ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង អញ្ជើញដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះពិនិត្យទីតាំងបាក់ច្រាំងមួយកន្លែងនៅចំណុច ផ្សារក្រមួន ស្ថិតនៅភូមិខ្ទរ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ឧត្ដមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតី ភាព ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ==> កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង

​ការ​ចិញ្ចឹមសត្វ​ពពែ​ពិតជា​ជួយ​បង្កើន​ជីវភាព​គ្រួសារ ប៉ុន្តែ​ក៏​ផ្តល់​ហានិភ័យ​ខ្លះ​ដល់​អ្នកដំណើ​រដែរ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​កែប ៖ ពពែ​ជា​ពពួកសត្វ​មួយ​ប្រភេទ​ងាយស្រួល​ចិញ្ចឹម ថែមទាំង​មាន​តម្លៃ​ក្នុង​ទីផ្សា​គ្រាន់បើ ជាង​តម្លៃ​សត្វ​ចិញ្ចឹម​ក្នុងស្រុក​ដ៏ទៃទៀត​។​នេះ​បើ​តាម​ការបកស្រាយ​ពី​សំណាក់​អ្នក​ចិញ្ចឹមសត្វ​ពពែ​ម្នាក់​ក្នុង​ខេត្ត​កែប​។​

​លោក ពូ​តេង ដែល​ជា​ម្ចាស់​សត្វ​ពពែ​បានលើកឡើង​យ៉ាង​ដូច្នេះ​ថា ការចិញ្ចឹម​សត្វស្រុក​ផ្សេងៗ​ដូចជា ជ្រូក មាន់ ទា​ជាដើម គឺ​មិន​ដូច​ការ​ចិញ្ចឹមសត្វ​ពពែ​ទេ ហើយ​ការជ្រើសរើស​យក​របរ​ខាងលើ បន្ទាប់​ពី​តម្លៃ​សត្វ​ពពែ​កាន់តែ​មាន​សន្ទុះ​ជាង​មុន ម្យ៉ាងទៀត​ក្នុងពេល​បច្ចុប្បន្ន​ពេល​មាន​រៀបចំ​ពិធី​ជប់លៀង ឬ​ពិធី​ផ្សេងៗ​គេ​ច្រើន​តែ​មក​កម្ម៉​ង់​សត្វពពែ​ពីគាត់ សម្រាប់​យក​សាច់​ធ្វើ​ម្ហូបអាហារ ហើយ​តម្លៃ​ក្នុង​ទីផ្សារ​ចាប់ពី​៧​ដុល្លា​ឡើង​ទៅ ក្នុង​១​គីឡូក្រាម​(​ថ្លឹង​ទាំងមូល​)​ហើយ​សត្វ​ពពែ​មួយ​ក្បាល​មាន​ទម្លន់​មោន​ក្រោម​៣០​គីឡូក្រាម​នោះទេ​។​លោកពូ​បាន​បញ្ជាក់ទៀតថា ការចិញ្ចឹម​ពពែ​មិន​ពិបាក​មើលថែ​ដូច​គោ ក្របី​ឡើយ ដោយ​គ្រាន់តែ​ជិះ​ម៉ូតូ​ដេញ​ហ្វូង​វាឲ្យ​ស៊ី​ស្មៅ​តាម​ចិញ្ចើម​ផ្លូវ រួច​ដេញ​បញ្ចូល​ក្រោល​ជាការ​ស្រេច ។

​លោកពូ​លើកឡើង​ទៀតថា ទោះបី​គាត់​ចិញ្ចឹម​ពពែ​នៅក្នុង​តំបន់​ទេសចរណ៍ តែ​គាត់​តាម​មើល​វា​រហូត គឺ​មិន​បណ្តែតបណ្តោយ​ឲ្យ​វា​ដើរ​ពាសពេញ​ផ្លូវ​រំខាន​ដល់​អ្នកដំណើរ​នោះទេ​។​

​ទោះជា​បែប​នេះ​ក្តី ការ​ចិញ្ចឹមសត្វ​ពពែ​នៅក្នុង​តំបន់​ខេត្ត​កែប ដែល​ជា​រមណីយដ្ឋាន​ទេសចរណ៍​ដ៏​ប្រណិត​នោះ ក៏​មាន​មហាជន​មួយ​ចំនួន​សម្តែង​ការរិះគន់ ពី​ផលប៉ះពាល់​នានា ទាក់ទិន​នឹង​ហានិភ័យ​កើតឡើង ខណៈ​សត្វ​ប្រភេទ​នេះ​ដើរ​ពាសវាល​ពាល​កាល​តាម​ដងផ្លូវ​សាធារណៈ ពិសេស​រាំងស្ទះ​ដល់​ការធ្វើ​ចរាចរណ៍​ពី​សំណាក់​ក្រុម​អ្នក​ទេសចរណ៍ ដែល​តែងតែ​ធ្វើដំណើរ​ទៅ​មក​មិន​ដាច់​នោះ​។​ប៉ុន្តែ​បញ្ងា​នេះ ប្រសិន​បើ​ម្ចាស់​សត្វ​មាន​ការស្វែងយល់​ពី​កត្តា​ដូចខាងលើ គួរតែ​គ្រប់គ្រង ថែរក្សា​វា​ក្នុង​លក្ខណៈ​ដ៏​ប្រុងប្រយ័ត្ន​ខ្ពស់បំផុត ដោយ​ពុំ​អាច​ទុក​ឲ្យ​ពពួក​សត្វនេះ ដើរ​រហេតរហូត​ពេញ​ដងផ្លូវ​សាធារណៈ​ឡើយ ៕
​ណា​រិទ្ធ​

img20170807re4 (2) img20170807re4 (1)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.