ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ឧត្ដមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតី ភាព ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ==> កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង ==> កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ ==> ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ៖ ការពង្រឹងកម្លាំងបក្សនៅមូលដ្ឋាន ជាគន្លឹះនៃការបន្តបេសកកម្មបម្រើប្រជាជន និងអភិវឌ្ឍឃុំ-សង្កាត់ឱ្យកាន់តែរីកចម្រើន ==> សេចក្តីជូនដំណឹង និងការបំភ្លឺជាសាធារណៈ ស្តីពីការបំភ្លឺជុំវិញព័ត៌មានពាក់ព័ន្ធនឹងអត្ថលេខនាយទាហានរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សៅ សុវណ្ណី ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀន! ==> (បឋម)#ក្រសួងមហាផ្ទៃ​ #រដ្ឋបាលខេត្តកំពង់​ធំ​ ដាក់ក្រុមហ៊ុនពីរចូលបញ្ជីខ្មៅ ព្រោះសង្ស័យឃុបឃិតដេញថ្លៃ តែប៉ុន្មានខែក្រោយស្រាប់តែនិរាករណ៍! តើមានមូលហេតុអ្វីនៅពីក្រោយ? ==> រដ្ឋបាលស្រុកសាលាក្រៅ សហការជាមួយមន្ទីរ ស្ថាប័នជំនាញ ចុះយុទ្ធនាការលាងសម្អាតច្រកទ្វារព្រំដែនអន្តរជាតិព្រំ ដើម្បីលើកកំពស់សោភ័ណភាពតំបន់ ==> ឯកឧត្តម ឧត្តមសេនីយ៍ឯកតាន់ សំ ណាង អគ្គស្នងការរងនគរបាលជាតិអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងនិងបំពាក់ឋានន្តរសក្តិជូន មន្រ្តីនគរបាលជាតិ នៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង៖

ជម្លោះ​ហឹង្សា​ព្រោះតែ​រឿង​ម៉ូតូ​ឈាន​ដល់​កាប់សម្លាប់​គ្នា​នៅលើ​ទឹកដី​ថៃ​បណ្តាល​ឲ្យ​ពលករ​ខ្មែរ​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​និង​កន្លែង​និង​២​នាក់​ទៀត​របួសធ្ងន់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បន្ទាយមានជ័យ ៖ ដោយសា​ជម្លោះ​រឿង​ម៉ូតូ ឈាន​ដល់​កាប់​គ្នា​លើ​ទឹកដី​ថៃ​នៅ​ខេត្ត​ប៉ា​ធំ​ថា​ន​បាន​ធ្វើឲ្យ​ពលករ​ម្នាក់​បាន​ស្លាប់​នៅ​និង​កន្លែង​និង​២​នាក់​ផ្សេង​ទៀត​របួសធ្ងន់​។​

​ជនរងគ្រោះ​ឈ្មោះ ភិន​ផាត​ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​ជា​កម្មករ​រោងចក្រ​សាច់​មាន់​មាន​លំនៅ​ភូមិ​ឆ្កែ​ខាំ​ប្រិស ឃុំ​ព្រែកជីក ស្រុក​មោង​ឬ​ស្សី ខេត្ត​បាត់ដំបង ។ ជនរងគ្រោះ​ត្រូវបាន​ឃាតករ​កាប់​ដាច់​ដៃស្តាំ​និង​របួស​ក្បាល​ជាច្រើន​កន្លែង បណ្តាលឲ្យ​ស្លាប់​ក្នុង​ថ្លុកឈាម ខណៈ​ជនរងគ្រោះ​២​នាក់​ទៀត​ដែរ​មានឈ្មោះ ភិន​ផេង​ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​(​ជា​ប្អូនបង្កើត​ជនរងគ្រោះ​ដែរ​ស្លាប់​ខាងលើ​)​និង​ឈ្មោះ​រុន ភេទ​ប្រុស​អាយុ​ជាង​២០​ឆ្នាំ​ជា​បងប្អូន​ជីដូនមួយ​ជនរងគ្រោះ​ទាំង​២ ។​

​បើ​តាម​ឈ្មោះ ផែ ភិន អាយុ​៤៥​ឆ្នាំ​ជា​ឪពុក​បង្កើត​ជនរងគ្រោះ​ឈ្មោះ ភិន ផាត និង​ឈ្មោះ ភិន ផេន បានឲ្យថា​៖​ជម្លោះ​ខាង​លើ​នេះ​បាន​ផ្តើម​ចេញពី​រឿង​ម៉ូតូ​មួយ​គ្រឿង​ដែល​ថៅកែ​ថៃ​ឲ្យ​យក​មកជិៈ​រួមគ្នា ។​

​លោក​បន្តថា​៖​ខណៈពេល​ម៉ូតូ​ខូច​កូន​របស់​គាត់​ធ្វើ​ពេល​ជនសង្ស័យ​យក​ទៅ​ជិៈមិន​ធ្វើ​ហើយ​ពេល​កូន​គាត់​ស្តីបន្ទោស​ក៏​កើត​ជា​ហឹង្សា​គឺ​ត្រូវ​ជនសង្ស័​៤​នាក់​ជា​ពលករ​រួម​អាជីព​ជាមួយគ្នា​ទាញ​កាំបិត​ព្រួត​កាប់​បណ្តាល​ឲ្យ​ស្លាបនិង​របួស​តែម្តង ។

​បុរស​ជា​ឪពុក​ទៀតថា ៖ ក្រោយ​ហេតុការណ៍​កើតឡើង សមត្ថកិច្ច​ថៃ​ក៏​ចុះ​ដល់​កន្លែងកើតហេតុ​ភ្លាមៗ ប្រហែល​ជាង​៤០​នាក់​ព័ទ្ធចាប់​ជនសង្ស័យ​ចំនួន​៤​នាក់​ជាមួយ​វត្ថុតាង​កាំបិត​យក​ទៅ​ចាត់ការ​តាម​ផ្លូវច្បាប់​។​

​លោក​បាន​បញ្ជាក់ថា ៖ ជនរងគ្រោះ​ដែល​រងរបួស​ត្រូវបាន​សមត្ថកិច្ច​ថៃ​ជួយ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុង​ខេត្ត​កើតហេតុ​ខាងលើ ។ លោក​បាន​បញ្ជាក់ទៀតថា​៖​ហេតុ​ការ​ហឹង្សា​នេះ​បាន​កើតឡើង​កាលពីម៉ោ​ង​៩​និង​៣០​យប់​ថ្ងៃ​ទី​១៣​ខែសីហា​ឆ្នា​២០១៧​។​

​លោក​បាន​បញ្ជាក់បន្ថែម​ទៀតថា​៖​ជនសង្ស័យ​ទាំង​៤​នាក់​ជា​អ្នកស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ​ហើយ​ពេលនេះ​សមត្ថកិច្ច​ថៃ​ឃុំខ្លួន​ហើយ   ។ ចំណែក​សព​ដែល​ស្លាប់​ក្នុង​ជម្លោះ​ហឹង្សា​ខាងលើ​ត្រូវបាន​ភាគី​ថៃ​បញ្ជូន​ឲ្យ​សាច់ញាតិ​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​នៅ​ម៉ោង​ជាង​៤​រសៀល​ថ្ងៃ​ទី​១៤​ខែ​សីហា​ឆ្នាំ​២០១៧​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណីយ៍​៕

 

img20170815re4 (1) img20170815re4 (2)

Filed in: សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.