ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង ==> លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING

ចំលេីយម្ចាស់រថយន្ដដឹកធ្យូងចោទទៅលើលោកនាយសង្កាត់រដ្ធបាលព្រៃឈើស្រុកអន្លង់វែងជំរិតទាលុយ១លានរៀល

ចំលេីយម្ចាស់រថយន្ដដឹកធ្យូងចោទទៅលើលោកនាយសង្កាត់រដ្ធបាលព្រៃឈើស្រុកអន្លង់វែងជំរិតទាលុយ១លានរៀល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ចំលេីយម្ចាស់រថយន្ដដឹកធ្យូងចោទទៅលើលោកនាយសង្កាត់រដ្ធបាលព្រៃឈើស្រុកអន្លង់វែងជំរិតទាលុយ១លានរៀល

(ឧត្ដរមានជ័យ)មានហេតុការណ៏ប្រកែកគ្នាតឹងសរសៃកផ្អើលអស់អ្នកភូមិចេញមកមើលព្រោងព្រាតបង្កឡើងរវាងសមត្ថកិច្ចជំនាញមេព្រៃជាមួយនឹងម្ចាស់រថយន្តដឹកធ្យូងកាលពីព្រឹកព្រលឹមថ្ងៃទី២៥ខែសីហាឆ្នាំ២០២២ម្សិលមិញនេះស្ថិតនៅត្រង់ចំណុចភូមិទួលប្រាសាទ ឃុំត្រពាំងប្រីយ៏ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

បើយោងតាមការបង្ហោះតាមប្រព័ន្ធបណ្តាញសង្គមបានបញ្ជាក់ពីការលើកឡើងលោកស្រីដែលជាម្ចាស់ឡានកូរ៉េមួយគ្រឿងពណ៌សពាក់ស្លាកលេខបាត់ដំបង3A1449ដឹកធ្យូងចំនួន២០០ការ៉ុងគោលដៅពីស្រុកអន្លង់វែងឆ្ពោះទៅកាន់បឹងត្រកួនស្រុកថ្មពួកខេត្តបន្ទាយមានជ័យខណ:ពេលដែលមានមន្ត្រីជំនាញមេព្រៃហៅឈប់ដើម្បីត្រួតពិនិត្យក្រោយមកក៏មានការប្រកែកគ្នាបន្ទាប់មកលោកស្រីម្ចាស់ឡានក៏បានចោទចង្អុលទៅលោកវ៉ុន ប៊ុន ធឿននាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកអន្លង់វែងថាបានស្ទាក់ចាប់ជំរិតទាលុយពីគាត់ដែលដឹកជញ្ជួានធ្យូងក្នុងមួយរថយន្តចំនួន១លានរៀលជាថ្នូរទៅនឹងមិនធ្វើការឃាត់រថយន្តទុកនិងដឹកយកទៅរក្សាទុកនៅឯនាយសង្កាត់រដ្ឋបាលព្រៃឈើ។

ប្រភពពីលោកស្រីម្ចាស់រថយន្តដឹកធ្យូងបាននិយាយក្នុងការឡាយផ្ទាល់ថាក្រោយមកគាត់សុំបង់ត្រឹម៤០មុឺនរៀលដើម្បីបញ្ចាប់រឿងតែលោកមិនព្រមក៏មានការប្រកែកគ្នារហូតដល់មានអ្នកសារពត៌មានធ្វើការឡាយពេញនឹងតែម្តង។

ទាក់ទិនទៅនឹងការចោទប្រកាន់ពីម្ចាស់ឡានដឹកធ្យូងនេះដែរលោកវ៉ុនប៊ុនធឿននាយសង្កាត់រដ្ធបាលព្រៃឈើស្រុកអន្លង់វែងបានអះអាងតាមទូរស័ព្ទប្រាប់ឲ្យដឹងនៅល្ងាចថ្ងៃទី២៦ខែសីហាឆ្នាំ២០២២នេះថា នៅក្នុងហេតុការនៅត្រង់ចំណុចខាងលើនឹងលោកបាននៅកន្លែងកើតហេតុពិតប្រាកដមែនដោយឡែករឿងម្ចាស់ឡានបានចោទចង្អុលមកលោកថាជំរិតទាប្រាក់ពីគាត់ចំនួន១លានរៀលជាធ្នូរទៅនឹងការដោះលែងនោះលោកពុំទទួលយកនោះទេក្នុងនាមលោកគ្រងឯកសណ្ធានហើយចុះអនុវត្តន៏គឺធ្វើការងារតាមជាក់ស្តែង។

លោកនាយសង្កាត់រដ្ធបាលព្រៃឈើស្រុកអន្លង់វែងបានបញ្ជាក់បន្ថែមទៀតថា ក្រោយពីមានការប្រកែកគ្នាអស់ជាច្រើនម៉ោងកន្លងមកនៅថ្ងៃដដែលនោះខាងលោកស្រីជាម្ចាស់ឡានក៏មានកិច្ចអន្តរាគមន៏ពីខាងបងប្អូនដែលជាមន្ត្រីប៉ូលីសធ្វើការសម្របសម្រួលសុំឲ្យឡានដឹកធ្យូងដើម្បីធ្វើដំណើរទៅគោលដៅបន្តទៀត។

សូមបញ្ជាក់ថាលោកនាយសង្កាត់ក៏បានប្រាប់បន្តថា ក្នុងនាមលោកជាមន្ត្រីអនុវត្តន៏ច្បាប់បើកាលណាមានសមត្ថកិច្ចដូចគ្នាមកសុំអន្តរាគមន៏ចឹងលោកក៏មានការយោគយល់អធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក បើសិនជាលោកចាប់យកទៅរក្សាទុកនៅសង្តាត់រដ្ធបាលព្រៃឈើគឺដូចធ្វើបាបប្រជាពលរដ្ឋចឹង ដូចនេះលោកក៏មានមនោសច្ចេតនាបានអនុញ្ញាតឲ្យរថយន្តនោះចេញដំណើរនៅព្រឹកថ្ងៃដដែលនេះហើយខាងម្ចាស់ឡានក៏បានធ្វើការសុំទោសបកស្រាយតាមក្លីបវីដេអូថាលោកនាយសង្កាត់ពិតជាពុំបានទាលុយពីគាត់ចំនួន១លាននោះទេមូលហេតុមកពីគាត់ខឹងក៏ចេះតែនិយាយទៅ។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.