ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង អញ្ជើញដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះពិនិត្យទីតាំងបាក់ច្រាំងមួយកន្លែងនៅចំណុច ផ្សារក្រមួន ស្ថិតនៅភូមិខ្ទរ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ឧត្ដមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតី ភាព ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ==> កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង

ក្រុមហ៊ុន​ហួត​ម៉េង​រីតា​របស់​លោក​ឧកញ្ញា ជ័យ នៅ​ស្រុក​អន្លង់វែង​កំពុងតែ​ប្រមូល​ទិញ​ឈើប្រណិត​ប្រភេទ​ឈើ​ធ្នង់​កក្រើក​ឡើង​សារជាថ្មី​ខណៈដែល​ឈើ​នៅ​ប្រទេស​វៀតណាម​កំពុង​មាន​ហាងឆេង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តឧ​ត្ត​រ​មានជយ័ ៖ តាម​សេចក្តីរាយការណ៍​បានឲ្យដឹងថា​៖​ខណៈ​ដែល​ទីផ្សារ​ឈើប្រណិត​នៅ​ប្រទេស​វៀតណាម​កំពុង​តែ​មាន​ហាងឆេង​នោះ​ត្រូវបាន​ក្រុមហ៊ុន​អភិវឌ្ឍន៍​ដំណាំ​ក​សិ​ឧស្សារហកម្ម​ឈ្មោះ ហួត ម៉េង​រីតា របស់លោក ឧកញ្ញា ជយ័ ដែល​មាន​ទីតាំង​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវជាតិ 67 B ក្នុងភូមិ​អូ​តា​ម៉េង ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្តឧ​ត្តមាន​ជយ័​។​កំពុងតែ​កក្រើក​ឡើង​សារ​ជា​ថ្មី​ក្នុង​ការប្រមូលទិញ​ឈើប្រណិត​ប្រភេទ​ឈើ​ធ្នង់​យ៉ាង​គគ្រឹកគគ្រេង​មិន​មាន​ការរំខាន​ពី​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​ឡើយ ។​

​បើ​តាម​សមត្ថកិច្ច​បានឲ្យដឹងថា​៖​លោក ឧកញ្ញា ជយ័ អគ្គនិ​យក​ក្រុម ហ៊ុន ហួត ម៉េង​រីតា ក្រោយពី​ទទួលបាន​ដី​សម្ទា​ន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​នៅ​ស្រុក​អន្លង់វែង​ខេត្តឧ​ត្ត​រ​មានជយ័​ពេលណា​មក​គឺ​បាន​ធ្វើ​អាជីវកម្ម​បទល្មើស​ឈើ​ជ្រក​ក្រោម​ស្លាក​ក្រុមហ៊ុន​រហូត ។ ដូចជា​ប្រមូល​ទិញ​ឈើ​ក្រញូង​នៅតាម​បន្ទាត់​ព្រំដែន​ទាំងមូល​ដូចជា ៖ ស្រុក​អន្លង់វែង ស្រុក​ត្រពាំង​ប្រាសាទ​និង​សង្កាត់​កូន​គ្រាល​។​ក្រោយ​ពី​ក្រុមហ៊ុន​មួយ​នេះ​មាន​ភាពស្ងប់ស្ងាត់​មួយ​រយះ​ក្នុង​ការប្រមូលទិញ​ឈើប្រណិត​ពេលនេះ​បាន​កក្រើក​ឡើង​សារ​ជា​ថ្មី​ទៀត​ហើយ​ក្នុង​ការប្រមូលទិញ​ឈើ​ធ្នង់​ដោយមាន​មេការ​ឈ្មោះ ខ្យា ដែល​ជា​នាក់​ប្រមូល​ទិញ​និង​បំផុសបំផល​ដល់​ឈ្មួញ​តូចតាច​និង​ពលរដ្ឋ​ក្នុង​ស្រុក​អន្លង់វែង​កាប់​អា​ឈើ​ប្រមូល​យក​ទៅ​លក់​អោយ​ខាង​ក្រុមហ៊ុន​។​ការប្រមូលទិញ​ឈើប្រណិត​របស់​ក្រុមហ៊ុន​ហួត​ម៉េង​រីតា​ធ្វើ​ជា​មុខ​ជុំនួញ​ត្រូវបាន​គេ​សង្សយ័ថា​មាន​ការឃុបឃិត​និង​ត្រូវរ៉ូវ​គ្នា​ជាមួយ​និង​មន្ត្រី​ជុំនាញ​សមត្ថកិច្ច​និង​អាជ្ញាធរ​ស្រុក​អន្លង់វែង​និង​ខេត្តឧ​ត្ត​រ​មានជយ័​ទាំងមូល​ទើប​បាន​ប្រព្រឹត្តទៅ​យ៉ាង​រលូន​បែបនេះ ។​

​តំណាង​ក្រុមហ៊ុន​ឈ្មោះ ខ្យា បានអោយដឹងថា ៖ ក្រុមហ៊ុន​បាន​ធ្វើ​ការប្រមូលទិញ​ឈើ​ធ្នង់​ពី​ពលរដ្ឋ​ដឹក​តាម​ម៉ូតូ​និង​រទេះ​បន្ដិចបន្តួច​តែប៉ុណ្ណោះ ។

​ជុំវិញ​ករណី​ខាងលើ​នេះ​ដែរ​អង្គភាព​យើង​រងចាំ​ការបំភ្លឺ​ពី​ក្រុមហ៊ុន​ហួត​ម៉េង​រីតា​របស់​លោក​ឧកញ្ញា ជ័យ​និង​លោក សូ​ត ស៊ី​សុឃាង ប្រធាន​មន្ទី​កសិកម្ម ខេត្តឧ​ត្ត​រ​មានជយ័ រាល់​ម៉ោង​ធ្វើការ​៕

 

img20170809re2-(2) img20170809re2-(1) img20170809re2-(4) img20170809re2-(3)

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.