
លោក ជា ខេមា គណ:អភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងក្រោមឱវាទចុះរដ្ឋបាលក្នុងមូលដ្ឋានសង្កាត់ជ័យជំនះ
(ភ្នំពេញ)៖ នៅយប់ថ្ងៃអាទិត្យ ១រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះរដ្ឋបាលនៅក្នុងមូលដ្ឋានសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ដើម្បីរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យ បរិស្ថាន ដោយធានាបាននូវសន្តិសុខ សុវត្ថិភាព ជូនដល់ថ្នាក់ដឹកនាំកំពូលចូលរួមកម្មវិធីពិធីបើកវេទិការភាពជាដឹកនាំអាស៊ាន នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ នៅសណ្ឋាគារ Hyatt Regency Phnom Penh ។










