ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង ==> លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING

សមត្ថកិច្ចនគរបាលឃាត់ខ្លួនព្រានព្រៃ២នាក់ ករណី​ប្រើប្រាស់អាវុធខុសច្បាប់ នឹង​ ដាក់អន្ទាក់សត្វដោយប្រើចរន្តអគ្គីសនី

សមត្ថកិច្ចនគរបាលឃាត់ខ្លួនព្រានព្រៃ២នាក់ ករណី​ប្រើប្រាស់អាវុធខុសច្បាប់ នឹង​ ដាក់អន្ទាក់សត្វដោយប្រើចរន្តអគ្គីសនី

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ព័ត៌មានជាតិ

សមត្ថកិច្ចនគរបាលឃាត់ខ្លួនព្រានព្រៃ២នាក់ ករណី​ប្រើប្រាស់អាវុធខុសច្បាប់ នឹង​ ដាក់អន្ទាក់សត្វដោយប្រើចរន្តអគ្គីសនី

ខេត្តពោធិ៍សាត់ ៖ លោក ឧត្ដមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានឲ្យដឹងនាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ ថា សមត្ថកិច្ចនគរបាលឃាត់ខ្លួនជនសង្ស័យ(ព្រាន)២នាក់ រួមទាំងវត្ថុតាងអន្ទាក់កែច្នៃ(ឆក់)និងប្រើប្រាស់អាវុធជាតិផ្ទុះថែមទៀត ។

លោក ឧត្ដមសេនីយ៍ ស្នងការរងបន្តថា ជនសង្ស័យទាំង២នាក់ត្រូវបានឃាត់ខ្លួន ទី-១ ឈ្មោះ ស្រស់ ហឿន ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិទួលគ្រួស សង្កាត់ចំរើនផល ក្រុង.ខេត្តពោធិ៍សាត់ និងទី-២ ឈ្មោះ អឿន សុភ័ណ្ឌ ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំនៅ ភូមិ.សង្កាត់ជាមួយគ្នា ។ សម្ភារៈដកហូតដែលជាវត្ថុតាងរួមមានៈ កាំភ្លើងម៉ាក(សេកាសេ)ចំនួន១ដើម គ្រាប់ចំនួន៨គ្រាប់ អាគុយកម្លាំង៤០អំពែចំនួន៣ធុង ខ្សែលួសអន្ទាក់សម្រាប់ឆក់សត្វចំនួន១ដុំធំ ម៉ូទ័រ(ដុំឆក់)១ដុំ មធ្យោបាយម៉ូតូចំនួន២គ្រឿង ម៉ាក វ៉េវអាល់ហ្វា ពណ៌ខ្មៅ គ្មានស្លាកលេខ និង១គ្រឿងទៀតម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1H 8447 ។

លោក ស្នងការរងបន្តទៀតថា ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើនេះ បន្ទាប់ពួកគេធ្វើសកម្មភាព​ ជាក់​ស្ដែងនៅចំណុចផ្លូវដំរី ស្ថិតនៅភូមិ.ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់​

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងទាំងអស់ សមត្ថកិច្ចនគរបាលជំនាញកំពុងបន្តនីតិវិធី៕សហការី

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.