ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង ==> លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING

អភិបាលរងខេត្តស្វាយរៀងស្នើប្រជាពលរដ្ឋទាំងអស់មេត្តាជួយថែទាំផ្លូវដែលធ្វើរួចហើយឲ្យបានយូរអង្វែង

អភិបាលរងខេត្តស្វាយរៀងស្នើប្រជាពលរដ្ឋទាំងអស់មេត្តាជួយថែទាំផ្លូវដែលធ្វើរួចហើយឲ្យបានយូរអង្វែង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 ស្វាយរៀង: លោក ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀងតំណាងលោកម៉ែន វិបុល អភិបាលខេត្តនិងជា ប្រធានក្រុមការងារថ្នាក់ខេត្ដចុះមូលដ្ឋានឃុំអង្គប្រស្រែ និងជាអនុប្រធានក្រុមការងារគណបក្សចុះជួយឃុំអង្គប្រស្រែបានសំណូមពរ ដល់ប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវចាក់បេតុងចូលវត្ដត្រពាំងព្រីង ក្រោយពីការស្ថាបនារួចហើយនាពេលនេះសូមមេត្តាជួយថែទាំឲ្យបានយូរអង្វែង ព្រោះនេះជាផលប្រយោជន៍រួមរបស់យើងទាំងអស់គ្នា ។

លោកបានថ្លែងដូច្នេះកាលពីថ្ងៃទី២៦ខែសីហាបន្ទាប់ពីលោកប្រធានក្រុមការងារថ្នាក់ខេត្ដចុះមូលដ្ឋានឃុំអង្គប្រស្រែ និងជាអនុប្រធានក្រុមការងារគណបក្សចុះជួយឃុំអង្គប្រស្រែ ព្រមទាំងសហការី បានអញ្ជើញចុះជួបសំណេះសំណាលជាមួយអាជីវករលក់ដូរ និងចុះពិនិត្យស្ថានភាពការរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ នៃលក់ដូររបស់ប្រជាពលរដ្ឋ នៅផ្លូវចូលវត្ដត្រពាំងព្រីង ស្ថិតក្នុងឃុំអង្គប្រស្រែស្រុករមាសហែក ក្រោយពីការស្ថាបនាផ្លូវបេតុងរួចរាល់ ។

លោក ហែម ពិសិដ្ឋ បានបន្ថែមទៀតថាការអភិវឌ្ឍប្រទេសអាចដំណើរការទៅបានដោយសារប្រទេសជាតិយើង មានសន្តិភាព ហើយសន្តិភាពនេះគឺមានតម្លៃដែលមិនអាចកាត់ថ្លៃបានឡើយ ដូច្នេះប្រជាពលរដ្ឋគ្រប់រូប ត្រូវតែរួមគ្នាថែរក្សាការពារសន្តិភាពនេះឲ្យគង់វង្សយូរអង្វែង។

លោកបានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅពេលបានផ្លូវចាក់បេតុងល្អហើយនោះត្រូវចេះថែរក្សាអោយបានគង់វង្សយូរអង្វែងសម្រាប់ប្រើប្រាស់ ហើយក៏សូមឲ្យបងប្អូនយើងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ជាពិសេសគឺចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពឱ្យមានប្រសិទ្ធភាពខ្ពស់៕សរន

    

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.