ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧

ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង​បាន​ដឹកនាំ​កិច្ចប្រជុំ​រៀបចំ​ពិធី​ប្រណាំងទូក​នៅ​ក្នុង​ទន្លេ​វ៉ៃ​គោ គ្រោង​ប្រារព្ធ​ធ្វើ​នៅ​ចុង​ខែ​តុលា ឆ្នាំ​២០២២​នា​ពេល​ឆាប់ៗ​ខាងមុខនេះ

ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង​បាន​ដឹកនាំ​កិច្ចប្រជុំ​រៀបចំ​ពិធី​ប្រណាំងទូក​នៅ​ក្នុង​ទន្លេ​វ៉ៃ​គោ គ្រោង​ប្រារព្ធ​ធ្វើ​នៅ​ចុង​ខែ​តុលា ឆ្នាំ​២០២២​នា​ពេល​ឆាប់ៗ​ខាងមុខនេះ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង​បាន​ដឹកនាំ​កិច្ចប្រជុំ​រៀបចំ​ពិធី​ប្រណាំងទូក​នៅ​ក្នុង​ទន្លេ​វ៉ៃ​គោ គ្រោង​ប្រារព្ធ​ធ្វើ​នៅ​ចុង​ខែ​តុលា ឆ្នាំ​២០២២​នា​ពេល​ឆាប់ៗ​ខាងមុខនេះ

ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង​បាន​ដឹកនាំ​កិច្ចប្រជុំ​រៀបចំ​ពិធី​ប្រណាំងទូក​នៅ​ក្នុង​ទន្លេ​វ៉ៃ​គោ គ្រោង​ប្រារព្ធ​ធ្វើ​នៅ​ចុង​ខែ​តុលា ឆ្នាំ​២០២២​នា​ពេល​ឆាប់ៗ​ខាងមុខនេះ

​ខេត្ត​ស្វាយរៀង ៖ នា​ព្រឹក​ថ្ងៃ​អង្គារ ៣​រោច ខែ​ភទ្របទ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​.២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែ​កញ្ញា ឆ្នាំ​២០២២ នេះ​នៅ​សាលប្រជុំ​អាគារ “​ឃ “​សាលាខេត្ត ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ត្រៀម​លក្ខណៈ​ដើម្បី​រៀបចំ​ពិធីប្រ ណាំង​ទូក​ឆ្នាំ​២០២២ នៅ​ទន្លេ​វ៉ៃ​គោ ក្រុង​ស្វាយរៀង ខេត្ត​ស្វាយរៀង ។​

​កិច្ចប្រជុំ​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្ដម លោកជំទាវ អភិបាលរង​ខេត្ត លោក លោកស្រី​នាយក នាយករង​រដ្ឋបាល​សាលាខេត្ត លោក លោកស្រី​ប្រធាន​មន្ទីរ អង្គភាព​នានា​ក្នុង​ខេត្ត តំណាង​កងកម្លាំងប្រដាប់អាវុធ​ទាំងបី លោក​អភិបាលក្រុង ស្រុក នាយក​ទីចាត់ការ ប្រធាន​អង្គភាព​ចំណុះ​សាលាខេត្ត ព្រមទាំង​អស់លោក លោកស្រី ដែលជា ប្រធាន អនុប្រធាន សមាជិក គណៈកម្មាការ អនុគណៈកម្មការ​រៀប​ចំ​ពិធី​ប្រណាំងទូក​ប្រពៃណី​ជា​ច្រើន​រូប​ទៀត ។​

​មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​នោះ ឯកឧត្ដម​អភិបាលខេត្ត បាន​ណែនាំ​ដល់​អនុគណៈកម្មកា​រទាំ​ង​អស់​បន្ទាប់ពី​កិច្ចប្រជុំ​នៅថ្ងៃនេះ ត្រូវ​បន្ត​ចាត់ចែង​រៀបចំ​ប្រជុំ​បែងចែក​ការងារ​លម្អិត ស្រប​តាម​តួនាទី​ភារកិច្ច​ដែល​មានកំណត់​ក្នុង​សេចក្ដីសម្រេច​របស់​រដ្ឋ​បាល​ខេត្ត ជាពិសេស​រៀបចំ​ផែនការ​ចំណាយ​សម្រាប់​អនុគណៈកម្មការ​នី​មួយៗ ដែល​ត្រូវ​ប្រើប្រាស់​ឲ្យបាន​ច្បាស់លាស់ ដើម្បី​ពន្លឿន​លើ​ការងារ​ទាំងនោះ​ឲ្យមាន​ប្រសិទ្ធភាព​នឹង​ទា​ន់ពេល​វេលា ។

​សូម​ជម្រាប​ជូន​ថា ពិធី​ប្រណាំងទូក​នៅ​ទន្លេ​វ៉ៃ​គោ​ឆ្នាំ​២០២២​នេះ គ្រោង​នឹង​រៀបចំ​ប្រព្រឹត្តិ​ទៅ​រយះពេល​២​ថ្ងៃ​គឺ ថ្ងៃ សៅ​២៩​មួយ​ថ្ងៃ​និង​ថ្ងៃអាទិត្យ​ទី​៣០ ខែតុលា ឆ្នាំ​២០២២ ដើម្បី​រៀបចំ​ពិធី​នេះ​ឲ្យ​ប្រព្រឹត្តទៅ​ដោយរ​លូនទាន់​ពេលវេលា និង​បង្ក​បរិយាកាស​ជូន​បងប្អូន​ប្រជាពលរដ្ឋ​បាន​ទស្សនា​កម្សាន្ត​ប្រកបដោយ​ភាពសប្បាយ​រីករាយ រដ្ឋបាល​ខេត្ត​ស្វាយរៀង​បាន​បង្កើត​គណៈកម្មការ​មួយ អមដោយ​អនុគណៈកម្មការ​ចំនួន ១០​ផ្សេង​ទៀត​សំរាប់​ជា​ជំនួយការ​ក្នុង​ពិធី​នោះ​ផង​ដែរ ។​

   

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.