រដ្ឋបាលខណ្ឌបឹងកេងកង បើកកិច្ចប្រជុំសាមញ្ញលើកទី៣៩ អាណត្តិទី៣ ឆ្នាំ២០២២
(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ០៤កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ រដ្ឋបាលខណ្ឌបឹងកេងកង បានបើកកិច្ចប្រជុំសាមញ្ញ លើកទី៣៩ អាណត្ដិទី៣ របស់ក្រុមប្រឹក្សាខណ្ឌបឹងកេងកង ក្រោមអធិបតីភាពលោក គឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌបឹងកេងកង និងឯកឧត្តម សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង ដោយមានការអញ្ជើញចូលរួមពី សមាជិក~សមាជិកាក្រុមប្រឹក្សាខណ្ឌ លោកអភិបាលរងខណ្ឌ លោកនាយក-នាយករងរដ្ឋបាលខណ្ឌ លោក អធិការនគរបាលខណ្ឌ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ ប្រធានយោធាភូមិភាគពិសេសខណ្ឌ ការិយាល័យចំណុះ~ជំនាញជុំវិញខណ្ឌ ចៅសង្កាត់ទាំង០៧ និងមន្ដ្រីពាក់ព័ន្ធ។
របៀបវារៈកិច្ចប្រជុំមាន៖
១. ពិនិត្យ និងអនុម័តសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣៨ របស់ក្រុមប្រឹក្សាខណ្ឌបឹងកេងកង អាណត្ដិទី៣។
២. ពិនិត្យ និងអនុម័តសេចក្ដីព្រាងរបាយការណ៍ប្រចាំខែសីហា និងទិសដៅការងារប្រចាំខែកញ្ញា ឆ្នាំ២០២២ របស់រដ្ឋបាលខណ្ឌបឹងកេងកង។
៣. ពិនិត្យ និងអនុម័តបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្ត្រីរាជការ បុគ្គលិក របស់រដ្ឋបាលខណ្ឌបឹងកេងកង ប្រចាំខែសីហា ឆ្នាំ២០២២។
៤.ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ស្តីពីវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌបឹងកេងកង អាណត្តិទី៣ ឆ្នាំ២០២២។
៥.ប្រកាសទទួលស្គាល់ប្រធានគណៈកម្មការផ្សារអូឡាំពិក និងយោធាភូមិភាគពិសេសខណ្ឌថ្មី។
៦.បញ្ហាផ្សេងៗ ។

















