ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង ==> លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING

ពិធីប្រកាសចូលកាន់មុខតំណែងលោក ហែម ស៊ីណា​ ជាអភិបាលនៃគណៈអភិបាលស្រុករំដួល​ ខេត្តស្វាយរៀង

ពិធីប្រកាសចូលកាន់មុខតំណែងលោក ហែម ស៊ីណា​ ជាអភិបាលនៃគណៈអភិបាលស្រុករំដួល​ ខេត្តស្វាយរៀង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ពិធីប្រកាសចូលកាន់មុខតំណែងលោក ហែម ស៊ីណា​ ជាអភិបាលនៃគណៈអភិបាលស្រុករំដួល​ ខេត្តស្វាយរៀង

(ខេត្តស្វាយរៀង)៖ ព្រឹកថ្ងៃចន្ទ ១០កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលស្រុករំដួល ។

អញ្ជើញចូលរួមក្នុងពិធីនេះមានឯកឧត្ដមអភិបាលរងខេត្ត លោកនាយកនាយករងរដ្ឋបាលសាលាខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ​ លោកនាយកទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្ត លោក លោកស្រីជាក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការសាលាស្រុក និងការិយាល័យនានាជុំវិញស្រុក មេឃុំ ស្មៀនឃុំ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំង១០ឃុំ តំណាងសមាគម អង្គការសង្គមស៊ីវិលដែលកំពុងធ្វើសកម្មភាពក្នុងស្រុករំដួល​និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ។

ឯកឧត្ដមអភិបាលខេត្តបានមានប្រសាសន៍ថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋនៅទូទាំងស្រុក ជាពិសេសក្រោមការដឹកនាំរបស់លោក សុ​ខា​ ​រ៉ាម អតីតអភិបាលស្រុករំដួល​នាពេលកន្លងមក បានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត បំពេញតួនាទីភារកិច្ចប្រកបដោយការសាមគ្គីភាពក្នុងជួរគណៈអភិបាលស្រុក និងមន្ត្រីរាជការទាំងអស់ ធ្វើឲ្យស្រុករបស់ខ្លួន សម្រេចបាននូវលទ្ធផលល្អប្រសើររួមមាន ការអភិវឌ្ឍ ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការថែរក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ រួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងកាត់បន្ថយភាពក្រីក្រ។

ឯកឧត្ដមអភិបាលខេត្តបានផ្ដាំផ្ញើនូវកិច្ចការសំខាន់ៗមួយចំនួនដូចជា៖
១.ត្រូវបន្តជំរុញលើកទឹកចិត្តប្រជាពលរដ្ឋឲ្យចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព និងបង្កើនការសហការក្នុងចំណោមអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងការថែរក្សាពង្រឹងសន្តិភាព ស្ថិរភាពនយោបាយសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ការបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា ជាពិសេសបទល្មើសគ្រឿងញៀន ការជួញដូរមនុស្ស ចោរកម្ម និង ល្បែងស៊ីសងនៅគ្រប់មូលដ្ឋានទូទាំងស្រុក ទន្ទឹមនេះក៏ត្រូវបន្តចាត់វិធានការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ឲ្យបានតឹងរ៉ឹង និងម៉ឺងម៉ាត់ ។
២.រដ្ឋបាលស្រុក ត្រូវបន្តយកចិត្តទុកដាក់ក្នុងកិច្ចការដឹកនាំការអនុវត្តវិធានការបង្ការ ទប់ស្កាត់ការ រីករាលដាល នៃជំងឺកូវីដ-១៩ និងជំរុញដឹកនាំការងារចាក់វ៉ាក់សាំងឲ្យបានកាន់តែ សកម្មថែមទៀត ទាំងដូសមូលដ្ឋាន និងដូសជំរុញ(ទី៣ ទី៤ និងទី៥) ។
៣.រដ្ឋបាលស្រុក ត្រូវធ្វើការផ្សព្វផ្សាយ ណែនាំ និងជំរុញឲ្យប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា បើតាមប្រតិទិនរបស់ គ.ជ.ប ត្រូវចាប់ផ្ដើមពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ ។
៤.ត្រូវចូលរួមសហការពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងពង្រឹងរបៀបរបបធ្វើ ការងារ ទំនាក់ទំនងការងារឲ្យបានល្អ នៅក្នុងក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រី រាជការ និងកម្លាំងសមត្ថកិច្ចគ្រប់ប្រភេទ ដោយត្រូវចៀសវាងឲ្យបាននូវទំនាស់ផលប្រយោជន៍ និង ទំនាស់ដែលកើតចេញពីការប្រើអំណាចមិនត្រឹមត្រូវ ។
៥.គណៈអភិបាលស្រុក ត្រូវរៀបចំធ្វើការបែងចែកតួនាទី ភារកិច្ច និងការទទួលខុសត្រូវក្នុងជួរគណៈអភិបាលស្រុក ឲ្យបានច្បាស់លាស់ ស្របតាមការណែនាំរបស់ក្រសួងមហាផ្ទៃ។
៦.គណៈអភិបាលស្រុក ត្រូវយកចិត្តទុកដាក់ពង្រឹងការគ្រប់គ្រងវត្តមាន និងការបំពេញ ការងាររបស់មន្ត្រីរាជការក្នុងរចនាសម្ព័ន្ធរដ្ឋបាលស្រុក ព្រមទាំងត្រូវរៀបចំ និងដាក់ឲ្យអនុវត្តលក្ខខណ្ឌការងារជូនមន្ត្រីរាជការ ធ្វើយ៉ាងឲ្យមន្ត្រីគ្រប់រូបមានការងារធ្វើគ្រប់ៗគ្នា ទន្ទឹមនិងការពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍន៍សមត្ថភាពមន្ត្រីរាជការ ដើម្បីត្រៀមទទួលការផ្ទេរមុខងារពីក្រសួង-ស្ថាប័នថ្នាក់ជាតិ នាពេលខាងមុខ ។
៧.សូមឲ្យលោកអភិបាលស្រុកថ្មី ទន្ទឹមនឹងអនុវត្តការងារគ្រប់គ្រងរដ្ឋបាល និងការងារ សន្តិសុខក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក គឺចាំបាច់ណាស់ត្រូវមានគំនិតអភិវឌ្ឍន៍ មានចក្ខុវិស័យដឹកនាំច្បាស់លាស់ ប្រកបដោយគំនិតច្នៃប្រឌិត និងនវានុវត្តន៍ ជាពិសេសត្រូវ ខិតខំប្រមូលផ្ដុំធនធានដែលមានស្រាប់ និងកៀរគរការចូលរួមពីគ្រប់មជ្ឈដ្ឋាន ដើម្បីអភិវឌ្ឍន៍ស្រុកឲ្យមានការរីកចម្រើន និងឆ្លើយតបទៅនឹងសេចក្តីត្រូវការជាក់ស្តែងពិតប្រាកដរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានជាពិសេសលើផ្នែកសេវាកម្មសាធារណៈ ។
៨.បច្ចុប្បន្ននេះ បើទោះបីជាស្រុកនៅមិនទាន់រៀបចំសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ ប៉ុន្តែការិយាល័យច្រកចេញចូលតែមួយស្រុក ក៏បាននិងកំពុងដំណើរការផ្ដល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋរួចហើយ ដូច្នេះត្រូវខិតខំពង្រឹងការអនុវត្តការងារនេះ ឲ្យមានដំណើរការល្អ ដើម្បីលើកកម្ពស់ការផ្ដល់សេវារដ្ឋបាលជូន ប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាពប្រកបដោយអភិបាលកិច្ចល្អស្របតាមបែបបទ និងនីតិវិធីនៃការផ្ដល់សេវាតាមរចនាសម្ព័ន្ធនិងមុខងារថ្មី។

សូមបញ្ជាក់ថា យោងតាមអនុក្រឹត្យលេខ៦៤២ អនក្រ.តត ចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ត្រូវបានតែងតាំងមុខតំណែងលោក ហែម​ ស៊ីណា ជាអភិបាល នៃគណៈអភិបាលស្រុករំដួល ជំនួសលោក សុខា​ រ៉ាម ដែលត្រូវផ្ទេរភារកិច្ចទៅជា​អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.