ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង ==> លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING

សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ ចុះព្យាបាលបាលជំងឺមាត់ធ្មេញដល់សិស្សានុសិស្សនៅវិទ្យាល័យព្រែកថ្មី

សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ ចុះព្យាបាលបាលជំងឺមាត់ធ្មេញដល់សិស្សានុសិស្សនៅវិទ្យាល័យព្រែកថ្មី

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ ចុះព្យាបាលបាលជំងឺមាត់ធ្មេញដល់សិស្សានុសិស្សនៅវិទ្យាល័យព្រែកថ្មី

ចែករំលែក៖

ភ្នំពេញ ៖ នៅវិទ្យាល័យព្រែកថ្មី ស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ  ព្រឹកថ្ងៃទី២៧  ខែសីហា ឆ្នាំ២០២២ លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីអប់រំសុខភាពទូទៅ សុខភាពមាត់ធ្មេញ និងពិនិត្យជំងឺមាត់ធ្មេញ របស់សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ ដែលរៀបចំឡើងដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ សហការជាមួយរដ្ឋបាលខណ្ឌនិងគណៈគ្រប់គ្រងសាលា ។

   នៅក្នុងពិធីនេះ លោកអភិបាលខណ្ឌ ថ្លែងអំណរគុណដល់ក្រុមការងារក្រុមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ ដែលបានរៀបចំកម្មវិធីនេះឡើងដើម្បីរួមចំណែកក្នុងការថែរក្សាសុខភាពមាត់ធ្មេញដល់សិស្សានុសិស្សនិងបង្រៀនដល់  សិស្សានុសិស្សអោយចេះសម្អាតមាត់ធ្មេញដោយខ្លួនឯង ។

    ជាមួយគ្នានេះដែរលោកអភិបាលខណ្ឌ ផ្តាំផ្ញើឲ្យក្មួយៗសិស្សានុសិស្ស ត្រូវខិតខំរៀនសូត្រ ក្រេបយកចំណេះវិជ្ជា ដើម្បី អនាគត របស់ខ្លួន ទៅថ្ងៃមុខ ។ជាពិសេស ត្រូវ ធ្វើខ្លួនឲ្យក្លាយទៅជា សិស្សល្អមិត្តល្អនិងកូនល្អ  ជៀសឲ្យឆ្ងាយ ពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងផ្សេងៗដែលនាំឲ្យអន្តរាយដល់ខ្លួន នឹងត្រូវអនុវត្តតាម ការបង្ហាត់បង្រៀនណែនាំ ពីសំណាក់ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ ដែលបានចុះមក ព្យាបាល ជំងឺមាត់ធ្មេញ សម្អាតអនាម័យមាត់ធ្មេញដល់ក្មួយៗ ។

    លោកអភិបាលខណ្ឌ បានបន្តថា ក្មួយៗគឺជាទំពាំងស្នងឫស្សី ដែលត្រូវបន្តវេន ដូច្នេះហើយ អ្វីដែលសំខាន់សំរាប់ក្មួយៗគឺត្រូវ ខិតខំរៀនសូត្រ យកចំណេះវិជ្ជា ពិតប្រាកដ ព្រោះថាចំណេះវិជ្ជានេះ គឺជាទ្រព្យសម្បត្តិ ដ៏សំខាន់ណាស់សម្រាប់អនាគតរបស់ក្មួយៗ ។ 

   នៅចុងបញ្ចប់លោកអភិបាលខណ្ឌបានណែនាំឱ្យក្មួយត្រូវទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានគ្រប់ដូស និងឱ្យបានគ្រប់ៗគ្នាព្រោះវ៉ាក់សាំងនេះប្រៀបដូចជាអាវុធសម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩  ហើយសូមកុំភ្លេចត្រូវអនុវត្តជាប្រចាំតាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់សម្តេចតេជោ   គឺ  ៣កុំ  ៣ការពារ  ក្មួយៗគ្រប់គ្នានឺងជៀសផុតពីជំងឺកូវីដ-១៩ ៕

          

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.