ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧

សម្ដេចតេជោ ហ៊ុន សែន គាំទ្រ និងជឿជាក់លើគោលការណ៍គ្រឹះនានា ដែល​មានចែងក្នុងធម្មនុញ្ញរបស់អាស៊ាន

សម្ដេចតេជោ ហ៊ុន សែន គាំទ្រ និងជឿជាក់លើគោលការណ៍គ្រឹះនានា ដែល​មានចែងក្នុងធម្មនុញ្ញរបស់អាស៊ាន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សម្ដេចតេជោ ហ៊ុន សែន គាំទ្រ និងជឿជាក់លើគោលការណ៍គ្រឹះនានា ដែល​មានចែងក្នុងធម្មនុញ្ញរបស់អាស៊ាន

 

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ ២០២២ បានបង្ហាញការគាំទ្រ និងជឿជាក់ថា លើគោលការណ៍គ្រឹះនានា ដែល​មានចែងក្នុងធម្មនុញ្ញរបស់អាស៊ាន គឺជាមូលដ្ឋានដ៏សំខាន់សម្រា​ប់យន្ដការនានា ក្នុងគោលដៅរក្សាសន្តិភាព, ស្ថិរភាព, សន្តិសុខ និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក។

សម្ដេចតេជោ ហ៊ុន​ សែន បានថ្លែងក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី ៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ នាព្រឹកថ្ងៃទី ១៤ ខែកញ្ញានេះថា កម្ពុជា ពិតជាមានកិត្តិយស ក្នុងនាមជាប្រធានអាស៊ានឆ្លាស់វេនឆ្នាំ ២០២២ និងជាម្ចាស់ផ្ទះទទួលរៀបចំកិច្ចប្រជុំសំខាន់ៗ នានា ក្រោមសរសរស្ដម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន ជាពិសេសកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី ៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ។

ក្នុងន័យនេះ សម្ដេចតេជោ ហ៊ុន សែន សូមស្វាគមន៍យ៉ាងកក់ក្ដៅជូនចំពោះរដ្ឋមន្ត្រី គណៈប្រតិភូ ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំដ៏មានសារៈសំខាន់ លើទឹកដីអង្គរដ៏បវរនេះ។ ជាមួយគ្នានេះ ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល និងជួសមុខឲ្យប្រជាជនកម្ពុជាទាំងអស់ សម្ដេចតេជោ ហ៊ុន សែន គាំទ្រ និងជឿជាក់លើគោលការណ៍គ្រឹះនានា ដែល​មានចែងក្នុងធម្មនុញ្ញរបស់អាស៊ាន ជាពិសេសការឯកភាពជាឯកច្ឆន្ទ និងមជ្ឈភាពអាស៊ាន គឺជាមូលដ្ឋានដ៏សំខាន់សម្រា​ប់យន្ដការនានា ដែលដឹកនាំដោយអាស៊ានក្នុងគោលដៅរក្សាសន្តិភាព, ស្ថិរភាព, សន្តិសុខ និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក។

បន្ថែមពីលើនេះ កម្ពុជា បន្តគាំទ្រការធ្វើសមាហរណកម្មក្នុងអាស៊ានបន្ថែមទៀត និងធ្វើសមាហរណកម្មជាមួយប្រទេសជាដៃគូសេដ្ឋកិច្ចតំបន់ និងសកលលោក តាមរយៈកិច្ចសហការ និងការចូលរួមវិភាគទានជាមួយបណ្ដារដ្ឋ ជាសមាជិកអាស៊ានទាំង ៩ ទៀត ក្នុងការកសាងសហគមន៍អាស៊ាន ជាពិសេសសហគមន៍សេដ្ឋកិច្ចអាស៊ាន ស្របតាមផែនការលម្អិតសហគមន៍សេដ្ឋកិច្ចអាស៊ាន ឆ្នាំ ២០២៥ និងការពង្រឹងកិច្ចសន្ទនាជាមួយដៃគូខាងក្រៅ៕​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.