ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង ==> លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចុះពិនិត្យមើលការសាងសង់អគារពេទ្យ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចុះពិនិត្យមើលការសាងសង់អគារពេទ្យ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(សៀមរាប)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ បានចុះពិនិត្យមើលការសាងសង់អគារព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ អាគារនេះ មានកម្ពស់បួនជាន់ ដែលជាជំនួយរបស់រាជរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ក្រោមគម្រោងអភិវឌ្ឍន៍ធ្វើឲ្យប្រសើរឡើងដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

ថ្លែងក្នុងឱកាសនោះ លោក ម៉ម ប៊ុនហេង បានលើកឡើងថា បច្ចប្បន្ននេះ ការសាងសង់អគារខាងលើដំណើរបានជាង១៧ភាគរយ ដែលចាប់ផ្ដើមបើកការដ្ឋាននៅខែធ្នូ ឆ្នាំ២០២១។ ដោយខេត្តសៀមរាបជាខេត្តនៅក្នុងតំបន់ ដូច្នេះការពង្រីកអគារនេះ ជាតម្រូវការរបស់ប្រជាពលរដ្ឋ ក៏ដូចជាស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើឲ្យសេវានៅក្នុងតំបន់កាន់តែប្រសើរឡើង និងទំនើបបកម្មនៃសេវាសុខាភិបាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ និងគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន។

ទន្ទឹមនឹងនោះដែរ លោករដ្ឋមន្រ្តីបានបន្តថា ការសាងសង់អគារមន្ទីរពេទ្យគ្រោងនឹងបញ្ចប់ក្នុងខែសីហា ឆ្នាំ២០២៣ ហើយនៅពេលដាក់ឱ្យដំណើរការអគារមន្ទីរពេទ្យនេះ គឺជាអគារមន្ទីរពេទ្យទំទើបជាងគេក្នុងតំបន់ផងដែរ។

គួរបញ្ជាក់ថា អគារដែលជាជំនួយរបស់រាជរដ្ឋាភិបាលជប៉ុន មានកម្ពស់៤ជាន់ ចំណាយថវិកាសាងសងជាង ១៩លានដុល្លារអាមេរិក៕

 
Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.