាញផែនទីប្រព័ន្ធព័ត៌មានភូនិសាស្ត្រ និងប្រព័ន្ធវាស់វែងទីតាំងដោយប្រើសញ្ញាផ្កាយរណប

នាយឧត្តមសេនីយ៍ ខេង សុមេធ អញ្ជើញបិទវគ្គបណ្តុះបណ្តាលជំនាញផែនទីប្រព័ន្ធព័ត៌មានភូនិសាស្ត្រ និងប្រព័ន្ធវាស់វែងទីតាំងដោយប្រើសញ្ញាផ្កាយរណប

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នាយឧត្តមសេនីយ៍ ខេង សុមេធ អញ្ជើញបិទវគ្គបណ្តុះបណ្តាលជំនាញផែនទីប្រព័ន្ធព័ត៌មានភូនិសាស្ត្រ និងប្រព័ន្ធវាស់វែងទីតាំងដោយប្រើសញ្ញាផ្កាយរណប

 

 

ព្រះវិហារ ៖ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ ជាតំណាងឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតីពិធីបិទវគ្គបណ្តុះបណ្តាលជំនាញផែនទីប្រព័ន្ធព័ត៌មានភូមិសាស្ត្រ (GIS) និងប្រព័ន្ធវាស់វែងទីតាំងដោយប្រើសញ្ញាផ្កាយរណប (GPS/GNSS) ជំនាន់ទី១ ប្រចាំឆ្នាំ២០២២ នៅសាលាហ្វឹកហ្វឺនជំនាញនគរបាលការពារព្រំដែន ខេត្តព្រះវិហារ នៃនាយកដ្ឋាននគរបាលបច្ចេកទេសព្រំដែន ។

ថ្លែងនៅក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ខេង សុមេធ បានកោតសរសើរចំពោះនាយកដ្ឋាននគរបាលបច្ចេកទេសព្រំដែន និងសាលាហ្វឹកហ្វឺនជំនាញនគរបាលការពារព្រំដែន ដែលបានរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង ដើម្បីពង្រឹងសមត្ថភាពមន្ត្រីនគរបាលជាតិ ជាពិសេសមន្ត្រីនគរបាលការពារព្រំដែន ។

យោងតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ឯក វូ ហាក់ ប្រធាននាយកដ្ឋាននគរបាលបច្ចេកទេសព្រំដែន បានឲ្យដឹងថា វគ្គបណ្តុះបណ្តាលខាងលើនេះ មានរយៈពេល ៩០ថ្ងៃ និងមានសិក្ខាកាមជាមន្ត្រីនគរបាល ចូលរួមចំនួន ១៣០នាក់ មកពីវរសេនាតូចនគរបាលការពារព្រំដែនគោក-ទឹក ទាំង ៣៦វរៈ និងកងពលធំអន្តរាគមន៍លេខ៣ ផងដែរ ។

លោកឧត្តមសេនីយ៍ឯក វូ ហាក់ បានគូសបញ្ជាក់ថា សិក្ខាកាមទាំង ១៣០នាក់ បានក្លាយទៅជាធនធានមនុស្សមួយប្រកបដោយវិជ្ជាជីវៈពិតប្រាកដ មានសមត្ថភាពគ្រប់គ្រាន់ក្នុងការអាន និងប្រើប្រាស់ផែនទីយ៉ាងត្រឹមត្រូវ ដូចជា ៖ ទី១. ចេញផលិតផែនទីឌីជីថលដែលមានលទ្ធភាពបែងចែកច្បាស់លាស់រវាងដាតទុម WGS-84 និងដាតទុម Indian-60 ទី២. ចេះប្រើប្រាស់ម៉ាស៊ីន GPS/BNSS ដើម្បីវាស់រកនិយាមកា និងស្វែងរកទីតាំងភូមិសាស្ត្រ និងទី៣. ចេះប្រើប្រាស់កម្មវិធីផែនទី GIS សម្រាប់បង្កើតផែនទី និងធ្វើរបាយការណ៍អំពីព័ត៌មានជាក់ស្តែងនៃភូមិសាស្ត្រឋានលេខា ពិតប្រាកដ ។

លោកឧត្តមសេនីយ៍ឯក វូ ហាក់ ក្នុងនាមគណៈគ្រប់គ្រងវគ្គ គ្រូបង្រៀននគរបាលជាតិ និងសិក្ខាកាមទាំងអស់ បានសម្តែងនូវការថ្លែងអំណរគុណចំពោះសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលបានឧបត្ថម្ភថវិកា ចំនួន ៥លានរៀល តុសិស្ស ចំនួន ៤០០តុ ទូរដាក់ឯកសារ ចំនួន ១ ម៉ាស៊ីន GPS ចំនួន ៤៥គ្រឿង កង្ហារធំ ចំនួន ៤គ្រឿង ម៉ាស៊ីនកុំព្យូទ័រ ចំនួន ៣០គ្រឿង ម៉ាស៊ីនព្រីនធ័រ ចំនួន ១គ្រឿង វិទ្យុទាក់ទង ចំនួន ២០គ្រឿង ជែល-អាល់កុល ចំនួន ៣០០ដប និងសម្ភារៈការិយាល័យមួយចំនួនទៀត សម្រាប់បម្រើឲ្យវគ្គបណ្តុះបណ្តាលនេះ ពិសេសនាយឧត្តមសេនីយ៍ ខេង សុមេធ ដែលជានិច្ចកាលតែងតែគិតគូរដល់សុខទុក្ខកងកម្លាំងនគរបាលការពារព្រំដែនគោក-ទឹក ដែលបានជួយឧបត្ថម្ភ គាំទ្រ ទំនុកបម្រុងដល់ការស្នាក់នៅ ការហូបចុក ការថែទាំងសុខភាព ស្មារតី និងសម្ភារៈដល់វគ្គបណ្តុះបណ្តាល និងសិក្ខាកាម ជាប់ជាប្រចាំ ។ ក្នុងនោះដែរ លោកឧត្តមសេនីយ៍ឯក វូ ហាក់ ក៏ថ្លែងអំណរគុណដល់លោកប្រធាននាយកដ្ឋានជំនាញមកពីអាជ្ញាធរជាតិ ទទួលបន្ទុកកិច្ចការព្រំដែន ដែលបានយកអស់ប្រាថ្នាស្មារតី កម្លាំងកាយចិត្ត ដើម្បីចែករំលែកនូវបទពិសោធន៍ ចំណេះ និងជំនាញ ដល់វគ្គសិក្សាទាំងមូល និងត្រូវបានបញ្ចប់ដោយជោគជ័យ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.