ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង ==> លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING

ក្នុងឱកាសកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នាយឧត្តមសេនីយ៍ នេត សាវឿន ណែនាំនគរបាលទូទាំងប្រទេស យកចិត្តទុកដាក់សម្រួលចរាចរណ៍ជូនពលរដ្ឋ

ក្នុងឱកាសកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នាយឧត្តមសេនីយ៍ នេត សាវឿន ណែនាំនគរបាលទូទាំងប្រទេស យកចិត្តទុកដាក់សម្រួលចរាចរណ៍ជូនពលរដ្ឋ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ក្នុងឱកាសកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នាយឧត្តមសេនីយ៍ នេត សាវឿន ណែនាំនគរបាលទូទាំងប្រទេស យកចិត្តទុកដាក់សម្រួលចរាចរណ៍ជូនពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ នេត សាវឿន ណែនាំនគរបាលទូទាំងប្រទេស យកចិត្តទុកដាក់សម្រួលចរាចរណ៍ជូនពលរដ្ឋ និងអប់រំច្បាប់ចរាចរណ៍ក្នុងឱកាសកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជំនួសឲ្យការផាកពិន័យ!  តែយ៉ាងណាក៏ដោយ សូមបងប្អូនយើងនាំគ្នាចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យមានការទទួលខុសត្រូវខ្ពស់ ពេលធ្វើដំណើរតាមដងផ្លូវ ទាំងទៅស្រុកកំណើត និងទៅទីវត្តអារាម! និងអនុវត្តតាមវិធានសុខាភិបាល ៣កុំ ៣ការពារ។

សូមបញ្ជាក់ថា, នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ហ៊ុនសែន  សូមអោយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងសម្រួលចរាចរណ៍ឱ្យបានល្អប្រសើរ។

   សូមជម្រាបថា,  ប្រជាពលរដ្ឋនៅទូទាំងប្រទេស នាថ្ងៃអាទិត្យនេះ ភាគច្រើនបានចាកចេញពីលំនៅដ្ឋានរបស់ខ្លួនឆ្ពោះទៅកាន់ទីវត្តនានាក្នុងតំបន់ប្រជុំជនឬជាយរាជធានី ខេត្ត ដើម្បីយកចង្ហាន់និងគ្រឿងសក្ការៈមួយចំនួនទៅប្រគេនព្រះសង្ឃឬរាប់បាតក្នុងពិធីបុណ្យភ្ជុំបិណ្ឌ-បិណ្ឌ១ ដែលជាថ្ងៃដំបូង ។

យោងតាមសំណេរនៅលើទំព័រហ្វេសប៊ុកនាយករដ្ឋមន្រ្តី នៅព្រឹកថ្ងៃអាទិត្យ ទី១១ ខែកញ្ញានេះ បានសរសេរថា ថ្ងៃទី១១កញ្ញានេះ ត្រូវនឹងថ្ងៃ១រោច ខែភទ្របទ​ គឺជាថ្ងៃកាន់បិណ្ឌ​១នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។ នេះជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីវត្តអារាមនានា។ ពិធីបុណ្យកាន់បិណ្ឌឆ្នាំ២០២២នេះ គឺប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទគឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២៤ ខែ​កញ្ញា ឆ្នាំ២០២២។

បើតាមសម្ដេចតេជោ ហ៊ុន សែន « សូមអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងសម្រួលចរាចរណ៍ឱ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់បងប្អូនប្រជាពលរដ្ឋ និងទេសចរ នៅក្នុងកំឡុងពេលបុណ្យភ្ជុំនេះ » ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.