ឯកឧត្តម តូច ប៉ូលីវ៉ា គោរពជូនពរឯកឧត្តម ម៉ែន វិបុល ក្នុងថ្ងៃខួបកំណើត
ស្វាយរៀង : ឯកឧត្តម តូច ប៉ូលីវ៉ា និងលោកជំទាវ ផ្ញើសារជូនពរនិងសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកតាមជួយបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរជូនចំពោះ ឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្ត នៃគណៈអភិបាលខេត្តស្វាយរៀង ក្នុងឱកាសរីករាយថ្ងៃកំណើត នាឱកាសដ៏មហាប្រសើរនេះសូមជ័យមង្គលវិបុលសុខ បវរមហាប្រសើរថ្លៃថ្លាជូនចំពោះ ឯកឧត្ដម និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី និងចៅៗជាទីស្រឡាញ់ សូមមានសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ ទទួលបានជោគជ័យលើគ្រប់ភារកិច្ច និងសូមបានប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ៕





