ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧

ទីតាំងទូរហ្គេមបាញ់ត្រី និងបង្កប់ល្បែងផ្សេងៗទៀតរាលដាលពេញទំហឹងក្នុងសង្ក្រាត់ផ្សារដេប៉ូទី៣ ខណ្ខទួលគោក !

ទីតាំងទូរហ្គេមបាញ់ត្រី និងបង្កប់ល្បែងផ្សេងៗទៀតរាលដាលពេញទំហឹងក្នុងសង្ក្រាត់ផ្សារដេប៉ូទី៣ ខណ្ខទួលគោក !

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ព័ត៌មានជាតិ

ទីតាំងទូរហ្គេមបាញ់ត្រី និងបង្កប់ល្បែងផ្សេងៗទៀតរាលដាលពេញទំហឹងក្នុងសង្ក្រាត់ផ្សារដេប៉ូទី៣ ខណ្ខទួលគោក !

(ភ្នំពេញ) :ទីតាំងល្បែងហ្គេមបាញ់ត្រី និងបង្កប់ល្បែងផ្សេងៗទៀតនៅសង្ក្រាត់ផ្សារដេប៉ូទី៣ នៅលើផ្លូវលេខ ២២៥ ទល់មុខសណ្ឌាគារចុងសិញ
ប្រជាពលរដ្ឋបានកត់សម្គាល់ថាល្បែងហ្គេមបាញ់ត្រីនិង ល្បែងសុីសង នៅក្នុងសង្កាត់ផ្សារដេប៉ូទី៣ បានស្ងប់ស្ងាត់ក្រោយពេលសមត្ថកិច្ចបង្ក្រាប ប៉ុន្តែល្បែងហ្គេមបាញ់ត្រី និងសុីសង កំពុងកើតឡើងយ៉ាងពេញបន្ទុក។ លោក អធិការនគរបាលខណ្ខទួលគោក និងអភិបាលខណ្ខទួលគោក បានរក្សាភាពស្ងៀមស្ងាត់នៅពេលល្បែងហ្គេមបាញ់ត្រី កំពុងកើតឡើងស្ទើរគ្រប់ច្រកល្ហកក្នុងខណ្ខទួលគោករាជធានីភ្នំពេញ ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខសង្គម។
ប្រភពពីប្រជាពលរដ្ឋនៅសង្ក្រាត់ផ្សារដេប៉ូទីរាជធានីភ្នំពេញ បានឲ្យដឹងថាក្នុងមូលដ្ឋានពួកគាត់ល្បែងទូរហ្គេមបាញ់ត្រី និងល្បែងផ្សេងៗទៀតកាន់តែរាលដាល ហើយមន្រ្តីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានមិនចាត់វិធានការទប់ស្កាត់នោះទេ។ ប្រជាពលរដ្ឋបានកត់សម្គាល់ថារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះមានការផ្លាស់ប្ដូរតំណែងអភិបាលនៃគណ:អភិបាលខណ្ខរាជធានីភ្នំពេញជាបន្តបន្ទាប់ ប៉ុន្តែល្បែងស៊ីសងនៅតែកើតឡើងយ៉ាងរាលដាលដូចមុនដដែល។ប្រការនេះធ្វើឲ្យប្រជាពលរដ្ឋព្រួយបារម្ភយ៉ាងខ្លាំងពីបញ្ហាអសន្តិសុខសង្គម ព្រោះនៅពេលល្បែងស៊ីសងនៅតែកើតឡើងពេញទំហឹងគឺអំពើចោរកម្ម អំពើហិង្សាក្នុងគ្រួសារ និងបទល្មើសផ្សេងៗ ក៏កើតឡើងគួរឲ្យភ័យខ្លាចដែរ។
ប្រជាពលរដ្ឋបានអំពាវនាវឲ្យលោក ឃួង ស្រេង អភិបាលក្រុងភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ចាត់វិធានការបង្ក្រាបល្បែងទូរហ្គេមបាញ់ត្រី ក្នុងសង្កាត់ផ្សារដេប៉ូទី៣ និងសង្កាត់ផ្សេងៗទៀតនៅក្រុងភ្នំពេញ ជាបន្ទាន់។ ដោយសារថាមួយរយៈចុងក្រោយនេះល្បែងហ្គេមបាញ់ត្រី កំពុងរាលដាលយ៉ាងពេញទំហឹង ហើយអធិការនគរបាលខណ្ខទួលគោក និងអភិបាលខណ្ខទួលគោក មិនចាត់វិធានការបង្ក្រាបឡើយ។ ប្រជាពលរដ្ឋសង្ស័យថាមន្រ្តីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានទទួលបាលផលប្រយោជន៍ពីអ្នកបើកល្បែងស៊ីសង ទើបបណ្ដាលឲ្យល្បែងស៊ីសងរាលដាលយ៉ាងពេញបន្ទុក មិនខ្វល់ពីការរិះគន់អ្វីទាំងអស់៕សហការី

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.