ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង ==> លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING

ឯកឧត្តម វេង សាខុន រួមជាមួយឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគមួយចំនួន មកជូនកងកម្លាំងបញ្ជាការដ្ឋានអង្គរក្ស ដែលកំពុងចូលរួមយ៉ាងសកម្មក្នុងការដាំកូនឈើនៅតំបន់ភ្នំតាម៉ៅ

ឯកឧត្តម វេង សាខុន រួមជាមួយឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគមួយចំនួន មកជូនកងកម្លាំងបញ្ជាការដ្ឋានអង្គរក្ស ដែលកំពុងចូលរួមយ៉ាងសកម្មក្នុងការដាំកូនឈើនៅតំបន់ភ្នំតាម៉ៅ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ព័ត៌មានជាតិ

ឯកឧត្តម វេង សាខុន រួមជាមួយឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគមួយចំនួន មកជូនកងកម្លាំងបញ្ជាការដ្ឋានអង្គរក្ស ដែលកំពុងចូលរួមយ៉ាងសកម្មក្នុងការដាំកូនឈើនៅតំបន់ភ្នំតាម៉ៅ

(តាកែវ) :នៅព្រឹកថ្ងៃសុក្រ ១៤រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណ:កម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាននៃព្រឹទ្ធសភា បានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគមួយចំនួន មកជូនកងកម្លាំងបញ្ជាការដ្ឋានអង្គរក្ស ដែលកំពុងចូលរួមយ៉ាងសកម្មក្នុងការដាំកូនឈើនៅតំបន់ភ្នំតាម៉ៅតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ សកម្មភាពនេះស្ថិតក្រោមការដឹកនាំ និងអនុវត្តផ្ទាល់ដោយឯកឧត្តម នាយឧត្តមសេនីយ៍ ហុីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានកងអង្គរក្ស និងទទួលបានកិច្ចសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

គ្រឿងបរិភោគដែលបានយកមកជូនកងកម្លាំងបញ្ជាការដ្ឋានអង្គរក្សរួមមាន ÷

១. អង្ករ ៥តោន
២. ជ្រូក ១៦ក្បាល
៣. មាន់ ៧៥០ក្បាល
៤. ស៊ុតមាន់ ៧២០០គ្រាប់
៥. សាច់ប៉ាតេ ១០០គីទ្បូក្រាម
៦. សាច់ក្រក ២៥៥គីទ្បូក្រាម
៧. ទឹកក្រូច ១០០កេះ
៨. ទឹកសុទ្ធ ១០០កេះ
៩. ប្រេងម៉ាស៊ូត ៣.០០០លីត្រ

ក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្រ្តី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំ និងទទួលបានវឌ្ឍនភាពបានយ៉ាងល្អប្រសើរ របស់កងអង្គរក្សសម្តេចតេជោ ដែលដឹកនាំដោយ ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ក្រោយទទួលបានបទបញ្ជារក្នុងរយៈពេល ១៧ ថ្ងៃកន្លងមក សូមអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម ម៉ុង ប្ញទ្ធី ដែលបានជួយឧបត្ថម្ភកូនឈើប្រណិតបាន ៤៧ ៧៧០កូនទាន់ពេលវេលាដល់ការដាំដុះ រួមជាមួយរដ្ឋបាលព្រៃឈើបាន ៨៨ ៤៨៣កូន និងសូមអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសមាគមន៍ចិញ្ចឹមសត្វនៅកម្ពុជា ដែលបានឆ្លើយតបបានទាន់ពេលវេលាតាមការអំពាវនាវរបស់ក្រសួងកន្លងមក ក្នុងការជួយឧបត្ថម្ភឧបភោគបរិភោគដល់កងអង្គរក្សជាបន្តបន្ទាប់ ដែលការជួយឧបត្ថម្ភនាថ្ងៃនេះ ជាលើកទីបីហើយ ។

        

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.