ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង ==> លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING

អគ្គិភ័យឆាបឆេះផ្ទះល្វែងមួយកន្លែងក្នុងខណ្ឌច្បារអំពៅ បង្កការភ្ញាក់ផ្អើលសមត្ថកិច្ចចេញរថយន្តបាញ់ទឹកពន្លត់

អគ្គិភ័យឆាបឆេះផ្ទះល្វែងមួយកន្លែងក្នុងខណ្ឌច្បារអំពៅ បង្កការភ្ញាក់ផ្អើលសមត្ថកិច្ចចេញរថយន្តបាញ់ទឹកពន្លត់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

អគ្គិភ័យឆាបឆេះផ្ទះល្វែងមួយកន្លែងក្នុងខណ្ឌច្បារអំពៅ បង្កការភ្ញាក់ផ្អើលសមត្ថកិច្ចចេញរថយន្តបាញ់ទឹកពន្លត់

ចែករំលែក៖

ភ្នំពេញ ៖ ផ្ទះល្វែងមួយកន្លែងត្រូវបានម្ចាស់ទុកចោល និងមានបុរសអនាថាម្នាក់ដេីររេីសអេតចាយបានមកស្នាក់នៅបណ្ដោះអាសន្ន ក៏បង្កាត់ភ្លេីងទុកចោលបណ្ដាលឲ្យឆាបឆេះចេញជាអណ្ដាតភ្លេីងរាលដាលយ៉ាងសន្ធោរសន្ធៅ បង្កការភ្ញាក់ផ្អេីលអ្នកជិតខាង​រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានខណ្ឌច្បារអំពៅ ហៅក្រុមជំនាញចេញរថយន្តពន្លត់អគ្គិភ័យជាច្រេីនគ្រឿង​មកអន្តរាគមន៍​បាញ់ទឹកពន្លត់ កាលពីវេលាម៉ោង០១:៣០នាទីយប់រំលងអធ្រាត្រ​ ​ឈានចូលថ្ងៃព្រហស្បតិ៍ ទី៨ ខែសីហា​ ឆ្នាំ២០២២ ស្ថិតនៅផ្ទះល្វែងទុកចោលមួយកន្លែង នៅតាមផ្លូវជាតិលេខ១ (ទល់មុខដីយាយផាន់) ក្នុងភូមិក្ដីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ​ ។

     តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា ផ្ទះល្វែងខាងលើមានចំនួន៣ទៅ៤ល្វែងដែលម្ចាស់ទុកចោលជាច្រើនខែឆ្នាំមកហើយ ព្រមទាំងមានក្រុមអ្នករើសអេតចាយមកស្នាក់នៅបែបអនាធិបតេយ្យផងដែរ ។ លុះនៅយប់កើតហេតុស្រាប់តែមានផ្សែងហុយទ្រលោម ទើបប្រជាពលរដ្ឋយកបំពង់ពន្លត់អគ្គិភ័យជាច្រើនបំពង់មកបាញ់ពន្លត់ខ្លាចរាលដាលដល់ផ្ទះពួកគាត់ តែស្ថានភាពគ្រប់គ្រងមិនបាន ដោយអណ្ដាតភ្លើងឆាបឆេះកាន់តែខ្លាំងឡើង ទើបប្រជាពលរដ្ឋរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន និងកម្លាំងជំនាញចេញរថយន្តបង្ការ សង្គ្រោះអគ្គិភ័យជាច្រើនគ្រឿងមកធ្វើការបាញ់ទឹកពន្លត់យ៉ាងញាប់ដៃជើងដើម្បីកុំឲ្យរាលដាលដល់ផ្ទះអ្នកជិតខាង ។

      ក្នុងករណីអគ្គិភ័យខាងលើនេះ កម្លាំងជំនាញបានប្រើពេលប្រហែល១ម៉ោងក៏បានបាញ់ទឹកឲ្យរលត់ទៅវិញជាស្ថាពរ និងប្រើប្រាស់ទឹកអស់ចំនួន៥គ្រឿង ដោយមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះទេ ចំពោះមូលហេតុ គឺបណ្ដាលមកពី ជនអនាថាបង្កាត់ភ្លើងក្នុងផ្ទះល្វែងទុកចោល ទើបរាលដាលឆាបឆេះយ៉ាងដូច្នេះ៕

      

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.