ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង ==> លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING

បុរសម្នាក់ជាជំនួយការមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌដង្កោ ខណៈកំពុងឈរការពារក្បួនត្រូវម៉ូតូសណ្ដោងរ៉ឺម៉កបុកឱ្យដួលបែកក្បាលហូរឈាមស្រោចខ្លួន

បុរសម្នាក់ជាជំនួយការមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌដង្កោ ខណៈកំពុងឈរការពារក្បួនត្រូវម៉ូតូសណ្ដោងរ៉ឺម៉កបុកឱ្យដួលបែកក្បាលហូរឈាមស្រោចខ្លួន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បុរសម្នាក់ជាជំនួយការមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌដង្កោ ខណៈកំពុងឈរការពារក្បួនត្រូវម៉ូតូសណ្ដោងរ៉ឺម៉កបុកឱ្យដួលបែកក្បាលហូរឈាមស្រោចខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ជាមន្ត្រីកងរាជអាវុធហត្ថ និងជាជំនួយការលោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌដង្កោ ខណៈកំពុងឈរការពារក្បួនថ្នាក់ដឹកនាំ ស្រាប់តែមានបុរសម្នាក់បើកម៉ូតូសណ្ដោងរុឺម៉កមកបុកពេញទំហឹង បណ្ដាលឱ្យដួលទៅលើដី បែកក្បាលហូរឈាមស្រោចពេញមុខ កាលពីវេលាម៉ោង៨និង១៥នាទីព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចផ្លូវ៦០ម៉ែត្រ ក្នងភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ។ 

ជនរងគ្រោះមានឈ្មោះ កា​ សី ភេទប្រុស អាយុ៦០ឆ្នាំ មានឋានន្តរស័ក្តិ អនុសេនីយ៍ឯក ស្នាក់នៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល រងរបួសបែកក្បាលហូរឈាម ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខណ្ឌដង្កោ ។ ចំណែកអ្នកបើកម៉ូតូសណ្ដោងរុឺម៉កបង្ក ហេតុមានឈ្មោះ ជៀន ផន ភេទប្រុស អាយុ៥១ឆ្នាំ មុខរបររត់រុីម៉កម៉ូតូ មានស្រុកកំណើតនៅភូមិវែង ឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ បច្ចុប្បន្នរស់នៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។ 

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុកម្លាំងកងរាជអាវុធហត្ថ និងមន្ត្រីជំនួយការលោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌដង្កោ លោកកា សី កំពុងដាក់គោលដៅឈរការពារក្បួនថ្នាក់ដឹកនាំនៅចំណុចផ្លូវ៦០ម៉ែត្រ។ លុះក្បួនចេញផុតបានបន្តិចស្រាប់តែមានម៉ូតូសណ្ដោងរុឺម៉កមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 1Fl-1412 បើកបរដោយបុរសម្នាក់ពីត្បូងទៅជើងតាមផ្លូវ៦០ម៉ែត្រដោយមកតាមកន្ទុយក្បួនក្នុងល្បឿនលឿន ក៏ជ្រុលទៅបុកមន្ត្រីកងរាជអាវុធហត្ថនិងជាជំនួយការលោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌដង្កោពេញទំហឹងបណ្ដាលឱ្យដួលទៅលើថ្នល់បែកក្បាលហូរឈាមស្រោចពេញមុខ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខណ្ឌដង្កោ  ។

ក្នុងករណីនេះដែរ ដោយមានការសន្តោសប្រណីពីលោកឧត្តមសេនីយ៍ឯក  រ័ត្ន ស្រ៊ាង  មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាមេបញ្ចាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានសម្រេចមិនយកទោសពៃរ៍ពីអ្នកបើកម៉ូតូសណ្ដោងរ៉ឺម៉កខាងលើនេះទេ ដោយសូមត្រឹមតែឱ្យអ្នកបើកម៉ូតូសណ្ដោងរ៉ឺម៉កនោះ សុំទោសជាសាធារណៈចំពោះកងកម្លាំងដែលរងរបួស ហើយណែនាំកុំឱ្យបើកបរបែបនេះបន្តទៀត ត្រូវបង្កើនការប្រុងប្រយ័ត្ន ។ ចំណែកថ្លៃថ្នាំ និងថ្លៃព្យាបាលនោះគឺលោកជាអ្នករ៉ាប់រងជូនកងកម្លាំងដែលរងរបួស ដោយបុរសនោះ ក៏បានសូមទោសជាសាធារណៈ នៅចំពោះមុខលោកវរសេនីយ៍ឯក ស សុភ័ណ្ឌ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌដង្កោ និងថ្លែងអំណរគុណដល់លោកឧត្តមសេនីយ៍ឯករ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ចាការកងរាជអាវុធហត្ថរាជធានីភ្នំពេញដែលមិនយកទោសពៃរ៍ពីខ្លួន ហើយជួយចេញថ្លៃថ្នាំ​និងថ្លៃព្យាបាលជំនួសគាត់ថែមទៀតផង ៕

      

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.