ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ រាជរដ្ឋាភិបាលកម្ពុជា កំពុងផ្តល់អាទិភាពលើគម្រោងជាច្រើន ដើម្បីអភិវឌ្ឍវិស័យដឹកជញ្ជូន និងភស្តុភារកម្ម

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ រាជរដ្ឋាភិបាលកម្ពុជា កំពុងផ្តល់អាទិភាពលើគម្រោងជាច្រើន ដើម្បីអភិវឌ្ឍវិស័យដឹកជញ្ជូន និងភស្តុភារកម្ម

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ រាជរដ្ឋាភិបាលកម្ពុជា កំពុងផ្តល់អាទិភាពលើគម្រោងជាច្រើន ដើម្បីអភិវឌ្ឍវិស័យដឹកជញ្ជូន និងភស្តុភារកម្ម

(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងផ្តល់អាទិភាពលើគម្រោងជាច្រើន ដើម្បីអភិវឌ្ឍវិស័យ ដឹកជញ្ជូន និងភស្តុភារកម្មនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង ដែលក្នុងនោះរួមមាន៖គម្រោងអភិវឌ្ឍន៍វិស័យដឹកជញ្ជូនផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស ផ្លូវដែក គម្រោងអភិវឌ្ឍន៍វិស័យកំពង់ផែ និងក្របខ័ណ្ឌគោលនយោបាយស្តីពីការដឹកជញ្ជូន និងភស្តុភារកម្ម។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងយ៉ាងដូចនេះ នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ក្នុងឱកាសដែលលោកបានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស ក្នុងវេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃ គូសហប្រតិបត្តិការ អាស៊ានក្រោមប្រធានបទ៖ «ការលើកកម្ពស់ការតភ្ជាប់វិស័យដឹកជញ្ជូនអាស៊ាន ដើម្បីជំរុញវិស័យ ពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់» ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារ Hyatt Regency Phnom Penh។

បន្ថែមពីលើនេះលោកទេសរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីសារសំខាន់នៃការតភ្ជាប់ទំនាក់ទំនងតំបន់ អាស៊ាន ដែលរួមមានទាំងទំនាក់ទំនងរូបវន្ត ទំនាក់ទំនងរវាងស្ថាប័ន និងស្ថាប័ន ក៏ដូចជា ទំនាក់ទំនង រវាងប្រជាជន និងប្រជាជន ដើម្បីសម្រេចបាននូវសសរស្តម្ភសេដ្ឋកិច្ច សន្តិសុខនយោបាយ និងវប្បធម៌ សង្គមនៃសហគមន៍អាស៊ាន និងបានបន្ថែមទៀតថា ការលើកកម្ពស់ការតភ្ជាប់វិស័យ ដឹកជញ្ជូនអាស៊ាន មិនត្រឹមតែរួមចំណែកជាមួយសមាគមអាស៊ានក្នុងការរឹតបន្តឹង និងការភ្ជាប់ទំនាក់ទំនងល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយដល់សមាជិកសមាគមអាស៊ានទាំងអស់ ក្នុងការលើកកម្ពស់ វិស័យពាណិជ្ជកម្ម និងការ វិនិយោគក្នុងតំបន់ផងដែរ។

ជាមួយគ្នានោះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានបង្ហាញពីផែនការមេ និងកិច្ចព្រមព្រៀងក្នុងក្របខណ្ឌអាស៊ាន ជាច្រើនដែលបានចុះហត្ថលេខា និងជាពិសេសគឺ កិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវ អាកាសដ៏ ទូលំទូលាយអាស៊ាន-សហភាពអឺរ៉ុប (AE-CATA) គ្រោងនឹងចុះហត្ថលេខាជាផ្លូវការ នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន ដែលនឹងប្រព្រឹត្តទៅនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ក្នុងខែតុលា ឆ្នាំ២០២២ ខាងមុខ ពោលគឺសំដៅចូលរួមចំណែកក្នុងការលើកកម្ពស់ការតភ្ជាប់វិស័យដឹកជញ្ជូនក្នុងតំបន់អាស៊ាន និងបង្កើតបានជាបណ្តាញដឹកជញ្ជូនអន្តរទំនាក់ទំនង។

លោកទេសរដ្ឋមន្រ្តី ក៏បានចង្អុលបង្ហាញនូវកាលានុវត្តភាពវិនិយោគជាច្រើនក្នុងវិស័យដឹកជញ្ជូន និងភស្តុភារកម្មនៅកម្ពុជា និងបានជំរុញលើកទឹកចិត្តឱ្យវិស័យឯកជនពិចារណា និងងាកមកវិនិយោគនៅ កម្ពុជាឱ្យបានច្រើន។ ក្នុងន័យនេះលោកទេសរដ្ឋមន្ត្រី ក៏បានលើកឡើងពីការបញ្ជាក់របស់ធនាគារពិភពលោកថា កម្ពុជាមានរបបវិនិយោគសេរីបំផុតក្នុងតំបន់អាស៊ាន ហើយដើរតួជាអ្នកសម្របសម្រួល និងផ្តល់ការគាំទ្រយ៉ាងពេញទំហឹងលើការវិនិយោគរបស់វិស័យឯកជនដើម្បីធានាបានថា វិស័យឯកជននឹងទទួលភាពជោគជ័យ ព្រោះថាជោគជ័យរបស់វិស័យឯកជន គឺជាភាពជោគជ័យរបស់ រាជរដ្ឋាភិបាល

នាឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានសំដែងនូវសេចក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជូនចំពោះលោក Tan Sri Michael Yeoh ស្ថាបនិក និងជាប្រធានវេទិកាភាពជាអ្នក ដឹកនាំ និងភាពជាដៃគូអាស៊ាន (ALPF) និងជាប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ KSI សម្រាប់អាស៊ីប៉ាស៊ីហ្វិក ដែលបានរៀបចំ និងអញ្ជើញរូបលោកផ្ទាល់ ចូលរួមក្នុងព្រឹត្តិការណ៍ នេះផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.