ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង ==> លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលកិច្ចប្រជុំអន្តរក្រសួង ទាក់ទងនឹងកម្មវិធីប្រកួតកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាឆ្នាំ២០២២ (Miss Grand Cambodia 2022)

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលកិច្ចប្រជុំអន្តរក្រសួង ទាក់ទងនឹងកម្មវិធីប្រកួតកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាឆ្នាំ២០២២ (Miss Grand Cambodia 2022)

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលកិច្ចប្រជុំអន្តរក្រសួង ទាក់ទងនឹងកម្មវិធីប្រកួតកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាឆ្នាំ២០២២ (Miss Grand Cambodia 2022)

ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនទាំងអស់មេត្តាជ្រាបថា គោរពតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ៨:៣០នាទីព្រឹក ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំកិច្ចប្រជុំអន្តរក្រសួងដែលមានការ អញ្ជើញចូលរួមពីក្រសួងកិច្ចការនារី ក្រសួងព័ត៌មាន ព្រមទាំងលោក អ៊ិន សុភិន អគ្គនាយកផលិតកម្ម មហាហង្ស ដែលជាអ្នករៀបចំកម្មវិធី កញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាឆ្នាំ២០២២ (Miss Grand Cambodia 2022) និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

ក្នុងកិច្ចប្រជុំ ក្រុមការងារអន្តរក្រសួង បានពិភាក្សា និងស្តាប់របាយការណ៍នានាដែលបានលើកឡើង ដោយភាគីពាក់ព័ន្ធ ទាំងចំណុចវិជ្ជមានក្តី និង អវិជ្ជមានក្តី ក្នុងកម្មវិធីមួយចំនួនដែលកើតមានឡើងក្នុងដំណើរ ការរៀបចំកម្មវិធីប្រកួត កញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាឆ្នាំ២០២២ (Miss Grand Cambodia 2022) ហើយទទួល បានលទ្ធផលដូចខាងក្រោម៖

ស្ថាប័នពាក់ព័ន្ធ(ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងកិច្ចការនារី និងក្រសួងព័ត៌មាន) បានធ្វើ ការណែនាំដល់អគ្គនាយកផលិតកម្មមហាហង្ស ឲ្យស្វែងយល់គ្រប់ជ្រុងជ្រោយបន្ថែមទៀតពី វប្បធម៌ ទំនៀមទំលាប់ ប្រពៃណី អត្តសញ្ញាណ ព្រមទាំងគុណតម្លៃនៃស្ត្រីខ្មែរ ហើយសហការឲ្យ បានស៊ីជម្រៅជាមួយស្ថាប័នពាក់ព័ន្ធដើម្បីចៀសវាងនូវកំហុសឆ្គងដោយចេតនា ឬអចេតនាណា មួយដែលនាំទៅដល់ការប៉ះពាល់ និងធ្វើឲ្យអាប់ឱននូវវប្បធម៌ជាតិ និងគុណតម្លៃរបស់ស្ត្រីខ្មែរ។ តាមរយៈកិច្ចប្រជុំនេះ ផលិតកម្មមហាហង្សក៏បានធ្វើការសូមអភ័យទោស ចំពោះសាធារណជន ទាំងអស់នូវកំហុសឆ្គងទាំងឡាយដែលបានកើតឡើងដោយអចេតនា ក្នុងដំណើរនៃកម្មវិធីប្រកួត កញ្ញាឯក Miss Grand Cambodia 2022 ហើយសន្យាថា នឹងបង្កើនកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំព្រឹត្តិការណ៍វប្បធម៌នានា នាពេលអនាគត ចៀសវាងនូវរាល់កំហុសឆ្គងនានាជា យថាហេតុដែលបានកើតឡើងក្នុងឆ្នាំនេះ ក្នុងស្មារតីបន្តរួមចំណែកលើកតម្លៃនូវកិត្យានុភាពជាតិ និងគុណតម្លៃស្ត្រីខ្មែរឲ្យបានខ្ពង់ខ្ពស់។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនប្រជា ពលរដ្ឋ ដែលតែងយកចិត្តទុកដាក់ការពារវប្បធម៌ ប្រពៃណី អត្តសញ្ញាណជាតិ ព្រមទាំងសិល្បៈវប្បធម៌ដ៏ថ្លៃថ្លា របស់ជាតិយើង និងសូមស្មារតីជាតិនេះមានជារៀងរហូតក្នុងដួងចិត្តប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ដើម្បីថែរក្សា ការពារ លើកតម្កើងកិត្យានុភាពជាតិយើង ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.