ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង អញ្ជើញដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះពិនិត្យទីតាំងបាក់ច្រាំងមួយកន្លែងនៅចំណុច ផ្សារក្រមួន ស្ថិតនៅភូមិខ្ទរ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ឧត្ដមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតី ភាព ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ==> កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង

​ការ​អភិ​រ័ក្ស​ធនធាន​ជលផល គឺ​បាន​ចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ច​គ្រួសារ និង​កាត់បន្ថយ​ភាពក្រីក្រ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កែប ៖ ការថែរក្សា​ធនធាន​ជលផល ពិតជា​បាន​ចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ច​គ្រួសារ និង​បាន​ជួយ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​។​ដោយ​ផ្សារភ្ជាប់​នឹង​ប្រធានបទ​ខាងលើនេះ ស្ថាប័ន​ជំនាញ​បាន​ខិតខំ​ជម្រុញ​វិស័យ​កសិកម្ម​នៅតាម​មូលដ្ឋាន​កាន់តែ​ផុលផុស ដូច​ជា​ការ​ដាំ​ដំណាំ​រួមផ្សំ​ផ្សេងៗ ឬ​ចិញ្ចឹមសត្វ​គ្រប់​ប្រភេទ និង​ការចិញ្ចឹម​ត្រី​ជាដើម​។​

​ទាក់ទិន​នឹង​វិស័យ​ខាងលើនេះ នៅ​ព្រឹក​ថ្ងៃទី​០៨​ខែ​សីហា ឆ្នាំ​២០១៧ មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​កែប បានធ្វើ (​ទិវា​១​កក្កដា​)​ព្រលែង​កូន​ត្រី ស្ថិត​នៅ​អាង​ទំនប់​អូរ​ក្រ​សារ នៃ​ក្រុង​កែប ខេត្ត​កែប ក្រោម​ការចូលរួម ពី​សំណាក់​លោក កែ​ន សត្ថា អភិបាលខេត្ត​កែប លោក​សំ សារី​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោ​កថឹង បូរិន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត និង​លោក​គុជ វីរៈ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​កែប ព្រមទាំង​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​ជំនាញ​នានា និង​អាជ្ញាធរ​ក្នុង​តំបន់​ផងដែរ​។​

​លោក ថឹ​ង បូរិន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កែប បានឲ្យដឹងថា នៅ​ព្រឹក​នេះ​ខាង​មន្ទីរ​ក៏​បាន​នាំយក​កូន​ត្រី​ជាច្រើន​ប្រភេទ ចំនួន​៣០.០០០​ក្បាល​មក​ព្រលែង​នៅ​ទំនប់​អូរ​ក្រសារ​នេះ ។ លោក​បន្តថា វារីវប្បកម្ម​បាន​ដើរតួរ​នាទី​កាន់តែ​សំខាន់​ក្នុង​ការបំពេញ​បន្ថែម​តម្រូវការ​ប្រើប្រាស់​ធនធាន​ជលផល​ដែល​មាន​ការកើនឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ស្របពេល​ដែល​ការ​ទាញយក​ផល​ពី​ធម្មជាតិ​ហាក់​មាន​ទំនោ​ថយចុះ ដោយសារ​ការកើនឡើង​ចំនួន​ប្រជាជន និង​ការប្រែប្រួល​អាកាសធាតុ ។ កន្លងមក រដ្ឋបាល​ជលផល​បាន​ស្វែងរក​ដៃគូរ​អភិវឌ្ឍន៍ និង​បណ្តា​ប្រទេស​ជា​មិត្ត​នានា ដើម្បី​គាំទ្រ​ដល់​ការអភិវឌ្ឍន៍​វិស័យ​វារីវប្បកម្ម ជាពិសេស​ការរៀបចំ​បង្កើត​ស្ថានីយ៍​ស្រាវជ្រាវ លើ​វិស័យ​នេះ​នៅ​កម្ពុជា​។​ទន្ទឹមនឹងនេះ មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត បាន​ណែនាំ​បច្ចេកទេស​ចិញ្ចឹម​ត្រី​ដល់​កសិករ​ជា​លក្ខណៈ​គ្រូ​សារ​នៅតាម​មូលដ្ឋាន​នៃ​ខេត្ត​ទាំងមូល​ផងដែរ​។​

​ដោយ​ផ្សាភ្ជាប់​នឹង​ប្រធានបទ​ដ៏​សំខាន់​នេះ លោក កែ​ន សត្ថា អភិបាលខេត្ត​បានបញ្ជាក់​ថា ទោះជា​យ៉ាងណា ត្រី​គឺជា​ម្ហូបអាហារ​ប្រចាំថ្ងៃ ដ៏​មាន​សារៈសំខាន់​ក្នុង​ការផ្គត់ផ្គង់​សារធាតុ​ខនិច និង​ប្រូតេអីុន​(៨១%)​នៃ​ប្រូតេអ៊ីន​សរុប ដែល​ប្រជាជន​កម្ពុជា​ទម្លាប់​បរិ​ភោគ​ត្រី​ច្រើន​ដោយ​ក្នុង​មួយ​ឆ្នាំៗ​ជា​មធ្យម​៦៣​គ​ក្រ​/​មនុស្ស​ម្នាក់ ហើយ​ចំណុច​ថវិកា​ទទួលបាន​ពី​វិស័យ​នេះ​ត្តូវ​គេ​ប៉ាន់ប្រមាណ​ថា​នឹង​បាន​ទទួល​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ទៀតផង ។​
​យ៉ាងណាមិញ ធនធាន​ជលផល​ត្រូវបានធ្វើ​អាជីវកម្ម​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ បង្ក​ជា​ក្តី​កង្វល់​អំពី​និរន្តរភាព​របស់​វា លើ​ផ្នែក​សេដ្ឋកិច្ច សង្គម និង​ប្រព័ន្ធ​អេកូឡូស៊ី ដែល​យើង​មិន​អាច​មើល​រំលង​បានឡើយ ។​

​ដោយ​មើលឃើញ​ពី​អត្ថប្រយោជន៍​ដ៏​ធំធេង នៃ​ធនធាន​ជលផល​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី បាន​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​ជា​បន្ទាន់​នូវ​សេចក្តីត្រូវការ​ផ្នែក​សេដ្ឋកិច្ច និង​សង្គម ដោយ​បាន​ដាក់ចេញ​នូវ​គោល​នយោបាយ​កែទម្រង់​លើ​ការគ្រប់គ្រង​វិស័យ​ជលផល​ឲ្យ​កាន់តែ​មាន​និរន្តរភាព​ខ្ពស់ និង​ការ ការពារ​ថែរក្សា​ទុក​ជា​ធនធាន​ធម្មជាតិ​ដ៏​មាន​តម្លៃ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ផង​ដែរ ៕
​ណា​រិទ្ធ​

 

img20170808re1-(1) img20170808re1-(3) img20170808re1-(2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.