ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង ==> លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING

លោកនាយឧត្តមសេនីយ៍ សៅ សុខា អញ្ជេីញថ្លែងសុន្ទរកថា វេទិកា​កិច្ចសហប្រតិបត្តិការអន្តរជាតិប្រឆាំងភេរវកម្ម របស់កងកម្លាំង​ប្រឆាំង​ភេរវកម្មលេីសកលលោក

លោកនាយឧត្តមសេនីយ៍ សៅ សុខា អញ្ជេីញថ្លែងសុន្ទរកថា វេទិកា​កិច្ចសហប្រតិបត្តិការអន្តរជាតិប្រឆាំងភេរវកម្ម របស់កងកម្លាំង​ប្រឆាំង​ភេរវកម្មលេីសកលលោក

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោកនាយឧត្តមសេនីយ៍ សៅ សុខា អញ្ជេីញថ្លែងសុន្ទរកថា វេទិកា​កិច្ចសហប្រតិបត្តិការអន្តរជាតិប្រឆាំងភេរវកម្ម របស់កងកម្លាំង​ប្រឆាំង​ភេរវកម្មលេីសកលលោក

ចែករំលែក៖

ភ្នំពេញ៖ រសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ នៅសាលប្រជុំអាគារ​សេនាធិការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកនាយឧត្តម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ​ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចូលរួមប្រជុំ​និងថ្លែងសុន្ទរកថា ក្នុងវេទិកាកិច្ចសហប្រតិបត្តិការអន្តរជាតិប្រឆាំង​ភេរវកម្មរបស់កងកម្លាំងប្រឆាំងភេរវកម្មលេីសកលលោក  ដែលរៀបចំ​ឡើង​ដោយកងកម្លាំងប៉ូលីសប្រដាប់អាវុធចិន តាមប្រព័ន្ធ Zoom មានការចូលរួមពីបណ្ដាប្រទេសផ្សេងៗទៀតលើពិភពលោក។

សូមបញ្ជាក់ថា, បន្ទាប់ពីកិច្ចប្រជុំចប់ លោកនាយឧត្តមសេនីយ៍ សៅ សុខា បានពិភាក្សា​ការងារជាមួយលោកវរសេនីយ៍ឯកពិសេស Tang Hao ប្រធាន​ការិយាល័យ​អនុព័ន្ធយោធាសាធារណរដ្ឋប្រជាមានិតចិន​ប្រចាំ​នៅកម្ពុជា ស្តីពីកិច្ចសហប្រតិបត្តិការរវាងកងរាជអាវុធហត្ថ​និងយោធាចិន។

ដោយឡែក នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញទៅចូលរួមសន្និសីទ GML (សន្តិសុខ និងការពារជាតិឆ្នាំ២០២២) នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ។

នៅឯទីក្រុងវៀងចន្ទន៍, ថ្ងៃអង្គារ ទី៣០ ខែសីហា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក បានអញ្ជើញជួបសម្តែងការគួរសមជាមួយ លោកនាយឧត្តមសេនីយ៍ ចាន់សាម៉ន ចាន់យ៉ាឡាត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារប្រទេសនៃសាធារណរដ្ឋប្រជាមានិតឡាវ ៕

             

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.