ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង ==> លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING

លោករដ្ឋមន្ដ្រី វេង សាខុន និងសហការីបានអញ្ជើញមកធ្វើទស្សនកិច្ចនៅសហព័ន្ធសហករណ៍ Granot

លោករដ្ឋមន្ដ្រី វេង សាខុន និងសហការីបានអញ្ជើញមកធ្វើទស្សនកិច្ចនៅសហព័ន្ធសហករណ៍ Granot

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោករដ្ឋមន្ដ្រី វេង សាខុន និងសហការីបានអញ្ជើញមកធ្វើទស្សនកិច្ចនៅសហព័ន្ធសហករណ៍ Granot

ចែករំលែក៖

ប្រទេសអុីស្រាអែល ៖ នៅវេលាម៉ោង ១៤.០០នាទី នៅរសៀលថ្ងៃទី៣១ខែសីហា ឆ្នាំ២០២២ លោករដ្ឋមន្ដ្រី និងសហការីបានអញ្ជើញមកធ្វើទស្សនកិច្ចនៅសហព័ន្ធសហករណ៍ Granot។

លោក Sharon shlezinger នាយកប្រតិបត្តិសហព័ន្ធសហករណ៍ បានធ្វើបទបង្ហាញអំពីប្រវត្តិរបស់សហព័ន្ធសហករណ៍នេះថា បានបង្កើតឡើងនៅឆ្នាំ១៩៤០ ហើយជាសហព័ន្ធសហករណ៍ធំជាងគេទីពីរក្នុងរដ្ឋអ៊ីស្រាអែល ដែលមានទីតាំងកណ្តាលប្រទេសចន្លោះទីក្រុង Tel Aviv និង Haifa។ Granot បង្កើតឡើងដោយមានការចងក្រង និងចូលរួមពី ៤១សហគមន៍

ក្នុងនោះមាន ២០រោងចក្រ និងសាជីវកម្មដែលផ្តោតជាសំខាន់លើវិស័យកសិកម្ម ហើយមានចំណូលប្រចាំឆ្នាំសរុបប្រមាណជិត ១ពាន់លានដុល្លារអាមេរិកដែលចំណូលនេះទទួលបានពីវិស័យជាច្រើនរួមមានវិស័យកសិកម្ម ហិរញ្ញវត្ថុ កសិ-ឧស្សាហកម្ម និងការបណ្តុះបណ្តាល ថាមពល ហេដ្ឋារចនាសម្ព័ន្ធ។

នាឱកាសនេះ លោករដ្ឋមន្ដ្រីបានសួរនាំជាច្រើនទាក់ទងនឹងការរៀបចំ ចងក្រង និងជ្រើសរើសថ្នាក់ដឹកនាំ ក្រុមប្រឹក្សាភិបាលនៃសហព័ន្ធសហករណ៍ ការដឹកនាំ គ្រប់គ្រង ចំណាយ ចំណូលប្រចាំឆ្នាំ គោលនយោបាយអភិវឌ្ឍវិស័យកសិកម្ម កសិ-ឧស្សាហកម្ម ការផ្សព្វផ្សាយ  ការបណ្តុះបណ្តាល។ល។ បន្ទាប់ពីទទួលបានការបកស្រាយពីលោក Sharon លោករដ្ឋមន្ដ្រីក៏បានស្នើសុំយោបល់បន្ថែមអំពីការបង្កើត និងដឹកនាំសហករណ៍(សហគមន៍កសិកម្ម)នៅកម្ពុជា ជាពិសេសទិសដៅរយៈពេលខ្លី និងវែង។

លោក Sharon បានជូនយោបល់ថា សម្រាប់កម្ពុជាគួរចងក្រង និងប្រមូលផ្តុំសហគមន៍រួមគ្នា រៀបចំគោលនយោបាយដឹកនាំ គ្រប់គ្រង  និងហិរញ្ញវត្ថុឲ្យមានភាពប្រទាក់ក្រឡា ទំនាក់ទំនងល្អ អភិបាលកិច្ច និងសុខដុមនីយកម្មជាពិសេសពីសហគមន៍មួយទៅសហគមន៍មួយ។ ហើយក៏ស្វាគមន៍ភាគីកម្ពុជាមកសិក្សារៀនសូត្រ និងដកស្រង់បទពិសោធន៍ពីសហព័ន្ធសហករណ៍ Granot បាន ហើយរង់ចាំផ្តល់ប្រឹក្សាយោបល់ និងចែករំលែកបទពិសោធន៍ល្អៗ ដើម្បីរួមគ្នាជួយអភិវឌ្ឍវិស័យកសិកម្មកម្ពុជា ៕

    

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.