ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង ==> លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING

អភិបាល​ខេត្ត​ខេត្តព្រះសីហនុ​ ណែនាំដល់អភិបាលក្រុងព្រះសីហនុថ្មីថា៖ ការដឹកនាំត្រូវមានភាពទន់ភ្លន់ ម៉ឺងម៉ាត់ជាមួយមន្ត្រីក្រោមឱវាទរបស់ខ្លួន ត្រូវប្រកាន់ភ្ជាប់នូវអភិក្រមរបស់សម្តេចតេជោ ហ៊ុន សែន

អភិបាល​ខេត្ត​ខេត្តព្រះសីហនុ​ ណែនាំដល់អភិបាលក្រុងព្រះសីហនុថ្មីថា៖ ការដឹកនាំត្រូវមានភាពទន់ភ្លន់ ម៉ឺងម៉ាត់ជាមួយមន្ត្រីក្រោមឱវាទរបស់ខ្លួន ត្រូវប្រកាន់ភ្ជាប់នូវអភិក្រមរបស់សម្តេចតេជោ ហ៊ុន សែន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

អភិបាល​ខេត្ត​ខេត្តព្រះសីហនុ​ ណែនាំដល់អភិបាលក្រុងព្រះសីហនុថ្មីថា៖ ការដឹកនាំត្រូវមានភាពទន់ភ្លន់ ម៉ឺងម៉ាត់ជាមួយមន្ត្រីក្រោមឱវាទរបស់ខ្លួន ត្រូវប្រកាន់ភ្ជាប់នូវអភិក្រមរបស់សម្តេចតេជោ ហ៊ុន សែន

ចែករំលែក៖

ខេត្តព្រះសីហនុ ​៖​ លោក វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២នេះ​ អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាល នៃគណៈអភិបាលក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

តាមអនុក្រឹត្យលេខ៦០៥អនក្រ.តត ចុះថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ ស្តីពីការផ្ទេរភារកិច្ចមន្ត្រីរាជការ សម្រេចផ្ទេរភារកិច្ចលោក សរ កក្កដា ឋានន្តរស័ក្តិវរមន្ត្រីថ្នាក់លេខ២ ពីអភិបាល នៃគណៈអភិបាលស្រុកព្រៃនប់ ទៅជាអភិបាល នៃគណៈអភិបាលក្រុងព្រះសីហនុ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត សូមសម្តែងការកោតសរសើរចំពោះ លោក អ៉ី សុខឡេង អតីតអភិបាលក្រុងព្រះសីហនុ ដែលត្រូវបានរាជរដ្ឋាភិបាលតែងតាំងជាអភិបាលរងខេត្តព្រះសីហនុ ដោយលោកបានបន្សល់ទុកស្នាដៃជាច្រើនក្នុងការដឹកនាំ និងអភិវឌ្ឍក្រុងព្រះសីហនុ។ ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានសម្តែងការកោតសរសើរចំពោះ លោក សរ កក្កដា អតីតអភិបាលស្រុកព្រៃនប់ ដែលមានបទពិសោធន៍ ក្នុងការដឹកនាំនាពេលកន្លងមក ហើយការចូលមកកាន់តួនាទីជាអភិបាលក្រុងព្រះសីហនុ នឹងធ្វើឱ្យក្រុងព្រះសីហនុមានការរីកចម្រើន។

លោកអភិបាលខេត្ត ក៏បានណែនាំដល់លោកអភិបាលក្រុងព្រះសីហនុថ្មីថា ការដឹកនាំត្រូវមានភាពទន់ភ្លន់ ម៉ឺងម៉ាត់ជាមួយមន្ត្រីក្រោមឱវាទរបស់ខ្លួន ត្រូវប្រកាន់ភ្ជាប់នូវអភិក្រមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” និងបាវចនាពីរគឺ “កែទម្រង់ខាងក្នុង និងបង្កើតមិត្តខាងក្រៅ” ដោយស្មារតីឯករាជ្យ។ ត្រូវសហការ និងធ្វើការឱ្យបានព្រមគ្នា ទន្ទឹមនោះត្រូវមានសមត្ថភាពក្នុងការដឹកនាំមន្ត្រីក្រោមឱវាទ ឆ្លើយតបទៅ នឹងលក្ខណៈសម្បត្តិទទួលបានលទ្ធផលផ្លែផ្កា។

ម្យ៉ាងទៀតភារកិច្ចសន្តិសុខ និងសណ្តាប់ធ្នាប់នៅក្រុងព្រះសីហនុ វាមានគ្រប់ដណ្តប់៨០ភាគរយ ទូទាំងខេត្ត ដែលទាមទារឱ្យគណៈបញ្ជាការឯកភាពក្រុងព្រះសីហនុ ត្រូវបន្តអប់រំចលនាចូលរួមពីប្រជាពលរដ្ឋឱ្យបានជាប់លាប់ជាប្រចាំ បន្តការងារត្រួតពិនិត្យអាវុធជាតិផ្ទុះនៅតាមដងផ្លូវ ម្យ៉ាងទៀតការងារជួញដូរមនុស្ស ជួញដូរកម្លាំងពលកម្ម គ្រឿងញៀន និងត្រួតពិនិត្យទីតាំងផ្ទះជួលនៅក្រុងព្រះសីហនុ ដោយមានការចូលរួមពីប្រជាពលរដ្ឋ ក្នុងការសហការផ្តល់ព័ត៌មានអំពីទីតាំងប្រព្រឹត្តិអំពើល្មើស ដើម្បីឈានទៅកំណត់មុខសញ្ញាជនល្មើសយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។

លោកអភិបាលខេត្ត ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបានចូលរួមថែរក្សាអនាម័យ បរិស្ថាន និងការបញ្ចេញសំរាមនៅតាមផ្ទះតាមការណែនាំរបស់អាជ្ញាធរក្រុង ព្រោះសំរាមក៏ជាបញ្ហាសំខាន់ ដើម្បីឱ្យទីក្រុងរបស់យើងមានភាពស្អាតសម្រាប់កភ្ញៀវទេសចរជាតិ អន្តរជាតិ និងអ្នកវិនិយោគ៕

            

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.