ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង អញ្ជើញដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះពិនិត្យទីតាំងបាក់ច្រាំងមួយកន្លែងនៅចំណុច ផ្សារក្រមួន ស្ថិតនៅភូមិខ្ទរ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ឧត្ដមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតី ភាព ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ==> កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង

សាច់​មាន់​ខូច​គុណភាព​ជាង​៦០០​គីឡូក្រាម​ត្រូវ​បាន​កាំកុងត្រូល​ខេត្ត​បន្ទាយមានជ័យ​បង្ក្រាប​រួច​ដុត​កំទេចចោល​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បន្ទាយមានជ័យ ៖ នៅ​រសៀល​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០១៧ មន្ត្រី​កាំកុងត្រូល​ក្រុង​ប៉ោយប៉ែត បាន​ដុត​កំទេចចោល​នូវ​សាច់​មាន់​ដែល​ខូច​គុណភាព​មានដូចជា​៖​ជើង​មាន់ ឆ្អឹង​មាន់ ជង្គង់​មាន់ រួម​ទាំង​សាច់​មាន់​សរុប​ចំនួន​៦២០​គីឡូក្រាម​។​បន្ទាប់​ពី​បង្ក្រាបបាន​ពី​ក្រុម​ឈ្មួញ​ដែល​ដឹក​ចេញពី​ប្រទេស​ថៃ​តាម​ច្រកទ្វា​អន្តរជាតិ​ប៉ោយប៉ែត​កាលពី​ព្រឹក​ថ្ងៃទី​៧​ខែ​សីហា​ឆ្នាំ​២០១៧​នេះ ។​

​សូម​ជំរាប​ដែរ​ថា ៖ មន្ត្រី​កាំកុងត្រូល​ក្រុង​ប៉ោយប៉ែត​ធ្វើការ​បាន​ដុត​កំទេចចោល​នូវ​សាច់​មាន់​ដែល​ខូច​គុណភាព​ខាងលើ​នៅ​ចំណុច​បរិវេណ​កាស៊ីណូ​ផ្កាយ​៥ ដែល​ស្ថិតនៅក្នុង​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​បើ​តាម​លោក ឈុន ឃាង អនុប្រធាន​កាំកុងត្រូល​សាខា​ខេត្ត​បន្ទាយមានជ័យ​ប្រចាំ​ក្រុង​ប៉ោយប៉ែត​បានឲ្យដឹងថា ៖ សាច់​មាន់​ដែល​ចាប់បាន​ពី​ក្រុម​ឈ្មួញ​យកមក​ដុត​កំទេច​ចោល​នេះ គឺ​ឈ្មួញ​បាន​បង្កប់​ក្រោមរ​ទេះ​ដឹកទំនិញ​ចេញមក​ពី​ប្រទេស​ថៃ​តាម​ច្រកទ្វា​អន្តរជាតិ​ប៉ោយ​ប៉ែត កាលពី​ព្រឹក​មិញ​នេះ ខណៈ​ដែរ​ឈ្មួញ​កំពុង​ផ្ទេរ​ដាក់​រថយន្ត​ម៉ាក​កា​ម៉ា​រី​នៅ​ចំនុច​កែង​ផ្សារ​អគ្គៈ​ដែល​ស្ថិត​ក្នុង ភូមិ​ក្បាលស្ពាន​២ សង្កាត់​/​ក្រុង​ប៉ោយប៉ែត ។​

​លោក​បាន​បន្តថា ៖ ខណៈ​មន្ត្រី​កាំកុងត្រូល​កំពុងធ្វើការ​ឆែក​ស្រាប់តែ​ម្ចាស់​សាច់មាន់​ខូច​គុណភាព​និង​កម្មករ​អូស​រទេះ​គេចខ្លួន​បាត់​ស្រមោល​ឈឹង​តែម្តង ។

​បើ​ទោះបីជា​មន្ត្រី​កាំកុងត្រូល​ខិតខំ​ទប់ស្កាត់​យ៉ាងណា​ក៏ដោយ​តែ​បើ​តាម​ប្រភព​ពី​កម្មករ​អូសរ​ទេះ​បានឲ្យដឹងថា​៖​សាច់​មាន់​ដែល​ខូច​គុណភាព​មានដូចជា​៖​ឆ្អឹង​មាន់ ជើង​មាន់ ជង្គង់​មាន់ ព្រមទាំង​ប្រហិត​ផង​នោះ​ត្រូវបាន​ក្រុម​ឈ្មួញ​ធំៗ​លួច​បង្កប់​តាម​រទេះដឹក​ទំនិញ​ក្នុង​មួយថ្ងៃៗ​រាប់​តោន​រួច​បាន​បែងចែក​ដឹក​តាមរ​ទេះ​ក្រោមរូបភាព​វិច​ខ្ចប់​ដាក់​ក្នុង​កេះ​លុះ​មកដល់​ខាង​ប្រទេស​កម្ពុជា​ត្រូវបាន​ឈ្មួញ​ដឹក​តាម​រថយន្ត​ម៉ាក​កា​ម៉ា​រី​និង​រថយន្តក្រុង​ដឹក​ចែកចាយ​ទៅ​តាម​បណ្តា​ខេត្ត ។​

​ទន្ទឹម​នឹង​ការបង្ក្រាប​រួច​ដុត​កំទិច​ចោល​នេះ​ដែរ​ត្រូវបាន​ប្រជាពលរដ្ឋ​ក៏ដូចជា​មជ្ឈដ្ឋាន​ទូទៅ​រិះគន់ថា​៖​ការបង្ក្រាប​របស់​មន្ត្រី​កាំកុងត្រូល​បានតែ​តូចៗ​តែប៉ុណ្ណោះ​ចំណែក​ឈ្មួញ​ធំៗ​ដឹក​តាម​រថយន្ត​ម៉ាក​កា​ម៉ា​រី​និង​រថយន្តក្រុង​ចែកចាយ​ទៅតាម​បណ្តា​ខេត្ត​នានា​នូវ​មិនទាន់​ឃើញ​បង្ក្រាប​បាន​នៅឡើយ​ទេ  ពូក​គាត់​សំណូមពរ​ដល់​មន្ត្រី​មន្ត្រី​កាំកុងត្រូល​មេត្តា​យកចិត្តទុកដាក់​និង​ទប់ស្កាត់​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​បើ​ពុំ​ដូច្នេះ​ទេ​នឹង​ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​រា​ប់​លាន​នាក់​៕

 

img20170808re1 (1) img20170808re1 (2) img20170808re1 (3)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.