ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង អញ្ជើញដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះពិនិត្យទីតាំងបាក់ច្រាំងមួយកន្លែងនៅចំណុច ផ្សារក្រមួន ស្ថិតនៅភូមិខ្ទរ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ឧត្ដមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតី ភាព ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ==> កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង

​សមត្ថកិច្ច​ក្រុងកែប ចុះ​ពង្រឹង​សន្តិសុខ សុវត្ថិភាព​នៅតាម​មូលដ្ឋាន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កែប ៖ សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ក្រុងកែប នៅ​រសៀល​ថ្ងៃ​ទី​០៧​ខែ​សីហា ឆ្នាំ​២០១៧​នេះ បាន​ចុះ​ពង្រឹង​សន្តិសុខ​នៅ​តាម​ភូមិសាស្ត្រ​នៃ​ខ្សែ​ក្រវាត់ក្រុង​ទាំងមូល​។​

​ក្នុង​ការចុះ​បំពេញ​ភារកិច្ច​នេះ លោក​វរសេនីយ៍ទោ សូង សិុន អធិការនគរបាល​ក្រុងកែប បាន​លើក​ឡើង​យ៉ាង​ដូច្នោះ​ថា នេះ​ជា​តួនាទី​និង​ជា​កាតព្វកិច្ច​របស់​កង​កំលាំងប្រដាប់អាវុធ​ត្រូវតែ​អនុវត្តន៍​គោលការណ៍​ដ៏​មឺុងម៉ាត់ ដើម្បី​សន្តិសុខ​សង្គម ដោយ​ការងារ​នេះ​ស្ថិត​ក្រោម​ការបង្ហាញ ពី​លោក​ឧត្តមសេនីយ៍ទោ អីុង សំអុល ស្នងការ​នគរបាល​ខេត្ត​កែប ដែល​ជានិច្ចកាល​តែងតែ​ដាក់​ទិសដៅ​ដល់​គ្រប់​កងកម្លាំង ចុះ​បំពេញការងារ និង​ពង្រឹង​សន្តិសុខ និង​ការពារ​សុវត្ថិភាព​នៅ​គ្រប់​មូលដ្ឋាន​។​

​លោក​ថា ភារកិច្ច​ចម្បង​របស់​សមត្ថកិច្ច គឺ​រក្សា​សណ្តាប់ធ្នាប់​របៀបរៀបរយ​នៅតាម​ទីសាធារណៈ​ផង ជូន​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​ផង ទើប​ខណៈ​នេះ​សមត្ថកិច្ច​បាន​ចុះ​ពង្រឹង​និង​ធ្វើ​បង្គោល​ដោយ​ដាក់​សម្គាល់​លេខ​ទូរស័ព្ទ​ទាន់​ហេតុការណ៍​ជាច្រើន​ខ្សែ នៅតាម​ដងផ្លូវ​នានា សម្រាប់​ឲ្យ​មហាជន ពិសេស​ប្រជាពលរដ្ឋ​នៅតាម​តំបន់ ដើម្បី​ងាយស្រួល​ក្នុង​ការ​ផ្តល់​ដំណឹង​ផ្សេងៗ​។​

​ដូច្នេះ សូម​មហាជន ក៏​ដូច​ជា​បងប្អូន​ប្រជាពលរដ្ឋ គ្រប់​មជ្ឈដ្ឋាន នៅទីណា​ក៏ដោយ​បើ​មាន​បញ្ហា​ឬ​កើត​ហេតុការណ៍​ផ្សេងៗ សូមជួយ​សហការ​ឬ​ផ្តល់ព័ត៌មាន តាម​បណ្តាញទូរស័ព្ទ​ទាន់​ហេតុការណ៍​ដែល​មាន​ស្រាប់​នៅទីនេះ ដែល​មាន​លេខ 097 778 0011-,097 778 0113-,097 604 2436 និង​097 973 3438​។​

​ការដាក់​សម្គាល់​លេខ​ទូរស័ព្ទ​ទាន់​ហេតុការណ៍ នៅតាម​ដងផ្លូវ​សាធារណៈ​និង​តាម​តំបន់​ភូមិសាស្ត្រ ដាច់ស្រយាល ពិត​ជា​ប្រការ​មួយ​ដ៏​ប្រសើរ ហើយក៏​ជា​ទិសដៅ​មួយ​ដ៏​ចម្បង ទាក់ទង​នឹង​ភូមិ ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​ផង​ដែរ ៕
​ណា​រិទ្ធ​

 

img20170807re3 (1) img20170807re3 (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.