ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ឧត្ដមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតី ភាព ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ==> កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង ==> កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ ==> ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ៖ ការពង្រឹងកម្លាំងបក្សនៅមូលដ្ឋាន ជាគន្លឹះនៃការបន្តបេសកកម្មបម្រើប្រជាជន និងអភិវឌ្ឍឃុំ-សង្កាត់ឱ្យកាន់តែរីកចម្រើន ==> សេចក្តីជូនដំណឹង និងការបំភ្លឺជាសាធារណៈ ស្តីពីការបំភ្លឺជុំវិញព័ត៌មានពាក់ព័ន្ធនឹងអត្ថលេខនាយទាហានរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សៅ សុវណ្ណី ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀន! ==> (បឋម)#ក្រសួងមហាផ្ទៃ​ #រដ្ឋបាលខេត្តកំពង់​ធំ​ ដាក់ក្រុមហ៊ុនពីរចូលបញ្ជីខ្មៅ ព្រោះសង្ស័យឃុបឃិតដេញថ្លៃ តែប៉ុន្មានខែក្រោយស្រាប់តែនិរាករណ៍! តើមានមូលហេតុអ្វីនៅពីក្រោយ? ==> រដ្ឋបាលស្រុកសាលាក្រៅ សហការជាមួយមន្ទីរ ស្ថាប័នជំនាញ ចុះយុទ្ធនាការលាងសម្អាតច្រកទ្វារព្រំដែនអន្តរជាតិព្រំ ដើម្បីលើកកំពស់សោភ័ណភាពតំបន់ ==> ឯកឧត្តម ឧត្តមសេនីយ៍ឯកតាន់ សំ ណាង អគ្គស្នងការរងនគរបាលជាតិអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងនិងបំពាក់ឋានន្តរសក្តិជូន មន្រ្តីនគរបាលជាតិ នៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង៖

ភ្ញាក់ផ្អើល​ដោយសារ​ករណី​ផ្ទុះ​ទូ​ATM-ABA​នៅ​ចំណុច​ផ្លូវ​33A កាលពី​វេលា​ទៀបភ្លឺ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កែប ៖ ទូ​ATM​នៃ​ធនាគា​ABA ស្ថិតក្នុង​ភូមិ​ថ្មី សង្កាត់​ព្រៃធំ ក្រុង​-​ខេត្ត​កែប ត្រូវ​រង​ការខូចខាត​ទាំងស្រុង ដោយសារ​ត្រូវ​អណ្តាតភ្លើង​ឆាបឆេះ និង​ផ្ទុះ​លាន់​ដ៏​កក្រើក កាលពី​វេលា​ទៀបភ្លឺ ថ្ងៃទី​១៥​ខែ​សីហា ឆ្នាំ​២០១៧​នេះ​។​

​តាម​ប្រភព​ដ៏​ជឿរ​ជាក់ និយាយថា ទូ​ATM​ខាងលើ​ត្រូវបាន​ផ្ទុះ​ឡើង​យ៉ាង​កក្រើក​នៅវេលា​ម៉ោង​៤​ទៀប​ភ្លឺ​ក្នុង​ថ្ងៃទី​១៥ ហើយក៏​បាន​ឆាបឆេះ​ដ៏​សន្ធោសន្ធៅ​បណ្តាលឲ្យ​រង​ការខូច​ខាត​ទាំងស្រុង​តែ​ម្តង​។​

​ប្រភព​បញ្ជាក់ថា ទូ​ATM​នេះ​ជា​របស់​ធនាគា​ABA​នៃ​ប្រទេស​កាណាដា ដោយបាន​យកមក​ដាក់​តាម​ទីសាធារណៈ ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​33A ក្នុង​ភូមិ​ថ្មី សង្កាត់​ព្រៃធំ ក្រុងកែប ប៉ុន្តែ​ខណៈ​នេះ​ត្រូវ​ក្លាយ​ជា​ចំណី​អគ្គីភ័យ​លេប​ត្របាក់​ទាំងស្រុង ហើយ​ក្រដាស់ប្រាក់​ដុល្លា​នៅក្នុង​ទូ​ទាំង​ប៉ុន្មាន​ក៏​ត្រូវ​ឆេះ​ម៉ដ្ឋ​ផងដែរ​។​

​ទាក់ទិន​នឹង​ករណី​ផ្ទុះ​ឆេះ​ទូ​ATM-ABA​នេះ សមត្ថកិច្ច​បាន​សង្ស័យ​ថា គឺជា​ការប៉ង​លួច​មិនបាន​សម្រេច ដោយ​ជន​មិន​ស្គាល់​មុខ បាន​យក​បំពង់​ផ្សារ​ដែក​(​អុក​សី​ុ​សែន​)​ដែល​មាន​ដប​ខ្យល់ និង​បំពង់​ថ្ម​ស្អុយ មក​ផ្សា​គោលបំណង​កាត់ផ្តាច់​ទូ​ដាក់​លុយ​ក្នុង​ATM​ដោយ​ខុស​បច្ចេកទេស បណ្តាល​ឲ្យ​ឆ្លង​ឆេះ​ទើប​ពួកគេ​រត់​គេចខ្លួន​មុន​ពេល​ទូ​ATM​នេះ​ផ្ទុះ​ឡើង​។​

​សមត្ថកិច្ច​បានឲ្យដឹង​ទៀតថា ជនខិលខូច​អាចធ្វើ​សកម្មភាព​ក្នុង​ចន្លោះ​ម៉ោង​៣​ទៀបភ្លឺ​ថ្ងៃ​ទី​១៥​ខែ​សីហា ឆ្នាំ​២០១៧ ប៉ុន្តែ​ពេល​ធ្វើ​សកម្មភាព ប្រហែលជា​មិន​បាន​បិទ​ខ្យល់​ជិត​ល្អ ទើប​ពេល​យក​ដែកកេះ​ដុត​ក្បាល​ផ្សារ​ក៏​ឆាបឆេះ​ឆ្លង​ក្នុង​ទូ​ATM​ហើយ​ពួកគេ​រត់​ចោល​ដប​ខ្យល់​និង​បំពង់​ថ្ម​ស្អុយ ទើប​បណ្តាល​ឲ្យ​ឆេះ​រួច​ផ្ទុះ​លាន់ឮ​ដូច​គ្រាប់បែក​B52 បង្ក​ការភ្ញាក់ផ្អើល​តែម្តង​។​

​សមត្ថកិច្ច​ថា ក្រុម​អ្នក​លួច​លុយ​ក្នុង​ទូ​ATM​នេះ​ពិតជា​បាន​រៀបចំ​គម្រោង​ទុក​ជា​ស្រេច ដោយ​ពួកគេ​បាន​យក​ថ្នាំ​ពណ៌​ខ្មៅ​បាញ់​ទៅលើ​កាមេរ៉ា​សុវត្ថិភាព ដែល​បង្កប់​នៅ​ទីនោះ​ទៀត​ផង​។​

​ចំពោះ​សកម្មភាព​លួច​លុយ​ក្នុង​ទូ​ATM​បណ្តាលឲ្យ​ផ្ទុះ ឆេះ​ខូចខាត​អស់​ប្រាក់​រាប់ម៉ឺន​ដុល្លា​ស្ថិត​តំបន់​ខេត្ត​កែបនេះ សមត្ថកិច្ច​នគរបាល ក៏ដូចជា​កំលាំង​កងរាជអាវុធហត្ថ​ខេត្ត បាន​និង​កំពុង​ស្រាវជ្រាវ តាម​ប្រមាញ់​រុករក ក្រុម​ជនខិលខូច​ដើម្បី​យក​ទៅ​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​។​/ ណា​រិទ្ធ​

 

img20170815re3 (1) img20170815re3 (2) img20170815re3 (3)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.