ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង ==> លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING

ម្ចាស់ម៉ូតូម្នាក់ដែលត្រូវចោរកាប់ប្លន់ មួយសប្តាហ៍ទៅហើយ ទទួលការភ្ញាក់ផ្អើលពីអាវុធហត្ថរាជធានីភ្នំពេញ

ម្ចាស់ម៉ូតូម្នាក់ដែលត្រូវចោរកាប់ប្លន់ មួយសប្តាហ៍ទៅហើយ ទទួលការភ្ញាក់ផ្អើលពីអាវុធហត្ថរាជធានីភ្នំពេញ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ម្ចាស់ម៉ូតូម្នាក់ដែលត្រូវចោរកាប់ប្លន់ មួយសប្តាហ៍ទៅហើយ ទទួលការភ្ញាក់ផ្អើលពីអាវុធហត្ថរាជធានីភ្នំពេញ!

នៅយប់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ ផេកផ្លូវការរបស់អាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការប្រកាសស្វែងរកម្ចាស់ម៉ូតូ ០២គ្រឿង ដែលសង្ស័យថាជាម៉ូតូពាក់ព័ន្ធករណីចោរកម្ម ត្រូវគេយកមកប្លុងទុកចោល នៅចំណុចភូមិឫស្សី៣ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បន្ទាប់ពីបានប្រកាសស្វែងរកម្ចាស់ម៉ូតូចំនួន០២គ្រឿងនេះ បានមួយយប់មក នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ ថ្ងៃនេះ ម៉ូតូ០១គ្រឿងម៉ាក YAMAHA MX KING ផ្លាកលេខភ្នំពេញ 1IJ-4161 ពណ៌ខៀវ ផលិតឆ្នាំ២០២០ ត្រូវបានយុវជនម្នាក់ ឈ្មោះ ផាន ផាន់ណា អាយុ២៥ឆ្នាំ មុខរបរ ចុងភៅ ស្នាក់នៅបន្ទប់ជួល ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌបឹងកេងកង បានយកឯកសារមកបង្ហាញដល់សមត្ថកិច្ចអាវុធហត្ថបញ្ជាក់ថាជាម្ចាស់ម៉ូតូពិតប្រាកដ ដែលម៉ូតូមួយនេះ ម្ចាស់ម៉ូតូបញ្ជាក់ថា ត្រូវបានក្រុមជនសង្ស័យ ប្រដាប់ដោយដាវ និងកាំបិត បានធ្វើសកម្មភាពកាប់ប្លន់មកលើរួបខ្លួន កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ នៅចំណុចម្ដុំគំនរសំរាម ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ហើយខ្លួនមិនបានប្តឹងសមត្ថកិច្ច អាវុធហត្ថ ឲ្យបានដឹងពីព័ត៌មានស្តីពីការកាប់ប្លន់នេះទេ តែបែរជាបានឃើញអាវុធហត្ថយកម៉ូតូរបស់ខ្លួន ដែលចោរបានប្លន់ទៅ ហើយនោះ មកប្រកាសស្វែងរកម្ចាស់នៅលើផេកកងរាជអាវុធហត្ថ ដែលធ្វើឲ្យខ្លួនមានការភ្ញាក់ផ្អើលនិងរំភើបបំផុត មិននឹកស្មានថា នឹងអាចរកម៉ូតូរបស់ខ្លួនឃើញមកវិញឡើយ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.