ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧

ឯកឧត្តម ស សុខា ឧបត្ថម្ភថវិកាដល់ក្រុមកីឡាការិនីបាល់ទះជម្រើសជាតិកម្ពុជា ១៤នាក់ មុនចេញទៅហ្វឹកហាត់នៅប្រទេសចិន

ឯកឧត្តម ស សុខា ឧបត្ថម្ភថវិកាដល់ក្រុមកីឡាការិនីបាល់ទះជម្រើសជាតិកម្ពុជា ១៤នាក់ មុនចេញទៅហ្វឹកហាត់នៅប្រទេសចិន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តម ស សុខា ឧបត្ថម្ភថវិកាដល់ក្រុមកីឡាការិនីបាល់ទះជម្រើសជាតិកម្ពុជា ១៤នាក់ មុនចេញទៅហ្វឹកហាត់នៅប្រទេសចិន

(ភ្នំពេញ) ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា បានឧបត្ថម្ភថវិកាជូនដល់ក្រុមកីឡាការិនីបាល់ទះជម្រើសជាតិកម្ពុជា ចំនួន ១៤នាក់ ក្នុងម្នាក់ៗថវិកាចំនួន ២០០ដុល្លារ និងគ្រូបង្វឹក ១នាក់ ថវិកា ចំនួន ២០០ដុល្លារ ផងដែរ ។

ការឧបត្ថម្ភថវិកាពីសំណាក់ឯកឧត្តម ស សុខា ខាងលើនេះ ធ្វើឡើងនៅក្នុងឱកាសដែលឯកឧត្តម អញ្ជើញជាតំណាងឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ជួបសំណេះសំណាលជាមួយក្រុមកីឡាការិនីបាល់ទះជម្រើសជាតិកម្ពុជា នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ នៅគេហដ្ឋានរបស់ឯកឧត្តមផ្ទាល់ ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស សុខា បានធ្វើការផ្តាំផ្ញើដល់ក្រុមកីឡាការិនីបាល់ទះជម្រើសជាតិកម្ពុជា ទាំង ១៤នាក់ ត្រូវយកចិត្តទុកដាក់គោរពវិន័យ ខិតខំប្រឹងប្រែងហ្វឹកហាត់ និងថែរក្សាសុខភាព ដើម្បីយកចំណេះជំនាញ បទពិសោធដែលបានហ្វឹកហាត់ អភិវឌ្ឍន៍សមត្ថភាពខ្លួន ពិសេសចូលរួមការប្រកួតលើឆាកអន្តរជាតិនានា ដណ្តើមមេដាយជូនជាតិមាតុភូមិនៃយើង៕

   

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.