ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង

ប្រធាន​មន្ទីរ​បរិស្ថាន និង​នាយក​ដែន​ឧទ្យាន​ជាតិ​​រងការ​រិះគន់​ក្នុង​ការ​បើកដៃ​អោយ​ក្រុមហ៊ុននុ​ភាព​សុភី​ កាប់បំផ្លាញឈើ​ប្រណិត​នៅ​តំបន់​ព្រះរាជក្រឹត​អនុក្រឹត​កន្ទុយ​នាគ សង្ស័យ​ទទួល​លោភ​សក្ការៈ​

ប្រធាន​មន្ទីរ​បរិស្ថាន និង​នាយក​ដែន​ឧទ្យាន​ជាតិ​​រងការ​រិះគន់​ក្នុង​ការ​បើកដៃ​អោយ​ក្រុមហ៊ុននុ​ភាព​សុភី​ កាប់បំផ្លាញឈើ​ប្រណិត​នៅ​តំបន់​ព្រះរាជក្រឹត​អនុក្រឹត​កន្ទុយ​នាគ សង្ស័យ​ទទួល​លោភ​សក្ការៈ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​រតនគិរី ៖ ប្រធាន​មន្ទីរ​បរិស្ថាន និង​នាយក​ដែន​ឧទ្យាន​ជាតិ​បើកដៃ​អោយ​ក្រុមហ៊ុននុ​ភាព​សុភី​កាប់បំផ្លាញឈើ​ ប្រណិត​នៅ​តំបន់​ព្រះរាជក្រឹត​អនុក្រឹត​កន្ទុយ​នាគ សង្ស័យ​ទទួល​លោភ​សក្ការៈ ស្ថិតក្នុង​ស្រុក​អណ្តូង​មាស និង​ស្រុក​តា​វែង ក្នុង​រយៈពេល​គិត​ចាប់តាំងពី​ឆ្នាំ​២០១១ រហូតមកដល់​២០១៥​នេះ​។​

​យ៉ាងណា​មាន​ប្រជា​សហគមន៍​ភូមិ​ចងបាន​រិះគន់​ក្រុមហ៊ុន នុ​ភាព​សុភី​ដែល​បាន​ទទួល​សិទ្ធិ​ដី​សម្បទាន​សេដ្ឋកិច្ច​ដាំ​ដំណាំ​កៅស៊ូ​លើ ​ដី​ក្នុង​ឧទ្យាន​ជាតិ​វីរៈ​ជ័យ​ដី​ស្រុក​អណ្តូង​មាស​និង​ស្រុក​តា​វែង​ថា​ បាន​បំផ្លាញ​ព្រៃឈើ​ក្នុង​ដែន​សហគមន៍​ភូមិ​ចង​និង​ព្រៃ​ឧទ្យាន​ជាតិ​វីរៈ​ ជ័យ​ក្រៅ​ដែន​វោនិយោគ​របស់​ខ្លួន​ហើយ​ដឹកយ​ក​ទៅ​ដាក់​ក្នុង​ដី​របស់​ ក្រុមហ៊ុន​រួច​បំផ្លែង​ជា​ឈើ​ស្រប​ច្បាប់​ដែល​បាន​ប្រមូល​ក្នុង​ដែន​វិនិយោគ ​របស់​ខ្លួន​ហើយ​ហៅ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​មក​ធ្វើ​ការបង់ពន្ធ​នាំចេញ​ទៅ​ កាន់​ទីផ្សារ​ខណៈ​មាន​ប្រភព​បាន​លើកឡើង​ថាៈ​លោក​ព្រឹន​សំបូ​រនាយក​ដែន​ ឧទ្យាន​ជាតិ​វីរៈ​ជ័យ​ន​ងិ​មេការ​ក្រុមហ៊ុន​នភា​សុ​ភី​ជាមួយ​សមត្ថកិច្ច​ មេព្រៃ​ឃុបឃិត​លួច​ផ្សំ​បន្លំ​ថែម​ត្រូវដង​ត្រូវផ្លែ​ជា​របៀប​អំពើពុករលួយ​។ ​

​ប្រភព​សូម​មិន​បញ្ចេញ​ឈ្មោះ​បាន​លើកឡើង​ថា​ឈើ​ដែល​គេ​បាន​បំផ្លាញ​ ឈើប្រណិត​និង​ឈើ​សុ​ក្រំ​ពី​ព្រៃ​សហគមន៍​ភូមិ​ចង​ស្រុក​តា​វែង​និង​ឈើប្រណិត ​យក​ពី​ព្រៃ​ឧទ្យាន​ជាតិ​វីរ​ជ័យ​ក្នុង​ស្រុក​តា​វែង​នោះ​គឺ​ត្រូវបាន​គេ​ ដឹក​យក​យក​ទៅ​កែឆ្នៃ​ក្នុង​រោង​សិប្បកម្ម​ហើយ​ដឹក​
​យក​មក​ហែក​ប៉េសេ​បង់​សួយ​សា​អាករក​ក្រោម​ដែន​សមត្ថកិច្ច​ជំនាញ​រដ្ឋបាល​ ព្រៃឈើ​រួច​យក​ទៅ​កាន់​ទីផ្សារ​តាម​បណ្តាល​ខេត្ត​និង​ទៅកាន់​ប្រទេស​វៀតណាម​ ខណៈ​មាន​ប្រភព​ខ្លះ​និយាយថា​មាន​ទាំង​លក្ខណៈ​លោត​ឆត្រ័​ដោយ​គ្រាន់តែ​ចំណាយ​ លុយ​រត់ការ​ជាមួយ​សមត្ថកិច្ច អជ្ញាធរ​តែប៉ុណ្ណោះ​។​

​ប្រភព​ផ្សេងទៀត​បាន​លើកឡើង​ថា​ព្រៃ​ឧទ្យាន​ជាតិ​វីរៈ​ជ័យ​និង​ព្រៃ​ សហគមន៍​កំពុង​ត្រូវបាន​រង់​នៅ​ការគំរាមកំហែង​ពី​សំណាក់​ក្រុមហ៊ុន​មួយចំនួន​ ក្នុង​តំបន់​ឧទ្យាន​ជាតិ​ខណៈ​នៅ​បន្ទាប់ពី​ក្រុមហ៊ុន​ខ្លះ​បាន​ទទួលបាន​ សិទ្ធិ​វិនិយោគ​ដី​សម្បទាន​សេដ្ឋកិច្ច​មួយ​ចំណែក​​​បាន​ឈ្លៀត​ឱកាស​លួច​ផ្សំ ​បន្លំ​ថែម​ទន្ទឹម​មាន​មន្ត្រី​ទទួលបន្ទុក​និង​ជំនាញ​ឆក់​ក​រដៀត​កើបប្រាក់​ ជា​ថ្នូរ​និង​ការបើកឱកាស​ឲ្យ​ឈ្មួញ​ធ្វើ​ព្យុះ​ភ្លៀង​ស្រេច​តែ​អំពើ​ចិត្ត​ ដោយ​ក្បត់​ឧត្តមគតិ​និង​តួនាទី​របស់​ខ្លួនឯង​នោះ​។​

​ទាក់ទិន​នឹង​ការចោទប្រកាន់​ខាងលើ លោក សេក​វីរៈ​នាយក​ក្រុមហ៊ុន នុ​ភាព​សុភី​ម្ចាស់​ដី​សម្បទាន​សេដ្ឋកិច្ច​ដាំ​ដំណាំ​កៅស៊ូ​ក្នុងស្រុក​ អណ្តូង​មាស​និង​ស្រុក​តា​វែង​លើដី​ឧទ្យាន​ជាតិ​វីរៈ​ជ័យ​ទំហំ​១០០០០​ហិកតា​ នោះ​បាន​លើកឡើង​ប្រាប់​បណ្តាញ​ពត័មាន​ប្រ​​ចាំ​ខេត្តរតនគិរី​ឲ្យដឹងថា ​ក្រុមហ៊ុន​របស់​លោក​មិន​បាន​ប្រមូល​ឈើ​ពី​ក្រៅ​ដែន​វិនិយោគ​សូម្បីតែ​១​ដុំ ​យកមក​ទុក​ក្នុង​ដី​របស់​ក្រុមហ៊ុន​ដូច​ការចោទប្រកាន់​នោះ​ទេ​ ​។ ​លោក ​សេក ​វីរៈ ​បាន​បន្តថា ក្រុមហ៊ុន​មាន​សិទ​ទៅរ​ក្នុង​ការប្រមូល​ធ្វើ​ឈើ​តូចធំ​គ្រប់​ប្រភេទ​ក្នុង​ ដែន​សមត្ងកិច្ច​ដី​ក្នុង​ក្រុមហ៊ុន​យក​ទៅ​ដាក់​ចូល​ក្នុង​រោង​សិប្បកម្ម​រួច ​ជ្រៀក​ឆ្នៃ​តាម​តម្រូវការ​ទីផ្សារ​ហើយ​មាន​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ ពិនិត្យ​ហើយ​ធ្វើ​ការបង់ពន្ធ​តាម​ច្បាប់​នាំចេញ​ ។ ​លោកនាយក​សេក​វីរៈ​បាន​បញ្ជាក់ថា​ក្រុមហ៊ុន​កពុង​ធ្វើការ​ឈូសឆាយ​ដី​ដាំ​ដុះ ​ទើបបាន​១០០០​ហិកតា​ប៉ុណ្ណោះ​។​

​ដោយឡែក លោក ព្រីន​សំបូរ នាយក​ដែន​ឧទ្យាន​ជាតិ​វីរៈ​ជ័យ​ម់​ន្ត្រី​បរិស្ថាន​ខេត្ត​បាន​លើកឡើង​បដិសេធ ​ថាៈ​ក្រោយពី​បាន​ទទួល​ពត័មាន​នៅ​បន្ទាប់ពី​មាន​ពត័មា​ន​ក្នុងស្រុក​បាន​ ចេញផ្សាយ​ម​ក​គឺ​លោក​បាន​ចាត់តាំង​កំលាំ​មន្ត្រី​បរិស្ថាន​ឲ្យ​ចុះ​ធ្វើ​ ការពិនិត្យ​តាម​ចំណុច​និង​ទីតាំង​ឃើញ​ថា​ក្រុមហ៊ុននុភា​ភ​សុភី​មិន​បាន​យក​ ឈើ​ពី​ខាងក្រៅ​ដែន​វិនិយោគ​របស់​ខ្លួន​នោះទេ​។ ហើយ​ឈើ​មាន​ត្រា​៤​ត្រូវបាន​ក្រុមហ៊ុន​ប្រមូល​មក​ចូល​រោង​សិប្បកម្ម​ដែល​មាន ​ការពិនិត្យ​និង​បង់ពន្ធ​ត្រឹមត្រូវ​ទៀតផង​។​

​គួរ​រំលឹក​សុ​សិត​អា​ឡេវ​ដែល​គេ​និយាយ​ខ្លើ​គេថា ឈើ​ក្នុងព្រៃ​ជា​ឈើ​របស់​បរិស្ថាន​អ្នកគ្រប់គ្រង ឫ​ទទួល​លាភសក្ការៈ​គ្រប់គ្រង ឯ​ឈើ​ក្នុង​ឡាន និង​ឈើ​នៅ​ទីផ្សារ​ជា​ឈើ​របស់​មេព្រៃ និង​សមត្ថកិច្ច​មួយចំនួន​ទៀត​ជា​អ្នកគ្រប់គ្រង​ឫ​ជា​អ្នក​យក​លុយ​។​

​ដោយ ៖ សន ចាន់​ឌី​

 

a3

Filed in: ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.