ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង ==> លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៖​ អរគុណចំពោះ IMF សម្រាប់ការជួយពិនិត្យ និងផ្តល់យោបល់លើកិច្ចការកែសម្រួលគណនីជាតិថ្មី ការកសាងសមត្ថភាពមន្រ្តីក្នុងការវិភាគ និងព្យាករសេដ្ឋកិច្ចលើមូលដ្ឋានថ្មីសម្រាប់កម្ពុជា

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៖​ អរគុណចំពោះ IMF សម្រាប់ការជួយពិនិត្យ និងផ្តល់យោបល់លើកិច្ចការកែសម្រួលគណនីជាតិថ្មី ការកសាងសមត្ថភាពមន្រ្តីក្នុងការវិភាគ និងព្យាករសេដ្ឋកិច្ចលើមូលដ្ឋានថ្មីសម្រាប់កម្ពុជា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៖​ អរគុណចំពោះ IMF សម្រាប់ការជួយពិនិត្យ និងផ្តល់យោបល់លើកិច្ចការកែសម្រួលគណនីជាតិថ្មី ការកសាងសមត្ថភាពមន្រ្តីក្នុងការវិភាគ និងព្យាករសេដ្ឋកិច្ចលើមូលដ្ឋានថ្មីសម្រាប់កម្ពុជា

ចែករំលែក៖

ភ្នំពេញ៖​ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលការចូលជួបពិភាក្សាការងារជាមួយក្រុមបេសកកម្ម Article IV នៃមូលនិធិរូបិយវត្ថុអន្តរជាតិ ដែលដឹកនាំដោយលោក Alasdair Scott ប្រធានក្រុមបេសកកម្ម និងមានការចូលរួមដោយលោក Yasuhisa Ojima តំណាងមូលនិធិរូបិយវត្ថុអន្តរជាតិប្រចាំនៅកម្ពុជា កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ម្សិលមិញនេះ​ ។

នាឱកាស​នោះ​ លោក​អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់អំពីសារៈសំខាន់នៃបេសកកម្ម Article IV នៃមូលនិធិរូបិយវត្ថុអន្តរជាតិ នាពេលនេះ ដែលនឹងមកពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាអំពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា ខណៈដែលកម្ពុជាកំពុងរៀបចំសេចក្តីព្រាងច្បាប់ថវិកាសម្រាប់ឆ្នាំ ២០២៣ និងក្នុងបរិការណ៍នៃភាពមិនប្រាកដប្រជាកាន់តែខ្លាំង នៃសេដ្ឋកិច្ចសកលលោក ដែលបង្កឡើងដោយភាពមិនអំណោយផលនៃកត្តាភូមិសាស្រ្តនយោបាយ និងវិបត្តិសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ដែលបាន និងកំពុងបង្កផលប៉ះពាល់ដោយផ្ទាល់ និងប្រយោល ។

លោក Alasdair Scott ប្រធានក្រុមបេសកកម្ម ក៏បានលើកឡើងពីភាពមិនប្រាកដប្រជា និងហានិភ័យកាន់តែខ្ពស់នៃសេដ្ឋកិច្ចសកល និងបានបង្ហាញពីការព្រួយបារម្ភមួយចំនួនមកលើទស្សនវិស័យសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២៣ ដែលបណ្តាលមកពីបញ្ហាប្រឈម និងហានិភ័យចម្បងៗ រួមមាន៖ ការបន្តកើនឡើងនូវសម្ពាធអតិផរណា, ការរឹតបន្តឹងលឿនជាងការរំពឹងទុកនៃគោលនយោបាយរូបិយវត្ថុ, និងការថមថយសេដ្ឋកិច្ចរបស់ប្រទេសចិន ដែលជាបច្ច័យអវិជ្ជមានលើសកម្មភាពសេដ្ឋកិច្ចសកល ជាពិសេស ប្រទេសដៃគូពាណិជ្ជកម្មសំខាន់ៗ របស់កម្ពុជា ។ លោក Alasdair Scott ក៏បានលើកឡើងពីតម្រូវការនៃការចែករំលែកទនិ្នន័យ សម្រាប់ជាធាតុចូលក្នុងការគណនាការផ្លាស់ប្តូរឆ្នាំគោលថ្មីសម្រាប់គណនេយ្យជាតិ និងពង្រឹងគុណភាពប្រព័ន្ធស្ថិតិ ។

បន្ថែមពីនេះ បន្ទាប់ពី IMF បានធ្វើការពិនិត្យរួចមក (peer review), ការគណនាផ.ស.ស ដោយប្រើឆ្នាំគោលថ្មី ដែលរៀបចំដោយវិទ្យាស្ថានជាតិស្ថិតិនេះ ជារួមគឺអាចទទួលយកបាន ។

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន​ បានលើកឡើងពីសារៈសំខាន់នៃការចែករំលែកទិន្នន័យ សម្រាប់ការវិភាគ និងបានបញ្ជាក់ពីការប្តេជ្ញារបស់រាជរដ្ឋាភិបាលក្នុងការរៀបចំបង្កើតប្រព័ន្ធរួមមួយសម្រាប់ផ្លាស់ប្តូរទិន្នន័យពន្ធ និងស្ថិតិជាតិ និងបានសម្តែងនូវការអរគុណចំពោះ IMF សម្រាប់ការជួយពិនិត្យ និងផ្តល់យោបល់លើកិច្ចការកែសម្រួលគណនីជាតិថ្មី ការកសាងសមត្ថភាពមន្រ្តីក្នុងការវិភាគ និងព្យាករសេដ្ឋកិច្ចលើមូលដ្ឋានថ្មីសម្រាប់កម្ពុជា ផងដែរ ។

បន្ថែមពីនេះ​ លោកអគ្គបណ្ឌិតសភាចារ្យ ក៏បានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ដល់មូលនិធិរូបិយវត្ថុអន្តរជាតិ ដែលបានបន្តផ្តល់ជាជំនួយបច្ចេកទេស និងការបណ្តុះបណ្តាលដល់ស្ថាប័ននានា ជាពិសេស មន្រ្តីនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំង ការវាយតម្លៃលើស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងការអនុវត្តគោលនយោបាយហិរញ្ញវត្ថុសាធារណៈ ក៏ដូចជាការផ្តល់អនុសាសន៍ល្អៗសម្រាប់ការរៀបចំគោលនយោបាយនានា កន្លងមក និងបានជូនពរក្រុមការងារឱ្យទទួលបានជោគជ័យ និងផ្លែផ្កា សម្រាប់ការបំពេញបេសកកម្មការងារក្នុងឆ្នាំ២០២២នេះ៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.