
លោកវរសេនីយ៍ត្រី ស៊ា សៅឌី អធិការរង ទទួលផែនការងារជំនួយការនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត ដឹកនាំកម្លាំងចុះធ្វើការដើរល្បាតនៅពេលរាត្រីដើម្បីបង្ការទប់ស្កាត់រាល់បទល្មើសផ្សេងៗ នឹងរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការ នគរបាល ក្រុងប៉ោយប៉ែត ក៏បានអំពាវនាវ ដល់បងប្អូន ប្រជាពលរដ្ឋ មានហេតុការណ៍អសន្តិសុខនៅក្នុងមូលដ្ឋានរបស់បងប្អូន រស់នៅសូមរាយការណ៍មកកាន់លេខទូរស័ព្ទមានលេខ☎️0977780164 ដើម្បីកម្លាំងនគរបាលប្រចាំបញ្ជាចុះធ្វើការទប់ស្កាត់បង្ក្រាបានទាន់ពេលវេលាផងដែរ៕




