ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្ដម ឧត្ដមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតី ភាព ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ==> កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង ==> កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ ==> ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ៖ ការពង្រឹងកម្លាំងបក្សនៅមូលដ្ឋាន ជាគន្លឹះនៃការបន្តបេសកកម្មបម្រើប្រជាជន និងអភិវឌ្ឍឃុំ-សង្កាត់ឱ្យកាន់តែរីកចម្រើន ==> សេចក្តីជូនដំណឹង និងការបំភ្លឺជាសាធារណៈ ស្តីពីការបំភ្លឺជុំវិញព័ត៌មានពាក់ព័ន្ធនឹងអត្ថលេខនាយទាហានរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សៅ សុវណ្ណី ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀន! ==> (បឋម)#ក្រសួងមហាផ្ទៃ​ #រដ្ឋបាលខេត្តកំពង់​ធំ​ ដាក់ក្រុមហ៊ុនពីរចូលបញ្ជីខ្មៅ ព្រោះសង្ស័យឃុបឃិតដេញថ្លៃ តែប៉ុន្មានខែក្រោយស្រាប់តែនិរាករណ៍! តើមានមូលហេតុអ្វីនៅពីក្រោយ? ==> រដ្ឋបាលស្រុកសាលាក្រៅ សហការជាមួយមន្ទីរ ស្ថាប័នជំនាញ ចុះយុទ្ធនាការលាងសម្អាតច្រកទ្វារព្រំដែនអន្តរជាតិព្រំ ដើម្បីលើកកំពស់សោភ័ណភាពតំបន់ ==> ឯកឧត្តម ឧត្តមសេនីយ៍ឯកតាន់ សំ ណាង អគ្គស្នងការរងនគរបាលជាតិអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងនិងបំពាក់ឋានន្តរសក្តិជូន មន្រ្តីនគរបាលជាតិ នៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង៖ ==> កម្ពុជា-អាស៊ែបៃហ្សង់ បង្ហាញសុទិដ្ឋិនិយមចំពោះការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ

លោក​កែន សត្ថា អភិបាលខេត្ត​កែប ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​វៀតណាម​ដើម្បី​បំពេញ​ទស្សនកិច្ច​ការងារ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កែប ៖ នៅ​ព្រឹក​ថ្ងៃទី​១៧​ខែ​សីហា ឆ្នាំ​២០១៧​នេះ លោក​កែន សត្ថា អភិបាលខេត្ត​កែប រួមជាមួយ​នឹង​ស​ការី បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​គណៈកម្មាធិការ​មជ្ឈិម​រណសិរ្ស​មាតុភូមិ​វៀតណាម ដើម្បី​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ នៅ​តាម​ភូមិសាស្ត្រ​ជាច្រើន នៃ​រដ្ឋបាល​ខេត្ត​កែប ។ ជាមួយនឹង​ដំណើរ​ទស្សនកិច្ច ប្រតិភូ​វៀតណាម ក៏​បាន​ចូលរួម​ទស្សនា​និង​អុជ​ធូប​បួងសួង​នៅក្នុង​ព្រះវិហារ មជ្ឈមណ្ឌល​វិបស្សនាធុរៈ ដែល​សង់​នៅលើ​ភ្នំ​នៃ​ទឹកដី​ខេត្ត​កែប ដើម្បី​សុំ​សេចក្តីសុខ ចម្រើន និង​បន្ត​ដំណើរ​ទស្សនកិច្ច​នៅ​តាម​ភូមិសាស្ត្រ​ជាច្រើន​ក្នុង​ក្រុងកែប​ទាំងមូល​។​

​ក្រៅ​ពី​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​រដ្ឋបាល​ខេត្ត គណៈ​ប្រភូ​ជាន់ខ្ពស់​វៀតណាម​ក៏​បាន​ជួប​សំណេះសំណាល​និង​ផ្តល់​វត្ថុ​អនុស្សាវរីយ៍​មួយចំនួន ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​១៥​គ្រួសារ ក្នុង​ភូមិសាស្ត្រ​ខេត្ត​កែប ដោយ​មួយ​គ្រួសារ​ទទួលបាន​ឃី​ត​មួយកញ្ចប់​(​មាន​ភួយ មុង សម្ភារៈ​ប្រើប្រាស់​មួយចំនួន​)​និង​ថវិកា ៣.០០០.០០០​ដុង​(​លុយ​វៀតណាម​)​ប្រមាណ​ជិត​១៥០​ដុល្លា​អាមេរិក​។​នេះ​ជា​ទឹកចិត្ត​ដ៏​ប្រពៃ ដែល​បាន​បញ្ជាក់​ពី​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ នៃ​ចំណង​សាមគ្គីភាព និង​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ រវាង​ប្រទេស​យើង​ទាំង​ពីរ កម្ពុជា​-​វៀតណាម ស្ថិតស្ថេរ​ចីរកាល​។​

​ក្នុងនាម​ជា​រដ្ឋបាល​ខេត្ត​កែប​ទាំងមូល លោក​កែន សត្ថា ក៏​បាន​សំដែង​នូវ​ការ​រាប់អាន រាក់ទាក់ ក្នុង​ស្មារតី​សាមគ្គីភាព និង​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​រវាង​គ្នា​និង​គ្នា ជា​មិត្តភាព​ដ៏​យូរអង្វែង​។​ក្នុង​ខណៈ​នេះ​ដែរ លោក​អភិបាលខេត្ត ក៏​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រៀលជ្រៅ ដល់​គណៈប្រតិភូ​ជាន់ខ្ពស់​គណៈកម្មាធិការ​មជ្ឈិម​រណសិរ្ស​មាតុភូមិ​វៀតណាម​ដែល​បាន​មក​បំពេញ​ទស្សនកិច្ច​ការងារ​ក្នុង​ខេត្ត​កែប ថែមទាំង​បាន​ភ្ជាប់​មក​ជាមួយ​នូវ​សម្ភារៈ និង​ថវិកា​មួយចំនួន​មក​ចែកជូន​ប្រជាពលរដ្ឋ​នៅ​ភូមិសាស្ត្រ​ខេត្ត​កែប នាពេល​នេះ​ផង​ដែរ ៕
​ណា​រិទ្ធ​

 

img20170816ch3 (1) img20170816ch3 (2) img20170816ch3 (3) img20170816ch3 (5)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.