
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត អញ្ជើញអមដំណើរនាយឧត្តមសេនីយ៍ ប៉ែន វិបុល កាន់បិណ្ឌវេនទី៣ នៅវត្តបុទុមវតី
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទីអង្គារ ៣រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នគរបាល ខេត្តកណ្តាល បានអញ្ជើញ អមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានបុគ្គលិក តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៣ នៅវត្តបទុមវតី ស្ថិតក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ឱកាសថ្ងៃកាន់បិណ្ឌនេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានបុគ្គលិក តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ រួមជាមួយថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការនគរបាលរាជធានី-ខេត្ត និងនាយ នាយរងនគរបាលជាតិ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយ បានជួបជុំគ្នាម្តងទៀត នៅបរិវេណវត្តបទុមវតី ដើម្បីបន្តកម្មវិធីបុណ្យកាន់បិណ្ឌ ដោយបានរៀបចំថ្វាយផ្កាភ្ញីចំពោះព្រះរតនត្រ័យ និងនមស្សការសមាទានសីល រាប់ បាត្រ ប្រគេនបច្ច័យព្រះសង្ឃ ឧទ្ទិសកុសលជូនដល់បុព្វការីជន និងញាតិកាទាំង៧សណ្តាន ព្រមទាំងនាយ នាយរង និងពលនគរបាល ដែលបានពលីជាកិច្ចបង្ហើយពិធីបុណ្យកាន់បិណ្ឌវេនទី៣។
ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ បាននាំយកទេយ្យទាននិងទេយ្យវត្ថុ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ ប្រគេនព្រះសង្ឃក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៣ នៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ នៅវត្តបទុមវតីរួមមាន៖
១-អង្ករចំនួន៤បាវស្មើ២០០គីឡូក្រាម
២-ស្ករស ចំនួន ៥០គីឡូក្រាម
៣-តែចំនួន២០គីឡូក្រាម
៤-ទឹកក្រូចចំនួន ២០កេស
៥-ទឹកបរិសុទ្ធអូរ៉ាល់(ដបតូច)ចំនួន២០កេស
៦-មីចំនួន២៤កេសតូច
៧-ត្រីខកំប៉ុងចំនួន៤កេសធំ
៨-ទឹកសុទ្ធចំនួន៤៤កេស និងទឹកក្រូចចំនួន២០កេសសម្រាប់ទទួលភ្ញៀវ
៩-ប្រគេនសម្តេចសង្ឃ នន្ទ ង៉ែត បច្ច័យចំនួន ២ លានរៀលនិងសាដក១
១០-ប្រគេនសម្តេចសង្ឃ ឃឹម សន ១អង្គ បច្ច័យចំនួន ១លានរៀលនិងសាដក១, -ប្រគេនព្រះគ្រូសូត្រឆ្វេង ១អង្គ បច្ច័យចំនួន ៤០ម៉ឺនរៀលនិងសាកដក១, -ប្រគេនព្រះសង្ឃ៣៣អង្គ ក្នុងមួយអង្គបច្ច័យចំនួន៥ម៉ឺនរៀលនិងសាដក១, -ប្រគេនបច្ច័យព្រះសង្ឃទេសនាចំនួន ៤០ម៉ឺនរៀល, ១១-បច្ច័យសម្រាប់កសាងវត្តចំនួន ១០លានរៀល, ១២-ប្រគេនសម្តេចសង្ឃថវិកាចំនួន ៥លានរៀល និងអង្ករចំនួន៥តោន ដើម្បីជួយសម្រួលដល់ការស្នាក់នៅរបស់សិស្ស-និសិ្សត, ១៣-ជូនលោកតា អាចារ្យដឹកនាំកម្មវិធីបុណ្យ២នាក់ ក្នុងម្នាក់ៗបច្ច័យចំនួន ១០ម៉ឺនរៀល, ១៤-ឧបត្ថម្ភភ្លេងពិណពាទ្យចំនួន៤០ម៉ឺនរៀល, ១៥-ឧបត្ថម្ភរបាំគ្រុឌចំនួន ៤០ម៉ឺនរៀល៕



















