ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង ==> លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING

ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងក្រោមឱវាទកាន់វេនបិណ្ឌទី១ នៅវត្តសិលាអណ្តែត

ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងក្រោមឱវាទកាន់វេនបិណ្ឌទី១ នៅវត្តសិលាអណ្តែត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងក្រោមឱវាទកាន់វេនបិណ្ឌទី១ នៅវត្តសិលាអណ្តែត

 

ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងក្រោមឱវាទកាន់វេនបិណ្ឌទី១ នៅវត្តសិលាអណ្តែត ឃុំចង្ហានិងប្រគេនបច្ច័យ ១០លានរៀល សម្រាប់កសាងសមិទ្ធផលនានា។

បុណ្យភ្ជុំបិណ្ឌគឺជាបុណ្យប្រពៃណីជាតិដ៏ធំជាងគេសម្រាប់ពុទ្ធិសាសនិកខ្មែរគ្រប់ ដែលនៅទីជិត ទីឆ្ងាយមកជួបជុំបងប្អូនញាតិសន្តាន ឬក្រុមគ្រួសារ នៅស្រុកកំណើត ដើម្បីរៀបចំប្រារព្ធពិធីបុណ្យនេះ ក្នុងគោលបំណងឧទ្ទិសកុសល ផលបុណ្យ ជូនដល់ជីដូនជីតា ឪពុកម្តាយ បងប្អូននិងញាតិ០៧សន្តាន ដែលបានចែកឋានទៅកាន់បរិលោកហើយនោះ ។

ពិធីបុណ្យភ្ជុំបិណ្ឌនេះមានរយៈពេល១៤ថ្ងៃ គឺបិណ្ឌ១ ប្រារព្ធធ្វើឡើង នៅថ្ងៃអាទិត្យ ០១រោច ខែភទ្របទ ឆ្នាំខាល ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែសីហា ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ត្រូវនឹងថ្ងៃសុក្រ ១៣រោច ខែភទ្របទ ឆ្នាំខាល ព.ស ២៥៦៦ ដែលហៅថាបិណ្ឌំឬភ្ជុំបិណ្ឌ ។

យ៉ាងណាមិញនារដូវភ្ជុំបិណ្ឌនេះ ថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ គ្រប់ជំនាន់ គឺតែងតែចូលរួមប្រារព្ធពិធីកាន់វេនបិណ្ឌនេះឡើង ក្នុងគោលបំណង ដើម្បីឧទ្ឌិសកុសលជូនដល់បុព្វការីជន មានជីដូន ជីតា ឪពុក ម្តាយ មីងមា បងប្អូន ញាតិមិត្ត ដែលបានចែកឋាន និង ប្រជាពលរដ្ឋ ដែលបានស្លាប់ក្នុងរបបវាលពិឃាត០៣ឆ្នាំ០៨ខែនិង២០ថ្ងៃ រួមទាំងយុទ្ធជន យុទ្ធនារី ដែលបានលះបង់អាយុ ជីវិត សាច់ស្រស់ ឈាមស្រស់ ពលីក្នុងសមរភូមិនាគ្រាកន្លងមក ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាពលរដ្ឋ។

ជាមួយគ្នានោះដែរ នៅក្នុងរដូវកាន់វេនបិណ្ឌដំបូង លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និង លោកស្រី រួមទាំង លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង នាយ នាយរង ការិយាល័យ លោកអធិការ នគរបាល ក្រុង ស្រុកទាំង០៩ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង០៤ នៃ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានរៀបចំកាន់បិណ្ឌទី១ ដែលបានប្រារព្ធធ្វើនៅថ្ងៃ០១រោច ខែភទ្របទ ឆ្នាំខាល ព.ស ២៥៦៦ នៅវត្តសិលាអណ្តែត ក្នុងឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលពិធីនេះក៏មានពុទ្ធបរិស័ទ តាជី យាយជី ប្រជាពលរដ្ឋ ចូលរួមយ៉ាងច្រើនកុះករ ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានថ្លែងនាឱកាសនោះថា ថ្ងៃនេះគឺជាថ្ងៃមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលលោកនិងថ្នាក់ដឹកនាំ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានមូលមតិគ្នាជាឯកឆ័ន្ទ រៀបចំកាន់វេនបិណ្ឌទី១នេះ ដើម្បីឧទ្ឌិកុសលជូនដល់បុព្វការីជន មានមាតា បិតា ជីដូនជីតា ញាតិកាទាំង៧សន្តាន និងបុព្វបុរស ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិ រួមទាំងប្រជាពលរដ្ឋខ្មែរស្លូតត្រង់ ដែលបានចែកឋានទៅកាន់បរិលោកហើយនោះ ។

លោកឧត្តមសេនីយ៍ស្នងការបានបញ្ជាក់ថា៖ចំពោះទេយ្យទាន ដែលបានយកមកប្រគេនដល់ព្រះសង្ឈនាឱកាសនេះ មាន៖បច្ច័យចំនួន២លានរៀលសម្រាប់ចង្ហាន់ព្រះសង្ឈ,អង្ករ ០៩ការុង ,ទឹកសុទ្ធ២០កេសនិង១០០យួរ, ទឹកក្រូច១០ កេស,មី១០កេសនិងបច្ច័យចំនួន១០លានរៀល សម្រាប់កសាងនូវសមិទ្ធផលនានា ក្នុងវត្ត ។ បន្ទាប់មកលោក លោកឧត្តមសេនីយ៍ស្នងការ ស្នងការរង បានជូនថវិកាដល់តាជី យាយជី ដែលមកចូលរួមក្នុងកម្មវិធីបុណ្យនេះចំនួន១១៩នាក់ ក្នុងម្នាក់ថវិកា១០ពាន់រៀល ៕

      

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.