ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

សន្និសីទ​អន្តរជាតិ លើក​ទី​៥ ស្តី​ពី​ការកសាង​ខ្សែ​បន្ទាត់​ព្រំដែន​សន្តិភាព រវាង​កម្ពុជា​-​វៀតណាម​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ សន្និសីទ​អន្តរជាតិ កម្ពុជា​-​វៀតណាម ស្តី​ពី​ការកសាង​ខ្សែ​បន្ទាត់​ព្រំដែន​សន្តិភាព មិត្តភាព និង​សហ​ប្រតិ​ប​តិ្ត​ការ ដើម្បី​អភិវឌ្ឍន៍ លើក​ទី​៥ ឆ្នាំ​២០១៧ ត្រូវបាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៦​ខែ​សីហា ឆ្នាំ​២០១៧ ស្ថិត​ក្នុង​សណ្ឋាគារ​មិត្តភាព ខេត្ត​កំពត ក្រោម​អធិបតីភាព ដ៏​ខ្ពង់ខ្ពស់ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា-​ព្រឹទ្ធសភា និង​អធិការកិច្ច លោក ជិន ថាញ់​មិន សមាជិក​គណៈកម្មាធិកា​រ​មជ្ឈឹម​បក្សកុំម្មុយនីស្ត​វៀតណាម និង លោក​ចាន់ ចេស្តា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត ព្រមទាំង​ប្ត្រិ​ភូ​ជាន់ខ្ពស់ នៃ​ប្រទេស​ទាំង​ពីរ រួម​នឹង​អាជ្ញាធរ​ពាក់ព័ន្ធ នៃ​ខេត្ត​ជាប់​ព្រំប្រទល់​ផងដែរ​។​

​តាម​របាយការណ៍​របស់ លោក​ចាន់ ចេស្តា អភិបាលខេត្ត បញ្ជាក់ថា ដោយ​អនុវត្ត​តាម​ខ្លឹមសារ នៃ​សេចក្តីប្រកាស​រួម​រវាង​រណៈសិរ្ស​សាមគ្គី​សាមគ្គី អ​ភ​វឌ្ឍន៍​មាតុភូមិ​កម្ពុជា និង​រណៈសិរ្ស​មាតុភូមិ​វៀតណាម ដែល​បាន​ចុះហត្ថលេខា​នា​ឱកាស​សន្និសីទ​អន្តរជាតិ​លើក​ទី​៤ ក្រោម​ប្រធានបទ​ស្តីពី ការកសាង​ខ្សែបន្ទាត់​ព្រំដែន​សន្តិភាព មិត្តភាព និង​សហ​ប្រតិ​ប​តិ្ត​ការ​រវាង​រណៈសិរ្ស​ប្រទេស​ទាំង​ពីរ កម្ពុជា​-​វៀតណាម កាលពី​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៤ នៅ​ខេត្ត​គៀង​យ៉ាង នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម រួចមក រណៈសិរ្ស​នៃ​ប្រទេស​ទាំង​ពីរ បាន​អនុវត្ត​នូវ​សកម្មភាព​ការងារ​របស់​ខ្លួន ដោយ​ទទួលបាន​លទ្ធផល​ជា​វិជ្ជមាន ដ៏​ច្រើន​លើសលប់ ។​

​លោក​ក៏​បាន​សង្កត់ធ្ងន់ថា ដើម្បី​ពង្រឹង​និង​ពង្រីក​នូវ​សមិទ្ធផល​ដែល​សម្រេចបាន​នា​ពេលកន្លងមក និង​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​នៅ​សេសសល់ រណៈសិរ្ស​ប្រទេស​ប្រទេស​យើង​ទាំង​ពីរ​ចាំបាច់​ត្រូវ​ពិភាក្សា​គ្នា​ដោយ​ត្រង់ៗ​និង​ស៊ីជម្រៅ ក្នុង​ស្មារតី​មិត្តភាព និង​រៀបចំ​នូវ​ខ្លឹមសារ​សហ​ប្រតិ​ប​តិ្ត​ការជាក់ស្តែង ពិតប្រាកដ​និង​ដែល​អាចអនុវត្ត​បាន ដើម្បី​ឯកភាពគ្នា​ដាក់​ខ្លឹមសារ​ទាំងនោះ​ទៅក្នុង​សេចក្តី​ថ្លែង​ការរួម​នៃ​សន្និសីទ​អន្តរជាតិ​ស្តីពី​ការកសាង​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​វៀតណាម​។​

​ជាមួយ​នឹង​កិច្ច​សហការ​ដ៏​ស្អិតរ​មួ​ត​នេះ លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បាន​គូសបញ្ជាក់ថា សន្និសីទ​នេះ ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង​ពិនិត្យ និង​បូក​សរុប​លទ្ធផល​ការងារ​របស់​រណៈសិរ្ស​ទាំងពីរ កម្ពុជា​-​វៀតណាម ជាពិសេស​រវាង​គណៈកម្មកា​រ​រណៈសិរ្ស​ខេត្ត​ជាប់​ព្រំដែន ទាំង​១០​ខេត្ត​របស់​កម្ពុជា និង​១០​ខេត្ត​របស់​វៀតណាម​ក្នុង​រយៈពេល​៣​ឆ្នាំកន្លងមក និង​ដើម្បី​អបអរសាទរ​ខួប​លើក​ទី​៥០​ថ្ងៃ​បង្កើត​ទំនាក់ទំនង​ការទូត កម្ពុជា​-​វៀតណាម និង​ឆ្នាំ​មិត្តភាព កម្ពុជា​-​វៀតណាម​ផងដែរ​។​

​ជាមួយនេះ លោកជំទាវ​ក៏​សូម​អបអរសាទរ និង​សម្តែង​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​បំផុត នូវ​វត្តមាន​ដ៏​ឧត្តុង្គឧត្តម​របស់​គណៈ​ប្រតិភូ​ជាន់ខ្ពស់​គណៈកម្មាធិការ​មជ្ឈឹម​រណៈសិរ្ស​មាតុភូមិ​វៀតណា​ម ដែល​ដឹកនាំ​ដោយ លោក ជិន ថាញ់​មិន សមាជិក​គណៈកម្មាធិកា​រ​មជ្ឈឹម​បក្សកុំម្មុយនីស្ត​វៀតណាម និង​ជា​ប្រធាន​គណៈកម្មាធិការ​មជ្ឈឹម​រណៈសិរ្ស​មាតុភូមិ​វៀតណា​ម ដែល​ខិតខំ​ពង្រឹង​កិច្ច​សហការ​បាន​ល្អ ពិសេស​ការ​រឹតចំណង​សាមគ្គីភាព មិត្តភាព សហ​ប្រតិ​ប​តិ្ត​ការ និង​ប្រាស្រ័យ​ទាក់ទង​គ្នា​លើ​គ្រប់​វិស័យ ដូចជា​រក្សា​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​បាន​ល្អប្រសើរ​។​

ទន្ទឹមនឹងនេះ ក៏​សូម​សំណូមពរ​ដល់​សមាជិក សមាជិកា​នៃ​អង្គ​សន្និសីទ សូម​យក​ខ្លឹមសារ​នៃ​សេចក្តីប្រកាស​រួម ទៅ​ផ្សព្វផ្សាយ​ឲ្យបាន​ទូលំ​ទូលាយ​ដល់​ប្រជាជន​គ្រប់​ស្រទាប់វណ្ណៈ នៃ​ប្រទេស​ទាំង​ពីរ ដោយ​ពង្រឹង​និង​ពង្រីក​នូវ​ប្រពៃណី​សាមគ្គីភាព មិត្តភាព និង​សហ​ប្រតិ​ប​តិ្ត​ការល្អ ព្រមទាំង​ជម្រុញ​លើកទឹកចិត្ត​និង​បង្កលក្ខណៈ​ងាយស្រួល​ដល់​ប្រជាជន ឲ្យចូល​រួម​ក្នុង​គ្រប់​សកម្មភាព​សង្គម សកម្មភាព​ពាណិជ្ជកម្ម សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ អប់រំ វេជ្ជសាស្ត្រ បរិស្ថាន ជាដើម​។​ល ៕
​ណា​រិទ្ធ​

img20170816ch1-(6) img20170816ch1-(5) img20170816ch1-(4) img20170816ch1-(3) img20170816ch1-(2) img20170816ch1-(1)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.