ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង ==> លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING

ទីតាំងចែកចាយគ្រឿងញៀនដុះស្លែមួយកន្លែង ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញចុះបង្ក្រាប៥លើកផ្ទួនៗគ្នាទាំងយប់ទាំងថ្ងៃ ឃាត់ខ្លួនជនសង្ស័យសរុបចំនួន១៦នាក់ បញ្ជូនទៅតុលាការ!

ទីតាំងចែកចាយគ្រឿងញៀនដុះស្លែមួយកន្លែង ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញចុះបង្ក្រាប៥លើកផ្ទួនៗគ្នាទាំងយប់ទាំងថ្ងៃ ឃាត់ខ្លួនជនសង្ស័យសរុបចំនួន១៦នាក់ បញ្ជូនទៅតុលាការ!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ទីតាំងចែកចាយគ្រឿងញៀនដុះស្លែមួយកន្លែង ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញចុះបង្ក្រាប៥លើកផ្ទួនៗគ្នាទាំងយប់ទាំងថ្ងៃ ឃាត់ខ្លួនជនសង្ស័យសរុបចំនួន១៦នាក់ បញ្ជូនទៅតុលាការ

តាមរយៈការលួចផ្តល់ព័ត៌មានពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន មកកាន់កងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមរយៈផេកផ្លូវការរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញថា មានករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅចំណុច ផ្លូវបេតុង ក្នុងបុរីសន្តិភាព២ ស្ថិតក្នុងភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។ ក្រោយពេលទទួលបានព័ត៌មាន លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានដាក់បទបញ្ជាដោយផ្ទាល់ ដល់ក្រុមការងារ ដែលមាន កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ សហការជាមួយ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះធ្វើការស្រាវជ្រាវនិងបង្ក្រាបទីតាំងខាងលើនេះ ចំនួន០៥លើកផ្ទួនៗគ្នាទាំងពេលយប់ និងពេលថ្ងៃ និងឃាត់ខ្លួនជនសង្ស័យសរុបចំនួន១៦នាក់ និងចាប់យកនូវវត្ថុតាងគ្រឿងញៀនសរុបចំនួន៥៥កញ្ចប់តូចធំ ព្រមទាំងសម្ភារសម្រាប់សេពគ្រឿងញៀនបានមួយចំនួនទៀត បញ្ជូនទៅតុលាការ ជាបន្តបន្ទាប់ ដូចភ្លៀងរលឹម។

– លើកទី១៖ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ឈ្មោះ សំ ឃ្លោក ភេទប្រុស អាយុ៣០ឆ្នាំ និង ឈ្មោះ ណើ រិទ្ធ ភេទប្រុស អាយុ២០ឆ្នាំ ដកហូតថ្នាំញៀនបានចំនួន ១៥កញ្ចប់តូចធំ។
– លើកទី២៖ នៅរសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ឈ្មោះ ប៉ោត ប៉ុង ភេទប្រុស អាយុ២៣ឆ្នាំ និង ឈ្មោះ សន ពិសិដ្ឋ ភេទ ប្រុស អាយុ២៣ឆ្នាំ ដកហូតថ្នាំញៀនបានចំនួន០៥កញ្ចប់។
– លើកទី៣៖ នៅយប់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ឈ្មោះ សួស សារ៉ាត់ ហៅមី ភេទប្រុស អាយុ៣២ឆ្នាំ និង ឈ្មោះ ចាន់ ដារារិទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ ដកហូតសម្ភារៈជក់គ្រឿងញៀនមួយចំនួន។
– លើកទី៤៖ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ឈ្មោះ យឹម វាសនា ភេទប្រុស អាយុ១៨ឆ្នាំ, ឈ្មោះ យឹម ចាន់សុខលី ភេទប្រុស អាយុ៣៩ឆ្នាំ, ឈ្មោះ សេម ឌីណា ភេទស្រី អាយុ២៦ឆ្នាំ និងឈ្មោះ ញឹង ស្រីលក្ខ័ ភេទស្រី អាយុ២៤ឆ្នាំ ដកហូតថ្នាំញៀនបានចំនួន១៨កញ្ចប់តូចធំ។ ក្នុងប្រតិបត្តិការលើកទី៤នេះផងដែរ មានជនសង្ស័យម្នាក់ឈ្មោះ យឹម វាសនា បានលាន់មាត់គួរឲ្យអស់សំណើចថា “ហាក ចាប់បានពុកខ្ញុំដែរ គាត់ទើបនឹងចេញពីមណ្ឌលម្សិលមិញហ្នឹង”។
– លើកទី៥៖ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ឈ្មោះ សម្បត្តិ កែវ ហៅម៉ាប់ ភេទប្រុស អាយុ២៦ឆ្នាំ, ឈ្មោះ ជា ដានីត ភេទស្រី អាយុ២៤ឆ្នាំ, ឈ្មោះ ពៅ បញ្ញាពេជ្រ ភេទស្រី អាយុ១៨ឆ្នាំ, ឈ្មោះ អ៊ុយ ផានិត ភេទប្រុស អាយុ២២ឆ្នាំ ដកហូតថ្នាំញៀនបានចំនួន០៧កញ្ចប់។ ក្នុងប្រតិបត្តិការលើកទី៥នេះ អាវុធហត្ថរាជធានីភ្នំពេញស្រាវជ្រាវ ដឹងថាគ្រឿងញៀនដែលជនសង្ស័យបានចែកចាយ គឺយកមកពីខេត្តកំពង់ស្ពឺ ដូច្នេះកម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ បានពន្លាតដែនដី បន្តទៅសហការជាមួយ កម្លាំងជំនាញអាវុធហត្ថខេត្តកំពង់ស្ពឺ និងមូលដ្ឋានអាវុធហត្ថស្រុកគងពិសី ឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ទៀត ឈ្មោះ វ៉ាន សុភ័ក្រ ភេទប្រុស អាយុ២៤ឆ្នាំ និង ឈ្មោះ ភី ចយ ភេទប្រុស អាយុ១៨ឆ្នាំ នៅចំណុច ផ្ទះគ្មានលេខ ផ្លូវលំ ភូមិភានសា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដកហូតថ្នាំញៀនបានចំនួន១០កញ្ចប់បន្ថែមទៀត។

គួរបញ្ជាក់ផងដែរថា ការងារបង្ក្រាបរបស់សមត្ថកិច្ចអាចធ្វើសម្រេចទៅបាន ក៏ដោយសារមានការចូលរួមសហការផ្តល់ព័ត៌មាន ពីប្រជាពលរដ្ឋផងដែរ ដូច្នេះអាវុធហត្ថរាជធានីភ្នំពេញសូមអំពាវនាវនិងលើកទឹកចិត្ត ដល់ប្រជាពលរដ្ឋដែលរស់នៅក្នុង ភូមិសាស្ត្ររាជធានីភ្នំពេញ សូមចូលរួមសហការផ្តល់ព័ត៌មាន និងរាយការណ៍អំពីបទល្មើសដែលខ្លួនបានដឹង មកកាន់ លេខទូរស័ព្ទបន្ទាន់១២៩១ ឬតាមប្រព័ន្ធWhatsApp ឬ Telegram លេខ ០៣១ ៥៥៥ ៥៦៦៩ ឬតាមរយៈផេកហ្វេសប៊ុកដែលមានឈ្មោះថា Phnom Penh Gendarmerie ក្រុមការងារធានារក្សាការសម្ងាត់ជូនបងប្អូនគ្រប់ពេលវេលា៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.