ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង ==> លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING

នគរបាលក្រសួងមហាផ្ទៃ បង្ក្រាបទីតាំងបើកល្បែងសុីសងរបស់ជនជាតិចិន ឃាត់ខ្លួនបាន១១នាក់

នគរបាលក្រសួងមហាផ្ទៃ បង្ក្រាបទីតាំងបើកល្បែងសុីសងរបស់ជនជាតិចិន ឃាត់ខ្លួនបាន១១នាក់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នគរបាលក្រសួងមហាផ្ទៃ បង្ក្រាបទីតាំងបើកល្បែងសុីសងរបស់ជនជាតិចិន ឃាត់ខ្លួនបាន១១នាក់

 

 

ភ្នំពេញ ៖ កម្លាំងនគរបាលរបស់ក្រសួងមហាផ្ទៃ ចូលរួមពីកម្លាំងនគរបាលមូលដ្ឋាន បង្ក្រាបទីតាំងបើកបនល្បែងសុីសងខុសច្បាប់មួយកន្លែង ឃាត់ខ្លួនបានមនុស្សប្រុស ស្រី ជាជនជាតិខ្មែរចំនួន១១នាក់ ដកហូតបានសម្ភារៈមួយចំនួន ម្ចាស់ទីតាំងជាជនជាតិចិន បានគេចឋ្លួនបាត់មុនសមត្ថកិច្ចចុះទៅដល់ ។

កិច្ចប្រតិបត្តិការបង្ក្រាបខាងលើបានប្រព្រឹត្តទៅកាលពីវេលាថ្ងៃត្រង់ទី០៩ ខែកញ្ញា ឆ្នាំ២០២២ នៅក្នុងបុរីញ៉ូថោន ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា បនល្បែងសុីសងរបស់ថៅកែចិនខាងលើ លួចបើកដំណើរការ១០ថ្ងៃមកហើយ ទើបនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២នេះ កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិជ្ជា យាកដ្ឋានព្រហ្មទណ្ឌ នាយកដ្ឋានប្រឆាំងបទល្មើសពាណិជ្ជកម្ម កម្លាំងខណ្ឌពោធិ៍សែនជ័យ ប៉ុស្តិ៍រដ្ឋបាល ក្រោមការសម្របសម្រួលពីលោកព្រះរាជអាជ្ញារងអមសាលាដំបូង ចុះទៅបង្ក្រាបឃាត់ខ្លួនមនុស្ស ជាជនជាតិខ្មែរ បុគ្គលិក អ្នកស្នាក់នៅទីនោះបាន១១នាក់ ស្រី៨នាក់ ប្រុស៣នាក់ ដកហូតបានទូហ្គេមចំនួន៤ ម៉ូតូមួយគ្រឿង សន្លឹកបៀចំនួន៣កេស ម៉ូតូមួយគ្រឿង និងសម្ភារៈមួយចំនួនទៀត ចំណែកថៅកែ ជាជនជាតិចិន បានគេចខ្លួនបាត់ មុនសមត្ថកិច្ចចុះទៅដល់ ។

ករណីបង្ក្រាបបនល្បែងខាងលើ មនុស្សទាំង១១នាក់ និងសម្ភារៈមួយចំនួនធំ ត្រូវបានយកទៅកាន់ក្រសួងមហាផ្ទៃ ដើម្បីសាកសួរ និងស្រាវជ្រាវរកម្ចាស់ទីតាំង អនុវត្តទៅតាមនីតិវិធី ។ ដោយឡែកនៅមានទីតាំងបើកបនល្បែងសុីសងមួយកន្លែងទៀត ស្ថិតនៅតាមផ្លូវសហព័ន្ធរុស្សុី ភូមិព្រៃទា១ សង្កាត់ចោមចៅទៅ៣ បើកលេងយូរមកហើយ មានម្ចាស់ជាជនជាតិចិន ជ្រកក្រោមស្លាកម៉ាស្សា មិនទាន់ឃើញសមត្ថកិច្ចខាងណាចុះទៅបង្ក្រាប ៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.