ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង ==> លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING

ក្រសួងសុខាភិបាល ចេញសេចក្តីជូនដំណឹង ស្តីពីការប្រកាសប្រឡងជ្រើសរើសមន្ត្រីរាជការឱ្យចូលបម្រើការងារចំនួន ៣.៣២៤នាក់

ក្រសួងសុខាភិបាល ចេញសេចក្តីជូនដំណឹង ស្តីពីការប្រកាសប្រឡងជ្រើសរើសមន្ត្រីរាជការឱ្យចូលបម្រើការងារចំនួន ៣.៣២៤នាក់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

ក្រសួងសុខាភិបាល ចេញសេចក្តីជូនដំណឹង ស្តីពីការប្រកាសប្រឡងជ្រើសរើសមន្ត្រីរាជការឱ្យចូលបម្រើការងារចំនួន ៣.៣២៤នាក់

ភ្នំពេញ ៖ ក្រសួងសុខាភិបាល សូមជម្រាបជូនដំណឹងជាសាធារណៈ ដល់បេក្ខជន បេក្ខនារី និងមន្ត្រីរាជការទូទៅដែលមាន បំណងចូលបម្រើការងារជាមន្ត្រីរាជការក្នុងក្របខណ្ឌសុខាភិបាលឱ្យបានជ្រាបថា ក្នុងឆ្នាំ២០២២នេះ ក្រសួងសុខាភិបាលត្រូវការ ជ្រើសរើសមន្ត្រីរាជការ ចំនួន ៣.៣២៤នាក់ ដើម្បីដាក់ឱ្យទៅបម្រើការងារនៅតាមអង្គភាពថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តាមរយៈ ការប្រឡងប្រជែងទៅតាមទីកន្លែងធ្វើការ និងមុខជំនាញដែលត្រូវជ្រើសរើសដូចមានក្នុងតារាងភ្ជាប់មកជាមួយ។ ក / លក្ខខណ្ឌនៃការជ្រើសរើស ៖

១- បេក្ខជនត្រូវមានសញ្ជាតិខ្មែរ មានអាយុយ៉ាងតិច ១៨ឆ្នាំ មានសញ្ញាបត្រ ឬវិញ្ញាបនបត្រមានតម្លៃស្មើស្របតាមជំនាញដែលត្រូវជ្រើសរើស និងមានការទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា ឬក្រសួងសុខាភិបាល។

២- ត្រូវបានលើកលែងលក្ខខណ្ឌអាយុចំពោះបេក្ខជនជាមន្ត្រីរាជការគ្រប់មុខតំណែង និងបេក្ខជនជានិស្សិតបញ្ចប់ការសិក្សា ដែលប្រឡងចូលក្របខណ្ឌក្នុងមុខតំណែងវិជ្ជាជីវៈសុខាភិបាល។ មុខតំណែងវិជ្ជាជីវៈក្រៅពីសុខាភិបាល ត្រូវបានកំណត់ អាយុគិតមកដល់ថ្ងៃប្រឡងដូចខាងក្រោម៖

-បេក្ខជនដែលមានកម្រិតបណ្តុះបណ្តាលចាប់ពីសញ្ញាបត្រថ្នាក់បណ្ឌិតឡើងទៅ ត្រូវបានលើកលែងលក្ខខណ្ឌអាយុ

– បេក្ខជនដែលមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬសមមូល ត្រូវមានអាយុច្រើនបំផុត ៤០ឆ្នាំ

– បេក្ខជនដែលមានសញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រ ឬសមមូល ត្រូវមានអាយុច្រើនបំផុត ៣៥ឆ្នាំ។

៣- បេក្ខជនជាមន្ត្រីរាជការ (ដែលបានតាំងស៊ប់ក្នុងក្របខណ្ឌរួចហើយ) ត្រូវមានលិខិតអនុញ្ញាតពីប្រធានក្រសួង-ស្ថាប័ន/ អង្គភាពសាមី ទើបមានសិទ្ធិចូលរួមក្នុងការប្រឡងនេះ។

៤- បេក្ខជនដែលប្រឡងជាប់ ត្រូវមានព្រឹត្តិបត្រថ្កោលទោសបញ្ជាក់ថាគ្មានទោស(យកក្រោយពេលប្រឡងជាប់)។

ខ / វិញ្ញាសាប្រឡង៖ វិញ្ញាសាប្រឡងមានមុខវិជ្ជាជំនាញវិជ្ជាជីវៈ និងចំណេះដឹងទូទៅ ដែលមានរយៈពេល ២ម៉ោង។

គ / ការដាក់ពាក្យស្នើសុំចុះឈ្មោះប្រឡងប្រជែង៖ – ចំពោះពាក្យស្នើសុំប្រឡងប្រជែង បេក្ខជនអាចទាញយកពីតំណភ្ជាប់វេបសាយ(website៖ www.moh.gov.kh) ឬGoogle Drive មានតំណភ្ជាប់ QR Code ខាងក្រោម ឬFacebook ផ្លូវការរបស់នាយកដ្ឋានគ្រប់គ្រងបុគ្គលិក ឬ មកទទួលពាក្យនៅនាយកដ្ឋានគ្រប់គ្រងបុគ្គលិក(ជាន់ផ្ទាល់ដី)នាទីស្ដីការក្រសួងសុខាភិបាល ដែលមានអាសយដ្ឋាន វិថីសម្តេច ប៉ែន នុត សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

– បេក្ខជនជានិស្សិតបញ្ចប់ការសិក្សា ឬជាមន្ត្រីរាជការ ដែលមានបំណងចង់ប្រឡងប្រជែងចូលក្របខណ្ឌសុខាភិបាល សូមទំនាក់ទំនងដាក់ពាក្យសុំចុះឈ្មោះប្រឡងរៀងរាល់ម៉ោងធ្វើការ នៅនាយកដ្ឋានគ្រប់គ្រងបុគ្គលិក នាទីស្តីការ ក្រសួងសុខាភិបាល ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូត ផុតកំណត់នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៧:០០នាទី។

ឃ / មណ្ឌលប្រឡង និងកាលបរិច្ឆេទនៃការប្រឡងប្រជែង៖ ចំពោះមណ្ឌលប្រឡង និងកាលបរិច្ឆេទនៃការប្រឡងប្រជែង ក្រសួងសុខាភិបាលនឹងជូនដំណឹងនៅពេលក្រោយ៕

       

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.