ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង ==> លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING

ឯកឧត្តម នាយឧត្តមសេនីយ៍ អុី ឈាន នាយករងខុទ្ទកាល័យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជារដ្ឋលេខាធិការក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពាជាតិ ក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ

ឯកឧត្តម នាយឧត្តមសេនីយ៍ អុី ឈាន នាយករងខុទ្ទកាល័យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជារដ្ឋលេខាធិការក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពាជាតិ ក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម នាយឧត្តមសេនីយ៍ អុី ឈាន នាយករងខុទ្ទកាល័យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជារដ្ឋលេខាធិការក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពាជាតិ ក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចពិជ័យសេនា ផ្តល់ជូនយោធិនពិការ ៣១៧តេជោភ្នំឆត្រ ស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យ ។

បន្ទាប់ពីបានស្តាប់របាយការណ៍ និងវឌ្ឍនភាពការអនុវត្តការងារកន្លងមកដោយលោកឧត្តមសេនីយ៍ត្រី ជា ព្រឿង នាយកស្តីទីមជ្ឈមណ្ឌលយោធិនពិការ ៣១៧តេជោ ភ្នំឆ័ត្ររួចមក ឯកឧត្តម អ៊ី ឈាន បានធ្វើការកោតសរសើរចំពោះការដឹកនាំ និងការអភិវឌ្ឍន៍សមិទ្ធផលនានាក្នុងអង្គភាព ជាពិ សេសហេដ្ឋារចនាសម្ព័ន្ធ អគារ ការសាងស្ថានីយ៍ផលិតទឹកស្អាត សម្រាប់ប្រើប្រាស់ក្នុងអង្គភាព និងអាចធ្វើអាជីវកម្ម ដើម្បីបានប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ក្នុងអង្គភាពផងដែរ។ ក្នុងឱកាសនោះដែរ ឯកឧត្តម ក៏បាននាំបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជូនយោធិនពិការ និងគ្រួសារផងដែរ ។

ឯកឧត្តមបានបន្តទៀតថា សង្គ្រាមកន្លងទៅបានធ្វើអោយបងប្អូនទាំងអស់គ្នាធ្លាក់ខ្លួនពិការ រហូតមកដល់សព្វថ្ងៃនេះ។ តែទោះបីជាយ៉ាងណា ក្រោយបានទទួលសន្តិភាពពេញលេញ ១០០% ក្រោមនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន មិនបានបោះបង់ចោលបងប្អូន ដែលបានបូជាអវៈយវៈឡើយ គឺសម្តេចតេជោ តែងតែនឹករលឹក គិតគូរ និងឧបត្ថម្ភជារឿយៗដល់បងប្អូនកងកម្លាំង និងអតីតយុទ្ធជនគ្រប់ៗគ្នាតែម្តង។

ឯកឧត្តម ក៏បាននាំយកនូវអំណោយដែលមានដូចជា ៖ អង្ករ និងថវិការបស់ក្រសួងការពារជាតិចំនួន៣លានរៀល ឃីត១ (ត្រីខ មី ស្ករស ទឹកដោះគោ) ថវិកាផ្ទាល់ខ្លួនរបស់ឯកឧត្តម ឧបត្ថម្ភដល់មន្រ្តីយោធាចំនួន១០៤នាក់ ក្នុងម្នាក់ៗ ចំនួន២ម៉ឺនរៀល ជួយឧត្ថម្ភថ្លៃទឹកស្អាតចំនួន២០០០ដុល្លារ, ជួយថ្លៃសាងសង់ផ្លូវប្រវែង១៥០០ម៉ែត្រ ចំនួន៣០០០ដុល្លារ ផ្តល់ថវិកាបន្ថែមទៀតដល់មន្រ្តីយោធាពិការចំនួន៣០នាក់ ម្នាក់ៗ ចំនួន៥ម៉ឺនរៀល។ ឯកឧត្តម ក៏បានផ្តល់បច្ច័យដល់វត្តនៅក្បែរកន្លែងកម្មវិធី ចំនួន១លា នរៀល ទេយ្យទានមួយចំនួន ព្រះសង្ឃ៦អង្គ ក្នុង១អង្គ៥ម៉ឺនរៀល តាជី យាយជី ៦នាក់ ក្នុងម្នាក់ៗ ចំនួន២ម៉ឺនរៀល ។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.