ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៣ នៅវត្តកំសាន្ត

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៣ នៅវត្តកំសាន្ត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៣ នៅវត្តកំសាន្ត

(ភ្នំពេញ)៖ នៅថ្ងៃអង្គារ ៣រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជេីញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៣ នៅវត្តកំសាន្ត សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។ ក្នុងពិធីកាន់បិណ្ឌនេះ ក៏មានការចូលរួមពីលោក លោកស្នងការរង លោកនាយ នាយរងការិយាល័ យ លោកអធិការ អធិការរង និងមន្ត្រីជាច្រេីនរូបទៀតនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួមជាមួយក្រុមគ្រួសារឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញផងដែរ ។

ក្នុងពិធីកាន់បិណ្ឌវេនទី៣នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត បាននាំយកទេយ្យវត្ថុ និងបច្ច័យសរុបចំនួន ៤០លានរៀល លោកធំ ១អង្គ ៨០០.០០០រៀល លោកសូត្រ ៨អង្គ ២០០.០០០រៀល លោកអាចារ្យ ២០នាក់ ៥០.០០០រៀល លោកយាយ លោកតា ៤០នាក់ ២០.០០០រៀល ទឹកសុទ្ធចំនួន៣០កេស ទឹកក្រូចចំនួន២០កេស អង្គរ ចំនួន៥បាវ ត្រីខចំនួន ៥កេស មីចំនួន៥កេស ទឹកដោះគោ ៤កេស ដេីម្បីប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ជិតត្រីមាស និងដេីម្បីឧទ្ទិសកុសលផលបុណ្យជូនបុព្វការីជនទាំងប្រាំពីរសណ្តាន និងនាយ នាយរងនគរបាលដែលបានចែកឋាន និងបួងសួងសូមឲ្យវត្ថុស័ក្តសិទ្ធិទាំងពួង តាមថែរក្សាទំនុកបំរ៉ុង ចម្រុងចម្រេីនដល់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.