ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង ==> លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING

មន្ត្រីជាន់ខ្ពស់ ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា បានសំណូមពរដល់អាជ្ញាធរខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិលនានា ចូលរួមលើកទឹកចិត្តដល់កីឡា ស្ប៉េស្យ៉ាលអូឡាំពិក ថ្នាក់ខេត្តឲ្យបានច្រើន

មន្ត្រីជាន់ខ្ពស់ ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា បានសំណូមពរដល់អាជ្ញាធរខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិលនានា ចូលរួមលើកទឹកចិត្តដល់កីឡា ស្ប៉េស្យ៉ាលអូឡាំពិក ថ្នាក់ខេត្តឲ្យបានច្រើន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

មន្ត្រីជាន់ខ្ពស់ ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា បានសំណូមពរដល់អាជ្ញាធរខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិលនានា ចូលរួមលើកទឹកចិត្តដល់កីឡា ស្ប៉េស្យ៉ាលអូឡាំពិក ថ្នាក់ខេត្តឲ្យបានច្រើន

(ស្វាយរៀង): ឯកឧត្តម សែម សុខា រដ្ឋលេខាធិការក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា និងជាអនុប្រធានគណៈកម្មាធិការជាតិ កីឡាស្ប៉េស្យ៉ាល អូឡាំពិកកម្ពុជា បានសំណូមពរដល់អាជ្ញាធរខេត្តមន្ទីរអង្គភាពជំនាញពាក់ព័ន្ធរួមនិងអង្គការមិនមែនរដ្ឋាភិបាលនានា ចូលរួមគាំទ្រនិងលើកទឹកចិត្តដល់ប្រភេទកីឡាស្ប៉េស្យ៉ាលអូឡាំពិក នៅថ្នាក់ខេត្តឱ្យបានច្រើន ដើម្បីជួយលើកទឹកចិត្តដល់កីឡាករ កីឡាការិនីជា កុមារនិងយុវជនដែលមានសតិបញ្ញាខ្សោយ ក៏ដូចជាការលើកកម្ពស់ជនពិការភាពឲ្យបានចូលរួមក្នុងសកម្មភាពសង្គមឲ្យបានច្រើនតាមលទ្ធភាពដែលអាចធ្វើទៅបាន។

ជាពិសេសកាត់បន្ថយនូវការរើសអើងពីមជ្ឈដ្ឋានខាងក្រៅផងដែរ ស្របតាមការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលបានចំណាយថវិការ យ៉ាងច្រើនដើម្បីលើកស្ទូចពិការភាពនៅកម្ពុជា គឺសំដៅជួយជនពិការនិងក្រុមគ្រួសារទទួលបានគុណប្រយោជន៍ ជីវភាពល្អប្រសើរ គ្មានការរើសអើង ទទួលបានសេវាសង្គមនិងសេវាសាធារណៈប្រកបដោយប្រសិទិ្ធភាព រួមទាំងជំរុញឲ្យជនពិការភាពបានចូលរួមគ្រប់សកម្មភាពក្នុងសង្គមទាំងការចុះឈ្មោះបោះឆ្នោត និងឈរឈ្មោះជាបេក្ខជនបោះឆ្នោត ការទទួលបានការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូរព្រមទាំងការគិតគូរដាក់បញ្ចូលជនពិការភាពក្នុងគ្រប់វិស័យ ការរៀបចំបទដ្ឋានគតិយុត្តិការផ្សព្វផ្សាយការយល់ដឹងពីវិស័យពិការភាពនៅគ្រប់ក្រសួងស្ថាប័នទាំងថ្នាក់ក្រោមជាតិវិស័យឯកជនសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍នានាដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ជនពិការភាពនៅប្រទេសកម្ពុជា។

ការលើកឡើងផ្ដាំផ្ញើរនេះ បានធ្វើឡើងក្នុងឱកាសដែលឯកឧត្ដមរដ្ឋលេខាធិការអញ្ជើញជាអធិបតីក្នុងពិធី បើកការប្រកួតកីឡាស្ប៉េស្យ៉ាលអូឡាំពិក ខេត្តស្វាយរៀង នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ នៅបរិវេណពហុកីឡាដ្ឋានខេត្តស្វាយរៀង ដោយមានកីឡាករកីឡាការិនីនិងឪពុកម្ដាយកីឡាករ មកពីខេត្តព្រៃវែង និងស្វាយរៀង ចូលរួមប្រកួតលើវិញ្ញាសារកីឡាបាល់ទាត់ កីឡាប៉េតង់ កីឡារត់ប្រណាំង។

ឯកឧត្តម សែម សុខា បញ្ជាក់ផងដែរថា: ដើម្បីកំណត់អាទិភាពយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងវិស័យពិការភាព និងធ្វើការបញ្ចូលបញ្ហាពិការភាពទៅក្នុងគ្រប់វិស័យនិងបង្កើនប្រសិទ្ធភាពតម្លាភាពនិងសង្គតិភាពនៃយុទ្ធសាស្ត្រទាំងឡាយ និងទាំងក្នុងក្របខ័ណ្ឌគោលនយោបាយការគាំពារសង្គមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ក្នុងឆ្នាំ២០៣០ ក៏បានប្ដេជ្ញាចិត្តថា (មិនមាននរណាម្នាក់ត្រូវបានទុកចោល) គឺដើម្បីលើកកម្ពស់សិទ្ធិសេរីភាពការពារផលប្រយោជន៍ពិសេសគិតគូរអំពីការស្ដារកាយសម្បទាសតិបញ្ញានិងវិជ្ជាជីវៈជនពិការភាព។

ឯកឧត្តមរដ្ឋខាធិការ ក៏បានផ្ដាំផ្ញើដល់ឪពុកម្ដាយអាណាព្យាបាលរបស់ជនពិការភាពដើម្បីចិញ្ចឹមបីបាច់ថែរក្សាសុខភាពពួកគាត់ឲ្យមានជីវភាពរស់នៅល្អដូចកូនចៅដែលមិនមានពិការភាពឬខ្សោយសតិបញ្ញានិងកុំអោយមានការបោះបង់ពួកគាត់ចោលនិងធ្វើការអប់រំណែនាំពួកគាត់ឲ្យបានសិក្សារៀនសូត្រពេញលេញដូចពលរដ្ឋដទៃទៀតផងដែរ៕ 

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.