លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន ចុះត្រួតពិនិត្យការជួសជុលផ្លូវសំបុក នៅតាមមហាវិថីព្រះនរោត្តម និងផ្លូវរដ្ឋសភាថ្មី
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអាទិត្យ ២កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ រដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក កៀង ល័ក្ស អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានចុះត្រួតពិនិត្យការជួសជុលផ្លូវសំបុក ចំនួន ០៥ទីតាំង របស់មន្ទីសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ដែលស្ថិតនៅតាមបណ្ដោយមហាវិថីព្រះនរោត្តម(ទល់មុខអគារព្រីនផ្លាហ្សា និងអគ្គស្នងការនគរបាលជាតិ) ចំនួន ០២ទីតាំង និងផ្លូវរដ្ឋសភាថ្មី (មុខពុទ្ធសាសនបណ្ឌិត្យ) ចំនួន ០៣ទីតាំង ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដើម្បីបញ្ជៀសការគ្រោះថ្នាក់ជាយថាហេតុរបស់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមបណ្ដោយផ្លូវខាងលើ ដោយមានការអញ្ជើញចូលរួមពីលោកអភិបាលរងខណ្ឌ, លោកប្រធានសណ្ដាប់ធ្នាប់ខណ្ឌ និងមន្ត្រីពាក់ព័ន្ធ។











