ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង ==> លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING

អភិបាលខេត្តប៉ៃ លិន នាំយកទេយ្យទាន និងបច្ច័យ ប្រគេនព្រះសង្ឃគង់នៅវត្ត ចំនួន៣១ និងមណ្ឌលវិបស្សនា១

អភិបាលខេត្តប៉ៃ លិន នាំយកទេយ្យទាន និងបច្ច័យ ប្រគេនព្រះសង្ឃគង់នៅវត្ត ចំនួន៣១ និងមណ្ឌលវិបស្សនា១

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

អភិបាលខេត្តប៉ៃ លិន នាំយកទេយ្យទាន និងបច្ច័យ ប្រគេនព្រះសង្ឃគង់នៅវត្ត ចំនួន៣១ និងមណ្ឌលវិបស្សនា១

ព្រឹកថ្ងៃអង្គារ ០៤កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦
ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ឯកឧត្តមអ្នកតំណាងរាស្ត្រ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត រួមទាំងប្រធានមន្ទីរអង្គភាព សមាជិកក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការជុំវិញខេត្ត បានអញ្ជើញវេរទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃចំនួន ៣១វត្ត និង១មណ្ឌលវិបស្សនា នៅរតនសោភ័ណ ហៅវត្តកោងកាង ខេត្តប៉ៃ លិន ។

ដោយមានសទ្ធាជ្រះថ្លាចំពោះព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ មានព្រះសង្ឃជាសាវៈ ជាទីគោរពបូជាចំពោះពុទ្ធសាសនិកទូទៅក្នុងខេត្ត លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានផ្តួចផ្តើមគំនិតនិងមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ជាអ្នកតំណាងរាស្ត្រ ប្រធានក្រុមប្រឹក្សាខេត្ត សមាជិក សមាជិកា ប្រធានមន្ទីរអង្គភាព មន្ត្រីរាជការជុំវិញខេត្ត បាននាំយកទេយ្យទានមានដូចជា អង្ករ មី ត្រីខ ទឹកបរិសុទ្ធ ទឹកស៊ីអុីវ ប្រេងឆា តែ ស្ករស អំបិល ប៊ីចេង ទឹកដោះគោខាប់ ស្លាដក់ និងបច្ច័យមួយចំនួនធំ វេរប្រគេនព្រះសង្ឃកំពុងគង់ក្នុងវស្សា នៅវត្តទូទាំងខេត្តប៉ៃលិន សរុប៣១វត្ត និង១មណ្ឌលវិបស្សនានៅលើភ្នំយ៉ាត ។

ទេយ្យទាននិងបច្ច័យ ដែលបានប្រគេននិងឧទ្ទិសក្នុងពេលនេះ គឺដើម្បីផ្គត់ផ្គង់ចង្ហាន់ព្រះសង្ឃប្រចាំថ្ងៃផង និងដើម្បីជាអត្ថមនុញ្ញផលដល់បុព្វការីជន យុទ្ធជន យុទ្ធនារីស្នេហាជាតិដែលបានពលីជីវិតក្នុងសមរភូមិ អោយមកទទួលមគ្គផលតាមរយៈព្រះសង្ឃវេរជូននៅពេលនេះ និងសូមបែរក្រោយអោយពរសព្ទសារធុការ ដល់លោកជំទាវអភិបាល ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបានរួមគ្នាធ្វើនៅពេលនេះ សូមជួបតែសុខភាពល្អ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ ស្មារតីភ្លឺថ្លា បន្តជោគជ័យគ្រប់ភារកិច្ច ក្នុងបុព្វហេតុបម្រើជាតិ និងប្រជាជនកាន់តែរីកចម្រើន ព្រមទាំងជួបនូវពុទ្ធពរ ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.