លោកវរសេនីយ៍ឯក ឡាក់ ម៉េងធី ស្នងការរងខេត្តកណ្តាល ចូលរួមប្រជុំពិនិត្យពិភាក្សាលើសំណើរសុំវាយតម្លៃកម្រិតកែប្រែ
(ខេត្តកណ្តាល)៖ នៅរសៀលថ្ងៃសុក្រ ១៤រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ នៅសាលប្រជុំ សាលាខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកវរសេនីយ៍ឯក ឡាក់ ម៉េងធី ស្នងការរងជាតំណាង ចូលរួមចូលរួមប្រជុំពិនិត្យពិភាក្សាលើសំណើរសុំវាយតម្លៃកម្រិតកែប្រែ របស់ទណ្ឌិតដែលត្រូវបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក និងពិធីបុណ្យឯករាជ្យជាតិ ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្ត តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល។












